ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ខឹងម៉ែ-ឪលក់ផ្ទះ…ដុតបំផ្លាញចោលរួច​ រត់​បាត់

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​ ៖ ​នគរបាលឱ្យដឹង​​ថា ករណី​គ្រោះ​អគ្គិភ័យមួយ​ដែល​បាន​ឆាបឆេះ​អស់​លំនៅ​ឋានមួយ​ខ្នង ​ធ្វើ​​ពី​ឈើ​​ប្រក់​ស័ង្ក​សី គឺ​មិនមែន​ជា​ឧប្បត្តិហេតុ​នោះ​ទេ គឺ​​​នគរបាល​បាន​សន្និដ្ឋាន​ថា បណ្តាល​មក​ពី​កូនប្រុស​ម្ចាស់​ផ្ទះជា​អ្នក​ដុត​កម្ទេច ​។​ ករណី​​អគ្គិភ័យ​​បាន​កើត​ឡើង…

ខេត្តក្រចេះ​ ៖ ​នគរបាលឱ្យដឹង​​ថា ករណី​គ្រោះ​អគ្គិភ័យមួយ​ដែល​បាន​ឆាបឆេះ​អស់​លំនៅ​ឋានមួយ​ខ្នង ​ធ្វើ​​ពី​ឈើ​​ប្រក់​ស័ង្ក​សី គឺ​មិនមែន​ជា​ឧប្បត្តិហេតុ​នោះ​ទេ គឺ​​​នគរបាល​បាន​សន្និដ្ឋាន​ថា បណ្តាល​មក​ពី​កូនប្រុស​ម្ចាស់​ផ្ទះជា​អ្នក​ដុត​កម្ទេច ​។​ ករណី​​អគ្គិភ័យ​​បាន​កើត​ឡើង ​កាល​វេលា​ម៉ោង​១​រំលងអធ្រាត្រ​ចូល​ថ្ងៃ​ទី​១៤ មីនា នេះ នៅក្នុងភូមិ​ច្រាប ឃុំ​ស្នួល ២​ធ្នូ ស្រុក​ស្នួល​ ។

​​នគរបាល​មូលដ្ឋាន​បាន​អះអាង​ថា អគ្គិភ័យឆេះផ្ទះ គឺមិន​បង្កឱ្យ​​មនុស្ស​រង​​គ្រោះថ្នាក់​ដល់​អាយុជីវិត​ទេ ពិសេសគឺ​ម្ចាស់ផ្ទះ​ តែ​​ផ្ទះត្រូវភ្លើង​​ឆេះ​ហ្មត់​អស់​គ្មាន​សល់ ក្នុង​ពេលតែ​មួយប៉ព្រិច​ភ្នែក​ប៉ុណ្ណោះ ។​

​​ករណី​នេះ ត្រូវ​នគរ​របាល​សន្និដ្ឋាន​ថា ​ផ្តើម​ចេញពី​ជន​ដៃដល់ ​ឈ្មោះ​អែ​ល ហ៊ី​ម អាយុ​៣១​ឆ្នាំ ដែល​ជា​កូន​ប្រុស​របស់​ម្ចាស់ផ្ទះ​​ ដោយ​សារ​រូបគេ​ខឹង​​​​ឱ​ពុក​ម្តាយ​ខ្លួន​ ដែល​បានលក់​ផ្ទះ​មួយ​ខ្នង​នេះឱ្យ​ទៅ​អ្នក​ភូមិ តែ​អ្នក​ភូមិ​​ដែល​ទិញ​ផ្ទះនោះ​មិន​ទាន់​មក​​រុះរើ​ ។​

ក្រោយ​ពីជនដៃដល់បង្ករួច ក៏រត់​គេចខ្លួន​បាត់ ​បច្ចុប្បន្ន​ ​កំពុង​តែ​តាម​ស្រាវជ្រាវចាប់ខ្លួនផងដែរ ​។​​

អត្ថបទសរសេរ ដោយ