ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយោជន៍​អី​នឹង​ធ្វើ​ជា​មនុស្ស​ភ្នែក​ទិព្វ​នោះ

5 ឆ្នាំ មុន

រៀន​អប់រំ​ចិត្ត​ឱ្យ​ចេះ​អត់ធន់ ចេះ​ឱ្យ​អភ័យ​ដល់​អ្នក​នៅ​ជុំវិញ​ខ្លួន និង​គួរ​រៀន​ធ្វើ​គ​ធ្វើ​ថ្លង់​ខ្លះ​ក៏​មិន​ថ្វី កុំ​ចូល​ចិត្ត​ធ្វើ​ជា​មនុស្ស​ត្រចៀក​ទិព្វ ភ្នែក​ទិព្វ មាត់ទិព្វ​ពេក​នាំ​តែ​កើត​សត្រូវ​ជុំ​ទិស ព្រោះ​រឿង​ខ្លះ​វា​ជា​រឿង​ដែល​មិន​បានការ រឿង​ឥតប្រយោជន៍ ខំ​តតាំង​យកឈ្នះ​ក៏​មិន​បាន​ផល ។…

រៀន​អប់រំ​ចិត្ត​ឱ្យ​ចេះ​អត់ធន់ ចេះ​ឱ្យ​អភ័យ​ដល់​អ្នក​នៅ​ជុំវិញ​ខ្លួន និង​គួរ​រៀន​ធ្វើ​គ​ធ្វើ​ថ្លង់​ខ្លះ​ក៏​មិន​ថ្វី កុំ​ចូល​ចិត្ត​ធ្វើ​ជា​មនុស្ស​ត្រចៀក​ទិព្វ ភ្នែក​ទិព្វ មាត់ទិព្វ​ពេក​នាំ​តែ​កើត​សត្រូវ​ជុំ​ទិស ព្រោះ​រឿង​ខ្លះ​វា​ជា​រឿង​ដែល​មិន​បានការ រឿង​ឥតប្រយោជន៍ ខំ​តតាំង​យកឈ្នះ​ក៏​មិន​បាន​ផល ។

ការងារ​ណា​ដែល​មាន​ប្រយោជន៍ ការងារ​ណា​ដែល​សំខាន់​គប្បី​ប្រឹងប្រែង​ខំ​សង្វាត់​ឡើង​ទើប​ទទួល​បាន​ផល​ល្អ គឺ​កុំ​ខ្វល់​នឹង​រឿង​ឥត​បានការ​ច្រើន​ពេក​នាំ​តែ​អង្គុយ​នៅ​មិន​សុខ ។ អ្នក​ណា​ធ្វើ​កម្ម​ណា​ទុក​ឱ្យ​គេ​ទទួល​កម្ម​ពៀរ​នោះ​ដោយ​ខ្លួនឯង​ចុះ ។

​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​ថា បុគ្គល​ដែល​មានចិត្ត​បដិឃៈ​ប្រកាន់​ថ្នាំងថ្នាក់​ដក់​ជាប់​ក្នុង​អារម្មណ៍ រក​ឱកាស​ប្រទូស្ត​ជាមួយ​អ្នក​ដទៃ ពៀរ​នេះ​នឹង​ធ្លាក់​មក​លើ​បុគ្គល​នោះ​វិញ​ដដែល​ដូច​បាច​អង្កាម​ច្រាសខ្យល់ គឺ​មិន​បាន​សុខ​ឡើយ ។

មាន​តែ​អ្នកមាន​ចិត្តជា មិន​បៀតបៀន​ដល់​បុគ្គល​ដទៃ​ទេ​ទើប​ទទួល​បាន​សុខក្សេមក្សាន្ត​ទាំង​ក្នុង​លោក​នេះ​និង​លោក​ខាង​មុខ ។