ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុករក​តាម​ក្របួច​ទាល់តែ​បាន តែ​ម្ចាស់​បាត់​ស្រមោល​ឈឹង (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សេចក្តី​រាយ​ការ​ណ៏​បាន​ឲ្យ​ដឹង​ថា កម្លាំង​អាវុធហត្ថ​ស្រុក​កែវ​សីមា​សហការ​ជាមួយ​អាវុធហត្ថ​ខេត្ត​បាន​ចាប់​បង្ក្រាប​រថយន្ត​ឡង់​គ្រី​ស្ស័​រដឹក​ឈើ​មួយ​គ្រឿង​នៅ​វេលា​ម៉ោង​១០​និង​២៣​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០១៩ ។ មេបញ្ជាការ​អាវុធហត្ថ​ស្រុក​កែវ​សីមា​លោក ប៉ៃ…

ខេត្តមណ្ឌលគិរី ៖ សេចក្តី​រាយ​ការ​ណ៏​បាន​ឲ្យ​ដឹង​ថា កម្លាំង​អាវុធហត្ថ​ស្រុក​កែវ​សីមា​សហការ​ជាមួយ​អាវុធហត្ថ​ខេត្ត​បាន​ចាប់​បង្ក្រាប​រថយន្ត​ឡង់​គ្រី​ស្ស័​រដឹក​ឈើ​មួយ​គ្រឿង​នៅ​វេលា​ម៉ោង​១០​និង​២៣​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០១៩ ។

មេបញ្ជាការ​អាវុធហត្ថ​ស្រុក​កែវ​សីមា​លោក ប៉ៃ លិ​ន បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បទ​ញ្ជា​ពី​ឧត្តម​សេនី​យ៏​ត្រី ហែម ប៊ុ​ន​ណា​រ៉ែ​ល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កម្លាំង​បាន​រុករក​ឃើញ​រថយន្ត​ឡង់​គ្រី​ស្ស័​រ​កែ​ច្នៃ​មួយ​គ្រឿង ពណ៌​ខ្មៅ ស្ថិត​នៅ​ចំការ​ស្វាយ ភូមិ​ឡា​ប៉ា​ខេ ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។

លោក ប៉ៃ លិ​ន បន្ត​ថា រថយន្ត​ខាងលើ​បាន​ផ្ទុក​ឈើ​ប្រភេទ​លេខ​១​ស្រឡៅ​ចំនួន​១៥​ដុំ​ស្មើ​២,៣៣៤​ម៉ែត្រគូប ចំណែក​ម្ចាស់​ពុំ​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ។ បច្ចុប្បន្ន​រថយន្ត​ល្មើស​បាន​ទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើកែវ​សីមា​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ