ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខែកញ្ញា​គ្រោះថ្នាក់​ចរាចរណ៍ ​បណ្តាល​ឱ្យ​អ្នកដំណើរ​១១៦​នាក់​ស្លាប់ និង​របួស​ជាង​២០០​នាក់

7 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ក្នុង​រយៈពេល​ពេញ​មួយ​ខែ គិត​ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​នៅ​ទូ​ទាំង​ប្រទេស ​បាន​កើតឡើង​សរុប​ចំនួន ២១២​ករណី បណ្តាល​ឱ្យ​មនុស្ស​ស្លាប់ ១១៦​នាក់ និង​រង​របួសធ្ងន់​ស្រាល​ចំនួន ២៧៦​នាក់​ នេះ​បើ​យោង​តាម​របាយការណ៍​ក្រសួងមហាផ្ទៃ​។

បើ​តាម​របាយការណ៍ មូលហេតុ ​នៃ​គ្រោះថ្នាក់ រួម​មាន លើស​ល្បឿន​កំណត់​១០២​ករណី មិន​គោរព​សិទ្ធិ​អាទិភាព​៤៦​ករណី មិន​ប្រកាន់​ស្តាំ​២៤​ករណី បត់​មិន​ប្រុង​ប្រយ័ត្ន ១២​ករណី ក្រោម​ឥទ្ធិពល​ នៃ​គ្រឿង​ស្រវឹង​៩​ករណី បើកបរ​ជែង​៨​ករណី មិន​គោរព​សញ្ញា​ចរាចរណ៍​៥​ករណី កត្តា​យានយន្ត​៤​ក រ​ណី ងងុយដេក​១​ករណី និង​កត្តា​ផ្លូវថ្នល់​ចំនួន ១​ករណី ​។

នា​ឱកាស​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ចេញ​បទបញ្ជា​ឱ្យ​ផ្អាក​ការ​ផាកពិន័យ​បទល្មើស​ចរាចរណ៍​មួយ​ចំនួន ​។

យ៉ាងណា​ក៏​ដោយ លោក ទូច សុ​ឃៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ បាន​បន្ត​ទទូច​ឱ្យ​ពលរដ្ឋ​រក្សា​ស្មារតី​គោរព​ច្បាប់ និង​បើករ​ប្រកបដោយ​ការ​អធ្យាស្រ័យ​ដល់​គ្នា ​៕