ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ស្នើ​សេដ្ឋី​ស្រុក​ខ្មែ​វិនិយោគ​លើក​វិស័យ​កសិកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ស្នើ​ឲ្យ​សេដ្ឋី​ស្រុក​ខ្មែរ​ដែល​មាន​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ធ្វើការ​វិនិយោគ​លើក​វិស័យ​កសិកម្ម នៅ​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​បាន​ច្រើន ។ ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ស្នើ​ឲ្យ​សេដ្ឋី​ស្រុក​ខ្មែរ​ដែល​មាន​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ធ្វើការ​វិនិយោគ​លើក​វិស័យ​កសិកម្ម នៅ​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​បាន​ច្រើន ។ ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែមីនា នៅ​ទីស្តីការក្រសួង​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា​សម្រាប់​ការ​ចិញ្ចឹមសត្វ គឺ​វិធី​ដែល​ល្អ​ត្រូវ​ខិតខំ​ទាក់ទាញ​អ្នក​វិ​ន​យោគ ហើយ​មិន​ចាំបាច់​អ្នក​វិនិយោគ​មក​ពី​ក្រៅប្រទេស​នោះ​ទេ ។

ស្រុក​ខ្មែរ​ឥឡូវ​សេដ្ឋី​ដែល​មាន​ប្រាក់​រាប់​ពាន់​លាន​មាន​រួច​ហើយ ហើយ​សេដ្ឋី​រយ​លាន​ក៏​ច្រើន​ដែរ អី​ញ្ចឹ​ង​ឲ្យ​ពួក​គេ​ធ្វើការ​វិនិយោគ ។ សម្តេច​បញ្ជាក់​ថា ៖«​មិន​ចាំបាច់​អ្នក​វិនិយោគ​មក​ពី​ក្រៅ​ទេ ! នៅ​ស្រុក​ខ្មែរ​អា​ឡូ​វ​សេដ្ឋី​ពាន់​លាន​ក៏​មាន​រួច​មក​ហើយ ហើយ​សេដ្ឋី​មួយ​ជុ​ង្គ​ៗ​ឬ​សេដ្ឋី​រយ​លាន​នោះ គឺ​ក៏​មាន​ច្រើន​ដែរ ។ អី​ញ្ចឹ​ង​ឲ្យ​ពួក​គេ​វិនិយោគ​នៅ​ក្នុង​ប្រទេស​របស់​យើង​» ។ សម្តេច​ក៏​បាន​លើក​ឡើង​ថា កុំ​ត្រូវ​វាយតម្លៃ​ថា នៅ​ពេល​បច្ចុប្បន្ន​នេះ​កម្ពុជា​គ្មាន​សេដ្ឋី​រយ​លាន​សេដ្ឋី​ពាន់​លាន​នោះ​ទេ ។ ហើយ​និយាយ​ពី​អ្នក​ដែល​មាន​ប្រាក់​ពី​១​លាន​ដុល្លារ​ឡើង​មិនដឹង​រាប់​នៅ​ត្រង់​ណា​ទេ គឺ​មាន​ច្រើន​ណាស់ ។ ប៉ុន្តែ​ខ្ញុំ​មិន​សំដៅ​សាច់ប្រាក់​ទេ យើង​គិត​ផ្ទះ​នៅ​ក្នុង​ក្រុងភ្នំពេញ​មួយ​កន្លែង មាន​តម្លៃលើស​ពី​១​លាន​បាត់​ហើយ នេះ​ប្រហែលជា​កំហុស​ខ្ញុំ​ទេ ។

សម្តេច​ក៏​បាន​លើក​ឡើង​ថា សម្តេច​កាល​មាន​កំហុស​ទំលាក់​ឲ្យ​សម្តេច​តែ​ដល់​មានបាន​មិន​ដែល​គិត​សម្តេច​នោះ​ទេ ។ សម្តេច​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ស្អី​ក៏​គេ​ទម្លាក់​មក​ឲ្យ​ខ្ញុំ​ដែរ ប៉ុន្តែ​នៅ​ពេល​ណា​មានរឿង​ល្អ​វា​មិន​ដែល​ឲ្យ​ខ្ញុំ​ទេ តែ​ក្តៅ​ត្រង់​នឹង​វា​រកស៊ី​បាន វា​ជិះឡាន​ពី​ដើម​វា​រក​ស្បែកជើង​ពាក់​សឹង​មិន​បាន អា​ឡូ​វ​វា​មាន​ទាំង​ឡាន ហើយ​វា​ឡាយ​វី​ឌី​អូ​ហ្វេ​ស​ប៊ុ​ក​ទៀត រួច ហើយ​វា​កាន់តែ​ក្រ​ទៅ​ៗ ។ អា​រឿង​អី​ក៏​ទំលាក់​ឲ្យ​ឯង អា​រឿង​វា​ធ្វើ​មាន ធ្វើ​បាន​វា​អត់​ទម្លាក់ ឲ្យ​សោះ​ពួក​អានេះ​ខូច​ពេក​ហ្មង​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ​ក៏​បាន​លើក​ឡើង​ថា ផល​ភាព​ក្នុង​ការ​ផលិត​មាន ប៉ុន្តែ​បញ្ហា​ប្រឈម​នោះ គឺ​ការ​ប្រកួត​ជាមួយ​ដៃគូរ​ប្រជែង​ខ្លាំង​ៗ​នៅ​ខាងក្រៅ​មាន​ច្រើន ។ សម្តេច​ថា នៅ​លើក​ទីផ្សារ​អន្តរជាតិ​ផលិតផល​ស្រូវ​ត្រូវ​បាន​គេ​បង្អាប់​ដោយសារ ប្រទេស​ជា​សមាជិក​អាស៊ាន​ដូច​ជា មី​យ៉ា​ន់​ម៉ា ថៃ វៀតណាម ក៏​ធ្វើ​ស្រូវ​ហើយ​បាន​នាំ​ចូល​ទៅ​ទីផ្សារ​ដូច​គ្នា ដូច្នេះ​គេ​មិន​បាន​បង្អាប់​ឲ្យ​បញ្ចុះតម្លៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ