ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​អាច​ចៀស​បាន​ចៀស​ទៅ​កុំ​យក​អគតិ​ជា​ត្រីមុខ

5 ឆ្នាំ មុន

អគតិ​ជា​ធម៌​នាំ​ឱ្យ​ដល់​នូវ​ក្តី​វិបត្តិ បុគ្គល​មិន​គួរ​ប្រព្រឹត្ត​ឡើយ ព្រោះ​នាំ​ឱ្យ​ខូច​យុត្តិធម៌ និង​ខូចប្រយោជន៍​។ តើ​អគតិ​ទាំង​៤​ប្រការ​នោះ​មាន​អ្វីខ្លះ? ១-​ឆន្ទាគតិ លម្អៀង​ព្រោះ​ស្រឡាញ់ ២-​ទោសាគតិ លម្អៀង​ព្រោះ​ស្អប់ ៣-​មោហាគតិ…

អគតិ​ជា​ធម៌​នាំ​ឱ្យ​ដល់​នូវ​ក្តី​វិបត្តិ បុគ្គល​មិន​គួរ​ប្រព្រឹត្ត​ឡើយ ព្រោះ​នាំ​ឱ្យ​ខូច​យុត្តិធម៌ និង​ខូចប្រយោជន៍​។ តើ​អគតិ​ទាំង​៤​ប្រការ​នោះ​មាន​អ្វីខ្លះ?

១-​ឆន្ទាគតិ លម្អៀង​ព្រោះ​ស្រឡាញ់

២-​ទោសាគតិ លម្អៀង​ព្រោះ​ស្អប់

៣-​មោហាគតិ លម្អៀង​ព្រោះ​ល្ងង់

៤-​ភយាគតិ លម្អៀង​ព្រោះ​ខ្លាច ។

អគតិ​តាម​ស័ព្ទ​ប្រែ​ថា ការ​ដែល​មិន​គួរ​ប្រព្រឹត្ត សេចក្តី​លម្អៀង​គឺ​ប្រព្រឹត្ត​មិន​ទៀងត្រង់​ចំពោះ​សេចក្តី​ពិត មាន​ន័យ​ថា នឹង​ធ្វើ​អ្វី​ចំពោះ​បុ​គ្ក​ល​ណា ក៏​មិន​សម​ហេតុ សម​ផល សម​ដើម​សម​ចុង​ឡើយ ប្រព្រឹត្ត​ទៅ​ដោយ​សេចក្តី​ស្រឡាញ់​ខ្លះ ស្អប់​ខ្លះ ល្ងង់​ខ្លះ ខ្លាច​ចំពោះ​ហេតុ​ដែល​មិន​គួរ​ខ្លាច​ខ្លះ ។

បើ​បុគ្គល​អ្នក​ប្រព្រឹត្ត​យក​ការ​ស្រឡាញ់ ស្អប់ ល្ងង់ ខ្លាច មក​ជា​ត្រីមុខ​យ៉ាងនេះ​ហើយ រមែង​ខូច​យុត្តិធម៌ ជា​ការ​មិនល្អ​ឡើយ ហេតុនេះ​គួរ​លះបង់​ចោល​ចេញ​មិន​គួរ​ប្រព្រឹត្ត​ដាច់ខាត ។