រាជធានីភ្នំពេញ ៖ គ្រោះអកុសល ដែលបានបណ្តាលឱ្យក្មេងស្រីអាយុ៩ឆ្នាំម្នាក់ ត្រូវម៉ាស៊ីនកិនដីស្រូបទាញដៃម្ខាងដាច់ត្រឹមក្លៀក បានធ្វើឱ្យសាធារណជនមានការរន្ធត់ចិត្តគ្រប់ៗគ្នា ។ ក្មេងស្រីរងគ្រោះនេះ នៅពេលទៅជួយធ្វើការជាមួយឪពុកម្តាយដែលជាកម្មករឡឥដ្ឋ ។
នៅថ្ងៃទី១១ មីនា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពីករណីគ្រោះថ្នាក់ក្នុងសិប្បកម្មផលិតឥដ្ឋលាងស្រ៊ុន ដែលមានទីតាំងនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ក្រោមការស៊ើបអង្កេតរបស់ក្រុមអធិការកិច្ច មន្ត្រីបេឡាជាតិរបបសន្តិសុខសង្គម និងមន្ត្រីមន្ទីរការងារ និងបានចាត់វិធានការ ចំពោះសិប្បកម្មផលិតឥដ្ឋ និងការគាំទ្រចំពោះក្មេងស្រីរងគ្រោះ ។
ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានទាក់ទិននឹងគ្រោះថ្នាក់គួរឱ្យសោកស្តាយនេះរបស់ក្រសួង ៖
ចែករំលែកព័តមាននេះ