លោក អាន វិសាល នឹង​មិន​លើកលែង​ឱ្យ​អ្នក​វាយ​ខ្លួន​នឹង​ញញួរ​បែកក្បាល


រាជធានី​ភ្នំពេញ​ ៖​ ​អ្នក​នាង​ ច​ន ច័ន្ទ​ល​ក្ខិ​ណា ​ប្រធាន​សមាគម​សិល្បករ​ខ្មែរបាន​ប្រកាស​ចេញ​មុខ​ជួយ​ការពារ​តាម​ផ្លូវច្បាប់​ចំពោះ​តារាចម្រៀង​លោក ​អាន វិសាល ដែល​ត្រូវ​គូទំនាស់​វាយ​រង​របួសធ្ងន់​កាលពី​ពេលថ្មី​ៗ​កន្លង​មក ។

ការ​ចេញ​មុខ​ជួយ​លោក​ អាន វិសាល បន្ទាប់​ពី​តារាចម្រៀង​រូប​នេះ​សុំ​ឲ្យ​សមាគម​សិល្បករ​ខ្មែរ ដើម្បី​រក​មេធាវី​ចាត់ចែង​ប្តឹង​ជន​បង្ក​របួស ។ ការ​ចេញ​មុខ​ជួយ​របស់​អ្នក​នាង ​ច​ន ច័ន្ទ​ល​ក្ខិ​ណា ធ្វើ​ឡើង​បន្ទាប់​ពី​ម្តាយ​ជន​បង្ក​បាន​បកស្រាយ​រឿងរ៉ាវ​ដែល​ឈាន​ទៅ​ដល់​ការ​ប្រើ​អំពើ​ហិង្សា​លើ​លោក​ អាន វិសាល ។

ម្តាយ​ភាគី​ជន​បង្ក​របួស​បញ្ជាក់​ថា ការ​ឈាន​ដល់​ការ​ប្រើ​អំពើ​ហិង្សា​លើ​លោក អាន ​វិសាល​ គឺ​ដោយសារ​តែ​តារាចម្រៀង​រូប​នេះ​បាន​ជេរ​ប្រមាថ​កូន​គាត់ ។ បើ​ទោះបីជា​មានការ​អះអាង​ដូច្នេះ​ពី​គ្រួសារ​ជន​បង្ក​របួស​ក៏​ដោយ ក្នុង​នាម​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អ្នក​នាង​ ច​ន ច័ន្ទ​ល​ក្ខិ​ណា មិន​អាច​ទទួលយក​បាន និង​បាន​ប្រកាស​ការពារ​តាម​ផ្លូវច្បាប់​សម្រាប់​លោក ​អាន វិសាល ។

បើ​តាម​ការ​សរសេរ​សារ​បង្ហោះ​ពី​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា កាលពី​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០១៩​ថា​«​ពួក​ខ្ញុំ​មិន​កាន់ជើង​ភាគី​ណា​ទេ ហើយអ្នក​ណា​ខុស អ្នក​ណា​ត្រូវ គឺ​ពួក​យើង​មិនដឹង​ច្បាស់​ដូច​គ្នា តែ​ជា​តួនាទី​របស់​សមាគម​សិល្បករ​ខ្មែរ និង​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម ដែល​អ្នកសិល្បៈ​កំពុង​ជួប​បញ្ហា​ហើយ​ពួក​គាត់​រត់​មក​ពឹងពាក់​សមាគម​ផ្នែក​មេធាវី​តាម​ផ្លូវច្បាប់ ។

បើ​លោក​ អាន វិសាល ជា​អ្នក​ជេរ​គេ ភាគី​ម្ខាង​អាច​ប្តឹង​គាត់​ពី​បទ​បរិហារកេរ្តិ៍ រួម​ទាំង​ភស្តុ​តាង​បញ្ជាក់​ពី​សំឡេង និង​ពាក្យ​សម្តី​នៃ​ការ​ជេរ​របស់​គាត់ ហើយ​លោក ​អាន វិសាល និង ភរិយា អាច​ប្តឹង​ភាគី​ម្ខាង​ទៀត​ពី​បទ​ប្រើ​អំពើ​ហិង្សា និង​មនុស្សឃាត ដោយ​រួម​ទាំង​ភស្តុ​តាង​ស្លាកស្នាម​របួស​ជាក់ស្តែង និង​ច្បាប់​បុរស​ប្រើ​អំពើ​ហិង្សា​លើ​ស្ត្រីភេទ តាម​មាត្រា​នៃ​ច្បាប់​ដែល​បាន​ចែង ។ យុត្តិធម៌​លើ​តុលាកា​ជា​អ្នក​អនុម័ត មិនមែន​សមាគម​ទេ​»​។

លោក ​អាន វិសាល ដែល​ជា​តារាចម្រៀង​ល្បីឈ្មោះ​មួយ​រូប ត្រូវ​ជន​ម្នាក់​វាយ​នឹង​ញញួរ​បណ្ដាល​ឲ្យ​បែកក្បាល​ហូរ​ឈាម​ជោក​ខ្លួន ក្រោយ​មាន​ទំនាស់​កាលពី​ម៉ោង​១២​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៨ ខែមីនា នៅ​ទល់មុខ​ហាង​ខារ៉ាអូខេ អេ​លេ​ហ្គេ​ន ។

យប់​នោះ​លោក​ អាន វិសាល បាន​ប្រាប់​ទៅ​ជន​ម្នាក់​ដែល​ស្នាក់​នៅផ្ទះ​ជួល​ក្បែរ​ខាង​កុំ​ឲ្យ​បើក​ម៉ូតូ​លឿន​ពេក ខ្លាច​បុក​ក្មេង ក៏​ត្រូវ​គេ​យក​ញញួរ​វាយ​ក្បាល​បែក​ឈាម​តែ​ម្ដង ។ មិន​ត្រឹម​ប៉ុណ្ណោះ​ភរិយា​របស់​លោក ​វិសាល​ ក៏​ត្រូវ​ជន​នោះ​វាយ​ឲ្យ​ពក​ក្បាល​ដែរ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ