ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតាប៉ះ​ផ្ទាល់ឃើញ​ផ្ទាល់ Huawei អេ​ក្រង់​បត់​ដំបូង​បង្អស់​នៅ​កម្ពុជា​!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​បន្ទាប់​ពី​កម្មវិធី​សម្ពោធ​ជា​ផ្លូវការ Huawei Mate X ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​អេ​ក្រង់​បត់ ព្រមទាំង​ការ​ឈ្នះ​ពានរង្វាន់​ផ្ទួន​ៗ​រហូត​ដល់ 34ពានរង្វាន់ ​នៅ​ក្នុង​សន្និសីទ​ទូរស័ព្ទ​ពិភពលោក…

រាជធានី​ភ្នំពេញ ​៖ ​បន្ទាប់​ពី​កម្មវិធី​សម្ពោធ​ជា​ផ្លូវការ Huawei Mate X ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​អេ​ក្រង់​បត់ ព្រមទាំង​ការ​ឈ្នះ​ពានរង្វាន់​ផ្ទួន​ៗ​រហូត​ដល់ 34ពានរង្វាន់ ​នៅ​ក្នុង​សន្និសីទ​ទូរស័ព្ទ​ពិភពលោក ( Mobile World Congress) កាលពី​ម្សិលមិញ​ក្រុមហ៊ុន Huawei បាន​បង្កើត​ភាព​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ ដោយ​បង្ហាញ​កំពូល​ស្មា​ត​ហ្វូ​ន​ដ៏​អស្ចារ្យ​នេះ​នៅ​ប្រទេស​កម្ពុជា ក្នុង​កម្មវិធី​ដ៏​ពិសេស ​ដែល​បាន​រៀបចំ​ឡើង​នៅ​ការិយាល័យ​ក្រុមហ៊ុន Huawei ប្រចាំ​ប្រទេសកម្ពុជា នៅ​អគារ Exchange Square ជាន់​ទៅ 18​។ កម្មវិធី​នេះ ​មានការ​ចូលរួម​ពី​ក្រុមហ៊ុន​ចែកចាយ​ផ្លូវការ​ផ្តាច់មុខ ​និងទូ​ទាំង​ប្រទេសក្រុមហ៊ុន Yako Technologies Co., Ltd អ្នក​សារព័ត៌មាន ដៃគូ​អាជីវកម្ម កំពូល​តារាចម្រៀង​លោក នី​កូ និង​ភ្ញៀវ​កតិ្ត​យស​ជា​ច្រើន​ប្រមាណ​ជាង50នាក់​។

លោក​នី​កូ បាន​ក្លាយជា​អ្នក​ដែល​បាន​ប៉ះ​កំពូល​ស្មា​ត​ហ្វូ​ន​នេះ​ផ្ទាល់​មុនគេ​បង្អស់​នៅ​ប្រទេស​កម្ពុជា ​។ រីឯ​បណ្តា​អ្នក​សារព័ត៌មាន​យ៉ាងច្រើន​កុះករ ពិតជា​រំភើប​យ៉ាង​ខ្លាំង​នៅ​ពេល​បានឃើញ​ផ្ទាល់ ប៉ះ​ផ្ទាល់ និង​ធ្វើការ​សាកល្បង​ប្រើ​កំពូល​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​នេះ​។ វា​ហាក់បីដូចជា​លើស​ពី​ការ​រំពឹង​ទុក នៅ​ពេល​បាន​ឃើញ​​ស្មា​ត​ហ្វូ​ន​អេ​ក្រង់​បត់​យ៉ាង​ល្អ​ឥត​ខ្ចោះ នឹក​ស្មាន​មិន​ដល់​បែប​នេះ ​។

ស្មា​ត​ហ្វូ​ន Huawei Mate X ជា​ស្មា​ត​ហ្វូ​ន​អេ​ក្រង់​អាច​បត់​បាន​ដំណើរការ​ ដោយ​បច្ចេកវិទ្យា 5G លឿន​ជាងគេ​បំផុត​នៅ​ក្នុង​ពិភពលោក និង​មាន​កម្រាស់​ស្តើង​ត្រឹមតែ 11mm ប៉ុណ្ណោះ​។ ក្រៅពី​ការ​រចនា​អេ​ក្រង់​បត់​យ៉ាង​អស្ចារ្យ​ជាង​ស្មា​ត​ហ្វូ​ន​អេ​ក្រង់​បត់​ដទៃ ស្មា​ត​ហ្វូ​ន​នេះ ដំណើរការ​ដោយ​បន្ទះ​ឈី​ប Kirin 980 អង្គ​អង្គ​ចង​ចាំ ( RAM) ទំហំ 8GB និង​អង្គ​ផ្ទុក​ទ​ន្និ​ន័យ (ROM) 512GB ដំណើរការ​ដោយ​បច្ចេកវិទ្យា​សាក​ថ្ម SuperCharge កម្លាំង 55W និង​ថាមពល​ថ្ម​ទំហំ 4,500mAh ។

លោក Henry Xiao, Country Director របស់​ក្រុមហ៊ុន Huawei ប្រចាំ​ប្រទេស​កម្ពុជា បាន​លើក​​ឡើង​ថា នេះ​ជា ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​ប្រភេទ​អេ​ក្រង់​បត់ ដែល​មានការ​ច្នៃប្រឌិត​ខ្ពស់ និង​បច្ចេកវិទ្យា​ឈានមុខ​។ ក្រុមហ៊ុន Huawei បាន​បង្កើត​ស្មា​ត​ហ្វូ​ន​នេះ​ឡើង​ដើម្បី​ផ្តល់​បទ​ពិសោធន៍​ថ្មី​បំផុត និង​កាន់តែ​អស្ចារ្យ​ជាង​ស្មា​ត​ហ្វូ​ន​សាមញ្ញ​ធម្មតា​។ លើស​ពី​នេះ​ទៅ​ទៀត Huawei ជា​ក្រុមហ៊ុន​ដំបូង​គេ​បង្អស់​ដែល​បង្ហាញ​ស្មា​ត​ហ្វូ​ន​អេ​ក្រង់​បត់ នៅ​ប្រទេស​កម្ពុជា​។ ក្រៅពី​ការ​បង្ហាញ​កាលពី​ម្សិលមិញ Huawei Mate X នឹង​មានការ​ដាក់​តាំង​បង្ហាញ​នៅ​ក្នុង​ស្តង់​របស់​ក្រុមហ៊ុន Huawei​ក្នុង​កម្មវិធី Digital Cambodia ពិព័រណ៍​បច្ចេកវិទ្យា​ថ្នាក់​ជាតិ នៅ​កោះ​ពេជ្រ ថ្ងៃ 15 មីនា​ផង​ដែរ​។ កុំ​ភ្លេច​ទៅ​ស្តង់ Huawei ដើម្បី​បាន​ឃើញ​ផ្ទាល់​កំពូល​ស្មា​ត​ហ្វូ​ន Huawei Mate X ទាំងអស់​គ្នា​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន Huawei បាន​ចាប់ផ្តើម​ធ្វើ​អាជីវកម្ម​នៅ​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជាង 20 ឆ្នាំ​មក​ហើយ ដែល​បាន​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​ផ្នែក​ទំនាក់ទំនង​ព័​ត៍​មាន​វិទ្យា​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ឆ្នាំ 2019 នេះ ជា​ខួប 20 ឆ្នាំ​របស់​ក្រុមហ៊ុន Huawei នៅ​ប្រទេស​កម្ពុជា​។ ក្រុមហ៊ុន​មាន​បេសក​កម្ម​និង​ទស្សនៈវិស័យ​ច្បាស់លាស់ ដែល​នាំ​មក​នូវ​ប្រព័ន្ធ​ឌី​ជី​ថ​ល​ទៅ​កាន់​អ្នក​គ្រប់​គ្នា និង​ចង់​ផ្សា​ភ្ជាប់​ទំនាក់​ទំនង​ឲ្យ​កាន់តែ​ទូលំទូលាយ និង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​មានការ​រីក​ចំរើន​ទៅ​មុខ​។

https://www.youtube.com/watch?v=1_c2KGtZP64&fbclid=IwAR1g48-cMNqSsaSfZ_KY0-B4QZWf5KNcNiFbGPORaPtJCTYA-q6-Ej9evfk

អត្ថបទសរសេរ ដោយ