ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពីមង្គលការបងប្អូន ត្រឡប់​ទៅផ្ទះ​បានពាក់កណ្តាលផ្លូវ ស្រែកហៅគេ​ជួយ​

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្ត​កំពង់ស្ពឺ ៖ បន្ទាប់ពី​ចូលរួមមង្គល​​ការបងប្អូនរួច បុរស​ម្នាក់​បើកបរ​រថយន្ត​​ត្រឡប់​​ទៅ​ផ្ទះ​វិញ លុះ​ធ្វើ​ដំណើរ​បាន​ពាក់​កណ្តាលផ្លូវ​ ស្រាប់តែរថយន្ត​ឆ្លងចរន្ត​ផ្នែក​ខាងមុខ​​បង្កជា​អគ្គិភ័យ​​​ឆាបឆេះ​ ​ធ្វើ​អោយម្ចាស់​រថយន្ត​ភ័យស្លន់​ស្លោស្រែកហៅគេជួយ​​ផ្អើល​ដល់​សមត្ថ​កិ​ច្ច​​ចេញរថយន្តពន្លត់អគ្គិភ័យ​​ទៅ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ ។ ​ក្នុង​ហេតុការណ៍​នេះ​ដែរ​មិន​បណ្តាល​អោយ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ណាម្នាក់​ឡើយ​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​។…

ខេត្ត​កំពង់ស្ពឺ ៖ បន្ទាប់ពី​ចូលរួមមង្គល​​ការបងប្អូនរួច បុរស​ម្នាក់​បើកបរ​រថយន្ត​​ត្រឡប់​​ទៅ​ផ្ទះ​វិញ លុះ​ធ្វើ​ដំណើរ​បាន​ពាក់​កណ្តាលផ្លូវ​ ស្រាប់តែរថយន្ត​ឆ្លងចរន្ត​ផ្នែក​ខាងមុខ​​បង្កជា​អគ្គិភ័យ​​​ឆាបឆេះ​ ​ធ្វើ​អោយម្ចាស់​រថយន្ត​ភ័យស្លន់​ស្លោស្រែកហៅគេជួយ​​ផ្អើល​ដល់​សមត្ថ​កិ​ច្ច​​ចេញរថយន្តពន្លត់អគ្គិភ័យ​​ទៅ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ ។ ​ក្នុង​ហេតុការណ៍​នេះ​ដែរ​មិន​បណ្តាល​អោយ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ណាម្នាក់​ឡើយ​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​។

ហេតុការណ៍​​ខាងលើ​នេះ​បង្កការ​ភ្ញាក់​ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៤ មីនា​ ២០១៩ តាម​បណ្តោយ​ផ្លូវ​លេខ​៤១ នៅ​ចំណុច​ភូមិ​ចាស់ ឃុំ​បរ​សេ​ដ្ឋ​ ស្រុក​បរ​សេ​ដ្ឋ​ ខេត្ត​កំពង់ស្ពឺ ។

រថយន្ត​មួយគ្រឿង​ដែលត្រូវ​ភ្លើង​​ឆាបឆេះ​​ខាងលើ​ម៉ាកកាមរី​ បា​ឡែ​ន ព​ណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ​ភ្នំពេញ ​១AN-៤១២៧ ​មាន​ម្ចាស់​ឈ្មោះ ហឿ​ន រ​ដ្ឋា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ នៅ​ភូមិ​ដំបូក​ខ្ពស់ ឃុំ​ផុង ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ​។

តាម​ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា តាម​ការ​សាកសួរ​ម្ចាស់​រថយន្ត​បាន​ប្រាប់​​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ គាត់​បាន​ចេញពីផ្ទះ​ទៅ​ចូលរួម​ម​ង្គល​ការ​បងប្អូន​រហូត​ដល់​យប់​បន្តិច​ក៏​ត្រឡប់​ម​កផ្ទះ​វិញ​។

ប្រភពដដែល​​បាន​បន្ត​ថា​ ពេល​គាត់​កំពុង​តែ​បើកបររថយន្ត​​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ លុះ​មក​ដល់​ចំណុច​កើតហេតុ​​ខាងលើ​ ស្រាប់តែ​​​រថយន្ត​ឆ្លងចរន្ត​ផ្នែក​ខាង​មុខបង្កជាអគ្គិភ័យ​ឆាបឆេះ​​យ៉ាង​ស​ន្ឋោ​ស​ន្ឋៅតែម្តង​ ​ពេល​នោះ​គាត់​ក៏​បាន​​ស្រែកហៅ​អោយ​ពលរដ្ឋ​​ដែល​មាន​ទីលំនៅ​ក្បែរ​នោះ​ជួយ​ផ្តល់​ដំណឹង​ដល់​សមត្ថកិច្ច​ដើម្បី​ឱ្យ​​ជួយអន្តរាគមន៍​ពន្លត់​។

តាម​ប្រភពដដែល​​​បាន​អោយ​ដឹង​ទៀត​ថា​ ក្រោយ​ពី​ទទួល​​បាន​សេចក្តី​រាយការណ៍​ខាងលើ​​រួច​មក ​សមត្ថ​កិ​ច្ច​បាន​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​។ ជា​លទ្ធផល​ សមត្ថ​កិ​ច្ច​​ប្រើប្រាស់​ទឹក​អស់​​មួយ​រថយន្ត ទើប​ភ្លើង​បាន​រលត់​អស់​ជា​ស្ថាពរ ។ ក្នុង​ហេតុការណ៍​នោះ​ផង​ដែរ​ពុំ​មាន​គ្រោះថ្នាក់​ដល់​អាយុ​​ជីវិត​មនុស្សណាម្នាក់​នោះ​​ទេ​។

ពាក់ព័ន្ធនឹង​ករណី​ខាងលើ សមត្ថកិច្ច​​បាន​សន្និដ្ឋាន​ថា មូលហេតុ​គឺ​បណ្តាល​មក​ពី​រថយន្ត​ឆ្លង​ចរន្ត​ ព្រោះ​ភ្លើង​បាន​ឆាបឆេះ​ចេញពី​ផ្នែក​ខាង​មុខមុន ។

សមត្ថកិច្ច​បាន​អំពាវនាវ​ដល់​បងប្អូន​ដែល​ប្រើប្រាស់​រថយន្ត​ទាំងអស់​ សូម​ត្រួតពិនិត្យ​រថយន្ត​របស់​ខ្លួន​អោយ​បាន​​ត្រឹមត្រូវ ចៀសវាង​ជួ​ប​ហេតុការណ៍​អាក្រក់ដូច​ករណី​​ខាងលើ​នេះ​។

នៅ​ព្រឹក​ថ្ងៃ​ទី​១៥​ មីនា​ ឆ្នាំ​២០១៩​នេះ​ បន្ទាប់​ពី​ធ្វើ​កំណត់ហេតុ​រួចរាល់​ សមត្ថ​កិ​ច្ច​​បាន​ប្រគល់​​ថ​យន្ត​ទៅ​អោយ​ម្ចាស់​យ​ក​ទី​ជួសជុល​ប្រើប្រាស់​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ