ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ កិច្ច​សហប្រតិបត្តិការ​តាម​តំបន់​ព្រំដែន​បាន​កំពុង​ទទួល​ជោគជ័យ

5 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា កិច្ច​សហប្រតិបត្តិការ​មិត្តភាព​សន្តិភាព នៅ​តាម​តំបន់​ព្រំដែន​បាន​កំពុង​ទទួល​ជោគជ័យ​ហើយ ។ ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​នៅ​ក្នុង​ខេត្តកោះកុង នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០១៩…

ខេត្តកោះកុង ៖ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា កិច្ច​សហប្រតិបត្តិការ​មិត្តភាព​សន្តិភាព នៅ​តាម​តំបន់​ព្រំដែន​បាន​កំពុង​ទទួល​ជោគជ័យ​ហើយ ។ ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​នៅ​ក្នុង​ខេត្តកោះកុង នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ដែល​ធ្វើ​ឲ្យ​តំបន់​ព្រំដែន​ទៅ​ជា​តំបន់​មិត្តភាព​សន្តិភាព​សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​បាន​កំពុង​នឹង​ទទួល​ជោគជ័យ​ហើយ ។

សម្តេច​បញ្ជាក់​ថា «​ចំណុច​សល់​បន្តិចបន្តួច​នោះ​ជា​រឿង​មួយ​ធម្មតា​ខ្លាំង​ណាស់ រវាង​ប្រទេស​មួយ និង​ប្រទេស​មួយ ប៉ុន្តែ​យើង​អត់​ធ្ម​ន់​ដោះស្រាយ​ដោយ​សន្តិវិធី​នេះ ។ រឿង​នេះ​យើង​បាន​កំពុង​តែ​ធ្វើ​ជាមួយ​ប្រទេស​ជិតខាង​របស់​យើង​» ។ ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ក៏​បាន​លើក​ឡើង​ថា ពី​យុទ្ធសាស្ត្រ​នៃ​ការ​រឹតចំណង​ជាមួយ​បណ្តា​ប្រទេស​ជិតខាង​នោះ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ក៏​នាំ​មក​នូវ​ការ​ជោគជ័យ​នៅ​ក្នុង​ខេត្តកោះកុង​ផង​ដែរ ។

សម្តេច​ក៏​បាន​លើក​ឡើង​ថា សម្តេច​ក៏​បាន​ស្នើ​ដល់​ប្រទេស​ថៃ (​មិត្ត​ថៃ​) ឲ្យ​ជួយ​កសាង​ផ្លូវជាតិ​លេខ​៤៨ ដែល​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៤ ពី​ខេត្ត​ព្រះ​សីហ​នុ​ទៅ​ត​ភ្ជាប់​នៅ​ខេត្តកោះកុង ។ សម្តេច​តេ​ជោ​«​ខ្ញុំ​បានដឹង​ច្បាស់​ពី​ភ័ព្វ​វេស​នា​របស់​ខេត្តកោះកុង ។ កាលនោះ​សម្តេច​ទៀ បាញ់ នៅ​ធ្វើ​ជា​រដ្ឋមន្ត្រីក្រសួង​សាធារណៈ​នៅឡើយ​ទេ ហើយ​ខ្ញុំ​មិន​ទាន់​បាន​យក​ទៅ​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​នោះ​ទេ​» ។ សម្តេច​ក៏​បាន​រំ​ឮ​កថា កាលពី​ថ្ងៃ​បុណ្យ​នៅ​ខេត្តកោះកុង​កន្លង​មកនេះ សម្តេច​បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​នឹង​ធ្វើ​ពី​ខេត្តកោះកុង​ទៅ​កាន់​ថ្មដា ខេត្ត​ពោធិ​សា​តិ៍ ហើយ​ទៅ​ភ្ជាប់​ខេត្ត​ប៉ៃលិន និង​បាត់ដំបង​តែ​ម្តង ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់​អ្នក​ធ្វើ​ដំណើរ​ពី​ខេត្តកោះកុង​ចង់ទៅ​លេង​ខេត្ត​ពោធិ​សា​តិ៍ ប៉ៃលិន និង​បាត់ដំបង​បាន​ស្រួល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ