ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៀត​ហើយ​នេះ​ស្លា.ប់​ម្នាក់ និង​២​នាក់​របួសធ្ងន់

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ យុវជន​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង និង​យុវជន​២​នាក់​ទៀត​បាន​រង​របួស​ជា​ទម្ងន់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​២០​នាទី​យប់​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវបែក​ជា​បួន មុខ​ភោជនីយដ្ឋាន​បៃតង ស្ថិត​នៅ​ក្នុងភូមិ​ធម្មយុត្តិ…

ខេត្តកំពង់ឆ្នាំង ៖ យុវជន​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង និង​យុវជន​២​នាក់​ទៀត​បាន​រង​របួស​ជា​ទម្ងន់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​២០​នាទី​យប់​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវបែក​ជា​បួន មុខ​ភោជនីយដ្ឋាន​បៃតង ស្ថិត​នៅ​ក្នុងភូមិ​ធម្មយុត្តិ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ខណៈ​ដែល​ម៉ូតូ​បុក​ជាមួយ​រថយន្ត ។

សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​មានឈ្មោះ ជួន តារា រស់នៅ​ភូមិ​ធម្មយុត្តិ ជា​អ្នកបើកបរ​ម៉ូតូ​បាន​ស្លាប់​នៅ​នឹង​កន្លែង ។ ចំណែក​អ្នក​ជិះ​ពីក្រោយ​ពីរ​នាក់​ម្នាក់​ឈ្មោះ យ៉ុ​ន សេង​ណា​តូ និង​ម្នាក់​ទៀត​មិន​ស្គាល់ឈ្មោះ ។ ប្រភព​ដដែល​បាន​បន្ត​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ទាំង​៣​នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក​ស្ហូ​ម៉ឺ​អិ​ច មួយ​គ្រឿង ក្នុង​ដំណើរ​ពី​កើត​ទៅ​លិច​លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​កាម​រី​គូថ​ប៉ោង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2E- 1108 បើកបរ​ដោយ​បុរស​ឈ្មោះ លី ប៊ុ​ន​ឡា អាយុ​៤៩​ឆ្នាំ ជា​មន្ត្រី​យោធា មាន​ទីលំនៅ​ភូមិ​ស្ពក​រាជ្យ ឃុំ​អណ្ដូង​ស្នាយ ស្រុក​រលាប្អៀរ បាន​បុក​ជា​គ្នា​ជាមួយ​ម៉ូតូ​ក្នុង​ដំណើរ​ខ្វែង​ទិស​គ្នា​យ៉ាង​ពេញទំហឹង ។

ក្រោយ​ពេល​កើតហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​ឈ្មោះ​ជួង តារា ជា​អ្នកបើកបរ​ម៉ូតូ​បាន​ស្លាប់​នៅ​នឹង​កន្លែង ចំណែកឯ​យុវជន​ពីរ​នាក់​ទៀត​ដែល​ជិះ​ពីក្រោយ​បាន​រង​របួស​ជា​ទម្ងន់ ហើយ​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង ។

ដោយឡែក​អ្នកបើកបរ​រថយន្ត​ឈ្មោះ លី ប៊ុ​ន​ឡា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​យក​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ឆ្នាំង ដើម្បី​បញ្ជូន​ទៅ​កាន់​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងកា​រដ្ឋ​នា​នគរបាល​ខេត្ត​ជាមួយ និង​មធ្យោបាយ​ធ្វើ​ដំណើរ​ទាំង​ពីរ​គ្រឿង ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ។
ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​សមត្ថកិច្ច​បាន​បញ្ជាក់​ថា បណ្តាល​មក​ពី​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ទាំង​អ្នក​បើក​ម៉ូតូ និង​ទាំង​អ្នកបើកបរ​រថយន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ