ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ស ខេ​ង ណែនាំ​ឲ្យ​អាជ្ញាធរ​មិន​ត្រូវ​ស្អប់​ចំពោះ​ការ​រិះគន់​ឬ​ផ្តល់​យោបល់​ពី​ក្រុម​សង្គម​ស៊ី វិល​ឡើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ណែនាំ​រដ្ឋបាល​ខេត្ត និង​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​ត្រូវ​មាន​ទស្សនៈ​ស្អប់ ឬ​ខឹង​ចំពោះ​ការ​រិះគន់ ឬ​ការ​ផ្ដល់​យោបល់​កែតម្រូវ​ពី​ក្រុម​សង្គម​ស៊ី​វិល​នោះ​ឡើយ…

រាជធានី​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ណែនាំ​រដ្ឋបាល​ខេត្ត និង​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​ត្រូវ​មាន​ទស្សនៈ​ស្អប់ ឬ​ខឹង​ចំពោះ​ការ​រិះគន់ ឬ​ការ​ផ្ដល់​យោបល់​កែតម្រូវ​ពី​ក្រុម​សង្គម​ស៊ី​វិល​នោះ​ឡើយ ។ ការ​អំពាវនាវ​របស់​សម្តេច​ស ខេ​ង ធ្វើ​ឡើង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៩ របស់​រដ្ឋបាល​ខេត្តព្រៃវែង កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០១៩​កន្លង​មកនេះ ។

សម្តេច​ស ខេ​ង ក៏​បាន​លើក​ឡើង​ថា ការ​លើក​ឡើង​របស់​ក្រុម​សង្គម​ស៊ី​វិល​ជា​សិទ្ធិ​សេរីភាព​មួយ ហើយ​ផ្ទុយ​ទៅ​វិញ ដើម្បី​ជា​ប្រយោជន៍​ជាតិ​យើង​ត្រូវ​អញ្ជើញ​ពួក​គាត់​មក​ពី​គ្រោះ​យោ​ប ល់​លើ​បញ្ហា​នោះ ដើម្បី​ឲ្យ​មានការ​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​នាម​ជា​ដៃគូ ។ សម្តេច​ស ខេ​ង​ក៏​បាន​ឲ្យ​ក្រុម​សង្គម​ស៊ី​វិល​មាន​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​ដូច​គ្នា​ដែរ​តាម​រយៈ​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ។ សម្ដេច​បាន​សង្កត់ធ្ងន់​ថា​« ការ​មាន​ទស្សនៈ​ខុស​គ្នា​មិនមែន​ជា​រឿង​អាក្រក់​នោះ​ទេ ប៉ុន្តែ​ត្រូវ​ស្ដាប់​ហេតុផល​គ្នា ហើយ​រក​ចំណុចរួម​ដោយ​យក​ច្បាប់​ជា​គោល​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ផ្សេង​ៗ»​។

យ៉ាងណា​ក៏​ដោយ​សម្ដេច​ក្រឡាហោម​ឧបនាយករដ្ឋមន្ត្រី​បាន​ណែនាំ​ឲ្យ​ទប់ស្កាត់​រាល់​ឧបាយកល​បង្ក​ភាព​ចលាចល់ និង​អ​ស្ថេ​រ​ភាព​នយោបាយ​ក្នុង​ប្រទេស​ពីព្រោះ​ប្រសិនបើ​កើត​មាន​បញ្ហា​នេះ​ប្រទេស​ជាតិ​នឹង​មិន​មានឱកាស​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​ពេញលេញ​ឡើយ ហើយ​ត្រូវ​អប់រំ​ណែនាំ​ពលរដ្ឋ​ឲ្យ​បានដឹង​ពី​សារៈសំខាន់​នៃ​កត្តា​សុខ និង​សន្តិភាព​នេះ ។

ពាក់ព័ន្ធ​នឹង​ការងារ​សន្តិសុខ​សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម​សម្ដេច​ក្រឡ​ហោម ស ខេ​ង បាន​ណែនាំ​ឲ្យ​បន្ត​លើកទឹកចិត្ត​ពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​រួម​គ្នា​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ។ ក្នុង​នោះ​សម្ដេច​បាន​សង្កត់ធ្ងន់​អំពី​ការ​លុប​បំបាត់​គ្រឿងញៀន​គ្រប់​មូលដ្ឋាន​ខេត្តព្រៃវែង ។ សម្ដេច​បាន​បន្ត​ថា គ្រឿងញៀន​ជា​បុព្វហេតុ​នាំ​ឲ្យ​មាន​បទល្មើស​កើតឡើង​ច្រើន​ក្នុង​សង្គម ហើយ​វា​ថែម​ទាំង​បំផ្លាញ​ធនធានមនុស្ស​របស់​ជាតិ​ទៀត​ផង ពិសេស​យុវជន​ដែល​កំពុង​ពេញកម្លាំង​ដូច្នេះ​ទាំង​ក្រុមការងារ​មន្ត្រី​មូលដ្ឋាន និង​ពលរដ្ឋ​ត្រូវ​រួមដៃគ្នា​លុប​បំបាត់​គ្រឿងញៀន​ឲ្យ​បាន​ពីព្រោះ​គ្រឿងញៀន​បាន​ទៅ​ដល់​មូលដ្ឋាន​ហើយ​។

សម្ដេច​បាន​ក៏​បាន​លើក​ពី​អំពី​ការ​ធ្វើ​កំណែទម្រង់​វិមជ្ឈការ និង​វិ​សហ​មជ្ឈការ​ដែល​ត្រូវធ្វើ​ឲ្យ​រួចរាល់​នៅ​ឆ្នាំ​២០២០​ខាង​មុខ​រួម​មានការ​ផ្ទេរ​មុខងារ​ធនធាន​ការ​ផ្ទេរ​បុគ្គលិក​ពី​ថ្នាក់​ជាតិ​មក​ឲ្យ​ថ្នាក់​ក្រោម​ជាតិ និង​ការ​បង្កើន​ថវិកា​អភិវឌ្ឍន៍​សម្រាប់​រដ្ឋបាល​ឃុំ និង​សង្កាត់ ។ សម្ដេច​ក៏​បាន​លើក​ឡើង​អំពី​កំណែទម្រង់​មុខ​សាធារណៈ និង​ហិរញ្ញវត្ថុ​សាធារណៈ​ដែរ ។ ពាក់ព័ន្ធ​នឹង​ការងារ​កំណែទម្រង់​នេះ​ដែរ សម្ដេច​ក្រឡាហោម​បាន​បញ្ចា​ក់ថា អំពី​ការ​បណ្ដុះបណ្ដាល​ថ្នាក់ដឹកនាំ និង​មន្ត្រីខេត្ត ដើម្បី​ឆ្លើយ​តប​យន្តការ​កំណែទម្រង់ និង​ការ​កំណត់​អំពី​តម្រូវការ​ថវិកា មធ្យោបាយ​សម្ភារៈ និង​យន្តការ​នានា​សម្រាប់​ការ​កែសម្រួល​រដ្ឋបាល​ថ្នាក់​ក្រុង ស្រុក ដែល​ក្រសួង​បាន និង​កំពុង​ផ្ដោត​ការ​យកចិត្តទុកដាក់​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ