ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ចិញ្ចឹម​បង្គារ ក្តាម បែប​វារីវប្បកម្ម​ឆ្លើយ​តប​តម្រូវការ​ទីផ្សារ​គ្រឿង​សមុទ្រ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ស្រុក​ព្រៃ​នប់ ៖ នៅ​ព្រឹក​ថ្ងៃ​08 មីនា​2019​នេះ ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះ​សីហ​នុ​អមដំណើរ​ដោយ​លោក នេន ចំរើន…

ស្រុក​ព្រៃ​នប់ ៖ នៅ​ព្រឹក​ថ្ងៃ​08 មីនា​2019​នេះ ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះ​សីហ​នុ​អមដំណើរ​ដោយ​លោក នេន ចំរើន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​ចិញ្ចឹម​ក្តាម​បង្គា​បែប​វារីវប្បកម្ម​លក្ខណៈ​ធម្មជាតិ ស្ថិត​នៅ​តាម​ទំនប់​ប៉ុ​ឌែ​1 ក្នុង​ឃុំ​អូ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់​ខេត្ត​ព្រះ​សីហ​នុ ។ លោក ស៊ិ​ន ស​ត្ថា តំណាង​ក្រុមហ៊ុន ហេង ហេង​អភិវឌ្ឍន៍ អេ​ឃ្វើ​ខ​ល​ឈ័​រ អិន​វេស​មិន ឯ​.​ក HENG HENG AQUACULTURE INVESTMENT CO.LTD បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​នៅ​ឱកាស់​នោះ​ថា កន្លែង​ចិញ្ចឹម​បង្គា​និង​ក្តាម​នេះ មាន​ទំហំ​ផ្ទៃដី​ចំនួន​៤៩ ហិ​កតា​ក្នុង​នោះ​មាន​បន្ថែម​ទីតាំង​ចិញ្ចឹម​ក្តាម​សក​ផង​ដែរ ដែល​បច្ចុប្បន្ន​នេះ កំពុង​តែ​ចាប់ផ្តើម​ប្រមូល​ទិន្នផល​ហើយ​បាន​យក​លក់​ទៅ​កាន់​ទីផ្សារ​ជា​បណ្តើ​រហើយ ហើយ​ពេល​ខ្លី​ខាង​មុខ​នេះ និង​មាន​នាំ​ទៅ​កាន់​ទីផ្សារ​ជា​បន្តបន្ទាប់ ។

លោក ស៊ិ​ន ស​ត្ថា បាន​និយាយ​ថា កន្លង​មក​លោក​បរាជ័យ​ម្ដង​ក្នុង​ឆ្នាំ​២០១៨ អស់​កូន​បង្គា​ជាង ២​លាន​កូន ដោយសារ​តែ​ទឹកភ្លៀង​រដូវវស្សា​ខ្លាំង​ពេក ដែល​ធ្វើ​ឲ្យ​កំហាប់​អំបិល​នៅ​ក្នុង​ស្រែ​ថយ​ចុះ ធ្វើ​ឲ្យ​បង្គា​កើត​ជំងឺ និង​ការ​ធ្វើស្រែ​ដំបូង​មិន​ទាន់​គ្រប់លក្ខណៈ​បច្ចេកទេស​ល្អ ប៉ុន្ដែ​ទោះជា​យ៉ាងនោះ​ក្ដី ក៏​លោក​នៅ​តែ​ព្យាយាម​រហូត​បាន​ទទួលផល​ជោគជ័យ ដល់​ថ្ងៃ​ហ្នឹង គឺ​រយៈពេល ០៥​ថ្ងៃនេះ ក្រុមហ៊ុន បាន​ប្រមូល​ផល​បង្គា ក្ដាម ពី​ការ​ចិញ្ចឹម​សាកល្បង​អស់​រយៈពេល​ប៉ុន្មាន​ខែ​កន្លង​មកនេះ បាន​ប្រមាណ ៥​តោន នៃ​កូន​បង្គា ដែល​បាន​លែង ៧​លាន​កូន​។ បច្ចុប្បន្ន​ក្រុមហ៊ុន មិន​ទាន់​មានការ​ពង្រីក​គម្រោង​បន្ថែម​ទេ ប៉ុន្តែ​នៅ​ថ្ងៃ​អនាគត​ក្រុមហ៊ុន​ច្បាស់​ជា​មាន​គម្រោង​ពង្រីក​បន្ថែម ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ទីផ្សារ​គ្រឿង​សមុទ្រ (​បង្គា ក្ដាម​) មានការ​កើន​ឡើងជា​លំដាប់​នោះ​។

ហើយ​សម្រាប់​សាច់​បង្គា ដែល​ក្រុមហ៊ុន​កំពុង​ចិញ្ចឹម​នេះ គឺ​មាន​សាច់​ស្វិត មិនមែន​សាច់​ទន់ជ្រាយ​នោះ​ទេ ព្រោះ​ការ​ចិញ្ចឹម គឺ​មាន​លក្ខណៈ​ធម្មជាតិ​ពិត​ៗ ប្រកបដោយ​ជំនាញ​ច្បាស់លាស់ ពី​សំណាក់​ក្រុម​កា​ងា​រប​ច្ចក​ទេស ហើយ​កូន​បង្គា ក្តាម​ទាំងនេះ គឺ​ក្រុមហ៊ុន​បាន​នាំ​យក​មក​ពី​ស្ថានីយ៍​របស់​ក្រុមហ៊ុន​ផ្ទាល់​ដែល​មាន​ទី​តាំ​ឃុំ​រាម ស្រុក​ព្រៃ​នប់​ខេត្ត​ព្រះ​សីហ​នុ ។​នៅ​ក្នុង​ឱកាស់​នោះ ឯកឧត្តម​អភិបាលខេត្ត​ព្រះ​សីហ​នុ​បាន​សម្តែង​នូវ​ការ​រីករាយ​ចំពោះ​លទ្ធផល​ពី​ការ​ចិញ្ចឹម​នេះ និង​បាន​លើកទឹកចិត្ត​អោយ​ពលរដ្ឋ ក៍​ដូច​ជា​វិស័យ​ឯកជន​នានា​ចូលរួម​ចិញ្ចឹម​បែប​វារីវប្បកម្ម​នេះ​អោយ​បាន​ច្រើន​បន្ថែម​ទៀត ដើម្បី​បំពេញតម្រូវការ​ម្ហូបអាហារ​ចូល​កាន់​ទីផ្សារ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ព្រោះ​កំណើន​តម្រូវការ​ម្ហូបអាហារ សម្រាប់​ក្នុង​ខេត្ត​ព្រះ​សីហ​នុ កំពុង​តែ​ត្រូវការ​ជា​ចាំបាច់ ជា​ពិសេស​ម្ហូបអាហារ​តាម​បែប​លក្ខណៈ​ធម្មជាតិ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ