ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គល​ត្រូវ​វៀរ​ចេញពី​អំពើអាក្រក់

5 ឆ្នាំ មុន

ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ឱ្យ​សត្វលោក​យល់​អំពី​ការ​អប់រំ​ផ្លូវចិត្ត ឱ្យ​វៀរ​ការ​កាប់សម្លាប់ លួច​ឆក់​ប្លន់​ជា​ហេតុ​នាំ​ឱ្យ​បង្ក​ភាព​វឹកវរ​ក្នុង​សង្គម​ដែល​សុទ្ធតែ​ជា​អំពើអាក្រក់ ដូច្នេះ​ដើម្បី​ឱ្យ​មនុស្ស​ម្នាក់​ៗ​សម្រេច​បាន​សុខសួស្តី​ដូច​បំណង ចាំបាច់​ទាល់តែ​ទាំងអស់​គ្នា​ចៀសវាង​ពី​អំពើ​បាប​អកុសល​នានា ។ អំពើអាក្រក់​នេះ​ដំបូង​កកើត​ឡើង​តួច​តាច​ទេ តែ លុះ​យូរ​ៗ​ទៅ​នឹង​ឈាន​ដល់​ការ​ប្រព្រឹត្ត​រឿង​ធំ​បាន​ដូច ប្រព្រឹត្ត​អបាយមុខ​ល្បែង​ពា​លា…

ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ឱ្យ​សត្វលោក​យល់​អំពី​ការ​អប់រំ​ផ្លូវចិត្ត ឱ្យ​វៀរ​ការ​កាប់សម្លាប់ លួច​ឆក់​ប្លន់​ជា​ហេតុ​នាំ​ឱ្យ​បង្ក​ភាព​វឹកវរ​ក្នុង​សង្គម​ដែល​សុទ្ធតែ​ជា​អំពើអាក្រក់ ដូច្នេះ​ដើម្បី​ឱ្យ​មនុស្ស​ម្នាក់​ៗ​សម្រេច​បាន​សុខសួស្តី​ដូច​បំណង ចាំបាច់​ទាល់តែ​ទាំងអស់​គ្នា​ចៀសវាង​ពី​អំពើ​បាប​អកុសល​នានា ។

អំពើអាក្រក់​នេះ​ដំបូង​កកើត​ឡើង​តួច​តាច​ទេ តែ លុះ​យូរ​ៗ​ទៅ​នឹង​ឈាន​ដល់​ការ​ប្រព្រឹត្ត​រឿង​ធំ​បាន​ដូច ប្រព្រឹត្ត​អបាយមុខ​ល្បែង​ពា​លា លួច ឆក់​ប្លន់ លេងស្រី ផឹកស្រា និង​សេពគប់​បាបមិត្ត​ពេញបន្ទុក ទីបំផុត​នឹង​ដល់​នូវ​សេចក្តី​វិនាស​អន្តរាយ ។

អំពើអាក្រក់​ទាំងនេះ​បាន​បំផ្លាញ​នូវ​ប្រយោជន៍​ខ្លួនឯង​ផង និង​ប្រយោជន៍​អ្នក​ដទៃ​ផង ព្រោះហេតុនោះ បុគ្គល​ម្នាក់​ៗ​គួរ​រៀន​លះបង់ រៀន​វៀរ​ចេញ​ឱ្យ​ឆ្ងាយ​ដើម្បី​សេចក្តីសុខ​ខ្លួនឯង និង​សង្គម​ជាតិ​ក៏​ស្ងប់ស្ងាត់ ។