រថយន្ត​មន្ត្រីយោធា​ពន្លះ​ជាមួយ​ម៉ូតូ​មួយគ្រឿង ស្លាប់​ម្នាក់ របួសធ្ងន់​២នាក់​

Sponsored

ខេត្តកំពង់ឆ្នាំង ៖ យុវជន​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង និង​យុវជន​២​នាក់​ទៀត​បាន​រង​របួសធ្ងន់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​មួយ​គ្រឿង​បុក​ជាមួយ​រថយន្ត​មួយ​គ្រឿង​បើកបរដោយ​មន្ត្រីយោធា​ម្នាក់​ ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​យប់​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ ២០១៩ នៅ​ចំណុច​ផ្លូវបែក​ជា​បួន មុខ​ភោជនីយដ្ឋាន​បៃតង ស្ថិត​នៅ​ក្នុងភូមិ​ធម្មយុត្តិ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ។

ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​៣​នាក់​ខាងលើ​រួម​មាន ១-​ឈ្មោះ ជួន តារា ភេទ​ប្រុស រស់​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ជា​អ្នកបើកបរ​ម៉ូតូ បាន​ស្លាប់​នៅ​នឹង​កន្លែង ២- ឈ្មោះ​យ៉ុ​ន សេង​ណា​តូ ភេទ​ប្រុស ជា​អ្នក​រួម​ដំណើរ បាន​រង​របួសធ្ងន់ និង​៣-​យុវជន​ជា​អ្នក​រួម​ដំណើរ​ម្នាក់ មិន​ស្គាល់ឈ្មោះ បាន​រង​របួសធ្ងន់ ។ ចំណែក​រថយន្ត​មួយ​គ្រឿង​ម៉ាក​កាម​រី​គូទ​​ប៉ោង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ២E-១១០៨ បើកបរ​ដោយ​ឈ្មោះ លី ប៊ុ​ន​ឡា ភេទ​ប្រុស អាយុ​៤៩ ឆ្នាំ ជា​មន្ត្រី​យោធា មាន​ទីលំនៅ​ភូមិ​ស្ពក​រាជ្យ ឃុំ​អណ្ដូង​ស្នាយ ស្រុក​រលាប្អៀរ ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​។

ប្រភព​ដដែល​បាន​បន្ត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​ទាំង​៣​នាក់​ខាងលើ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហ្សូ៊​មមើ​អិ​ច ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​កាម​រី​គូថ​ប៉ោង​បើកបរ​ដោយ​បុរស​ជា​មន្ត្រី​យោធា​ម្នាក់ បាន​បុក​គ្នា​ជាមួយ​ម៉ូតូ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​បាន​ស្លាប់​នៅ​នឹង​កន្លែង ចំណែកឯ​អ្នក​រួម​ដំណើរ​២​នាក់​ទៀត​បាន​រង​របួសធ្ងន់ ត្រូវ​បាន​គេ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង ។

ដោយឡែក​អ្នកបើកបរ​រថយន្ត​ ព្រមទាំងរថយន្ត និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​យក​មក​កាន់​អធិការដ្ឋាន នគរបាល​ក្រុង​កំពង់ឆ្នាំង ដើម្បី​បញ្ជូន​ទៅ​កាន់​ការិយាល័យ នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងកា​រដ្ឋ​ាន​នគរបាល​ខេត្ត ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ