ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហភាព​អ៊ឺ​រ៉ុ​ប​ចង់​ឃើញ​កម្ពុជា​បើកចំហរ​សេរីភាព​នយោបាយ​កាន់តែ​ច្រើន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សហភាព​អឺរ៉ុប​ចង់​ឃើញ​ប្រទេស​កម្ពុជា​មាន​បើកចំហរ​សេរីភាព​នយោបាយ​កាន់តែ​ច្រើន​ថែម​ទៀត ខណៈ​ដែល​បន្ទាប់​ពី​ឃើញ​អតីតមន្ត្រី​គណបក្សប្រឆាំង​ចំនួន​បី​រូប​ត្រូវ​បាន​ព្រះមហាក្សត្រ​ព្រះរាជា​ទាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ។ យោង​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច ស ខេ​ង បាន​ឲ្យ​ដឹង​ថា ក្នុង​ជំនួប​កាលពី​ថ្ងៃ​ទី​១៣…

រាជធានី​ភ្នំពេញ ៖ សហភាព​អឺរ៉ុប​ចង់​ឃើញ​ប្រទេស​កម្ពុជា​មាន​បើកចំហរ​សេរីភាព​នយោបាយ​កាន់តែ​ច្រើន​ថែម​ទៀត ខណៈ​ដែល​បន្ទាប់​ពី​ឃើញ​អតីតមន្ត្រី​គណបក្សប្រឆាំង​ចំនួន​បី​រូប​ត្រូវ​បាន​ព្រះមហាក្សត្រ​ព្រះរាជា​ទាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ។ យោង​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច ស ខេ​ង បាន​ឲ្យ​ដឹង​ថា ក្នុង​ជំនួប​កាលពី​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០១៩ នៅ​ទីស្តីការក្រសួង​លោក George Edgar​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ក៏​បាន​ជំរាប​ជូន​សម្ដេច​ក្រឡាហោម ស ខេ​ង ថា សហភាព​អឺរ៉ុប​ចង់​ឃើញ​កម្ពុជា​មានការ​បើកចំហរ​សិទ្ធិ​សេរីភាព​នយោបាយ​ឲ្យ​កា ន់​តែ​ច្រើន ។

ជា​ការ​ឆ្លើយ​តប​សម្ដេច​ក្រឡាហោម ស ខេ​ង បាន​សង្កត់ធ្ងន់​ថា រាជរដ្ឋាភិបាល​ប្ដេជ្ញា​ចិត្ត​អនុវត្ត​តាម​ស្មារតី​ដូច​មាន​បញ្ជាក់​ក្នុង​សេចក្ដីថ្លែងការណ៍​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០១៨ ។ ក្នុង​ជំនួប​នោះ​ដែរ​សម្ដេច​ក្រឡាហោម ស ខេ​ង បាន​លើក​ឡើង​ថា ក្នុង​នាម​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​សម្តេច​សូម​ថ្លែងអំណរគុណ​សហភាព​អឺរ៉ុប​ដែល​តែងតែ​ផ្ដល់​កិច្ច​សហប្រតិបត្តិការ​ជួយ​ប្រទេស​កម្ពុជា​យ៉ាងច្រើន​នា​ពេល​កន្លង​មក ។

សម្ដេច​បាន​បន្ត​ថា បើ​ទោះបីជា​រយៈពេល​ចុង​ក្រោយ​នេះ​កម្ពុជា និង​សហភាព​អឺរ៉ុប​មាន​បញ្ហា មិន​ចុះសម្រុង​គ្នា​ខ្លះ ប៉ុន្តែ​សម្ដេច​នៅ​តែ​មាន​ជំនឿ​ថា ទំនាក់ទំនង​រវាង​កម្ពុជា និង​សហភាព​អឺ​រ៉ុ ប​នៅ​តែ​បន្ត​ស្ថិត​ក្នុង​ភាពល្អ​ប្រសើរ​ដូច​កន្លង​មក​តាម​រយៈ​ការ​ជួប​ពិភាក្សា​គ្នា​រវាង​ភាគី​ទាំង​ពីរ ដើម្បី​ដោះស្រាយ​បញ្ហា​មិន​ចុះសម្រុង​ទាំងនោះ ។ ចំណែក​លោក George Edgar បាន​ថា​លោក​ពិតជា​មាន​សេចក្ដី​រីករាយ និង​សូម​ថ្លែងអំណរគុណ​សម្ដេច​ដែល​ក្នុង​ឋានៈ​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​តែងតែ​ផ្ដល់​ការ​គាំទ្រ​បេសកកម្ម​របស់​ស្ថានទូត​សហភាព​អឺរ៉ុប ហើយ​សហភាព​អឺរ៉ុប​ពិតជា​ពេញចិត្ត​ចំពោះ​ការ​ចូលរួម​គាំទ្រ​កំណែទម្រង់​វិមជ្ឈការ និង​វិ​សហ​មជ្ឈការ ។

លោក​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ក៏​បាន​សម្ដែង​ការ​អបអរសាទរ​ចំពោះ​វឌ្ឍនភាព​ដ៏​ឆាប់រហ័ស​របស់​កម្ពុជា ក្នុង​កិច្ចការ​អ​ភ​វឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម ដោយ​លោក​បាន​រំលឹក​ឡើង​វិញ ថា​អ្វី​ៗ​ដែល​កម្ពុជា​កំពុង​មាន​សព្វ​ថ្ងៃនេះ​មាន​ភាព​ខុស​គ្នា​ឆ្ងាយ​ណាស់ បើ​ធៀប​នឹង​ប្រទេស​កម្ពុ ជា​កាលពី​ជាង​២០​ឆ្នាំ​មុន ដែល​ឯកឧត្តម​ធ្លាប់​មក​ជា​លើក​ដំបូង​នោះ ។ ជាមួយ​គ្នា​នេះ​លោក​បាន​ថ្លែង​កោតសរសើ និង​អបអរសាទរ​ចំពោះ​ផ្លែផ្កា​នៃ​ការ​រៀបចំ​វេទិកា​ពិគ្រោះ​យោបល់​រវាង​រាជរដ្ឋាភិបាល និង​សង្គម​ស៊ី​វិល ពិសេស​ក្រសួងមហាផ្ទៃ​ដែល​បាន​ដំណើរការ​កិច្ច​ពិគ្រោះ​យោបល់​ជាមួយ​ក្រុម​អង្គការ​សង្គម​ស៊ី​វិល ដោយ​លោក​កត់​សំគាល់ថា វេទិកា​នេះ​ធ្វើ​ឲ្យ​ភាគី​ទាំ ង​ពីរ​មានការ​យល់យោគ​គ្នា​បាន​ច្រើន​ជាង​មុន ។

ជា​ការ​ឆ្លើយ​តប​សម្ដេច​ក្រឡាហោម ស ខេ​ង បាន​ឯកភាព​ទទួលយក​សំណើរ​នេះ និង​បាន​មាន​ប្រសាសន៍​ថា រាជរដ្ឋាភិបាល​បាន និង​កំពុង​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ការងារ​អភិរក្ស​ធនធានធម្មជាតិ ហើយ​ជាក់ស្ដែង​ក្រសួងមហាផ្ទៃ​កំពុង​ដឹកនាំ​ក្រុមការងារ​ព្រាង​សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ធនធានធម្មជាតិ ដើម្បី​ពង្រឹង​ការងារ​នេះ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​បំផុត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ