នៅតៀមលក់កាហ្វេមួយជាប់ចំណតរថយន្ត…តៃកុងឡានតាក់ស៊ី២នាក់អង្គុយក្រេបកាហ្វេខ្មៅបណ្តើររង់ចាំម៉ូយជិះពេញបណ្តើរ…តៃកុងតាក់ស៊ីម្នាក់និយាយថា ៖
-ថ្ងៃមុនចោរម្នាក់កាច់កម៉ូតូគេបានមួយគ្រឿង…ម្ចាស់បានប្តឹងប៉ូលិសឱ្យជួយរក…គ្រាន់តែប្រាប់ភិនភាគចោរក៏ចាប់បានម្នាក់…វ៉ៃខ្នោះបណ្តើរទៅយកម៉ូតូដែលចោរបានលក់ ។
ក្រេបកាហ្វេខ្មៅបណ្តើរនិយាយបណ្តើរ ៖
-អ្ហែងដឹងទេ…ចោរនាំប៉ូលិសទៅដល់ឃ្លាំងកុងស៊ីបញ្ចាំមួយប្រាប់ថា…ខ្ញុំលក់ម៉ូតូឱ្យគាត់បាន២៥០ដុល្លារដោយចង្អុលមុខអ្នកទទួល…ព្រមទាំងនាំចូលឃ្លាំងយកម៉ូតូនោះមកវិញ…ហើយប៉ូលិសចាប់អ្នកទិញវ៉ៃខ្នោះបណ្តើរមកដែរ…ព្រោះជាប់ចោទជាអ្នកទទួលផលចោរកម្ម ។
តៃកុងតាក់ស៊ីក្លើម្នាក់ទៀតដែលអង្គុយជាមួយ…កាន់កាសែតកោះសន្តិភាព បន្ទាប់ពីបឺតបារីបង្ហុយរួច និយាយថា
-អញអានកាសែតរាល់ព្រឹក…និយាយពីគេលួចកាប់ឈើដឹកទាំងឡានៗ…យកទៅស្រុកយួនកម្រចាប់បាន ។ អ្ហែងដឹងទេ…គេលួចកាប់ឈើធំៗលក់ឱ្យឈ្មួញអ្នកមាន…អាឈ្មួញអ្នកមានយកទៅអារច្រៀកតាមខ្នាត…រួចដឹកបន្តទៅលក់នៅស្រុកយួន…។
អ្ហែងគិតឃើញទេ…ចោរវាលួចកាប់ឈើបានហើយលក់ឱ្យឈ្មួញ…បញ្ជាក់ច្បាស់ណាស់…ម្ខាងជាចោរម្ខាងទៀតជាអ្នកទទួលផលចោរកម្ម…េហតុអីអត់ដែលឃើញចាប់បានសោះ…ឃើញតែគេផ្សាយថា អាទទួលផលចោរកម្មក្លាយជាសេដ្ឋី ជាឧកញ៉ារាប់មិនអស់ទៅហើយ…វាខុសពីចោរលួចម៉ូតូកញ្ចាស់…វាខុសពីចោរលួចដោះធុងអាគុយលក់បាន២០ដុល្លារ…ចាប់ទាំងចោរចាប់ទាំងអ្នកទិញ…រួចបញ្ជូនទៅតុលាការជាប់គុករាប់មិនអស់ទេ ។
តៃកុងឡានដែលអង្គុយទល់មុខ…មើលឆ្វេងមើលស្តាំ…មើលទៅឡានតាក់ស៊ីរបស់ខ្លួនក្រែងមានម៉ូយរង់ចាំយូរ…ក៏ក្រេបកាហ្វេខ្មៅបង្ហើយរួចនិយាយមាត់បែបវៀចបន្តិចថា ៖
-យុត្តិធម៌ស្មើភាពគ្នាដូចម្រាមដៃ…អ្ហែងមើលម្រាមដៃមើលស្មើគ្នាដែរអត់0x017d7 មានតែម្រាមដៃព្រះទេដែលស្មើ…ចំណែកម្រាមដៃមនុស្សលោក…គ្មានទេរឿងស្មើគ្នានោះ…ណ្ហើយយល់ដឹងប៉ុណ្ណឹងបានហើយ…លាហើយណា ឡានអញពេញហើយ…ទៅមុនហើយវ៉ើយសម្លាញ់…េហ ! េហ !
ចែករំលែកព័តមាននេះ