ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកស្តាប់លោកអភិបាលខេត្តសៀម​រាប ប្រាប់…​ពលរដ្ឋដែលសុំដីអមសងខាង​ផ្លូវ​

5 ឆ្នាំ មុន
  • សៀមរាប

​ខេត្តសៀមរាប​ ៖​ កាលពី​​រសៀល​ថ្ងៃ​ទី១១ ​មីនា លោក ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​ដឹក​នាំ​ក្រុមការងារខេត្ត ចុះ​ទៅ​ត្រួតពិនិត្យទីតាំង​ភូមិសាស្ត្រមួយ…

​ខេត្តសៀមរាប​ ៖​ កាលពី​​រសៀល​ថ្ងៃ​ទី១១ ​មីនា លោក ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​ដឹក​នាំ​ក្រុមការងារខេត្ត ចុះ​ទៅ​ត្រួតពិនិត្យទីតាំង​ភូមិសាស្ត្រមួយ ដែល​បងប្អូន​ប្រជាពលរដ្ឋនៅ​ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប បាន​ធ្វើការស្នើ​សុំ​ដីដើម្បី​បង្កបង្កើន​ផលក្រៅពី​ការ​ធ្វើ​នេសាទ ដែល​ជា​ដី​ព្រៃ​លិច​ទឹក​រីក​រឹលនៅ​អម​សងខាង​​ដងផ្លូវ​ជម្រៅ​២០០​ម៉ែត្រ ​ក្នុងភូមិ​-ឃុំ​កំពង់​ភ្លុក ។

តាម​ការ​បញ្ជាក់​ពី​លោកនឹង នី មេឃុំ​កំពង់​ភ្លុកបាន​ឱ្យ​ដឹងផងដែរ ដោយ​កំណើន​ប្រជាពលរដ្ឋ​ពីមួយ​ឆ្នាំ ទៅ​មួយ​ឆ្នាំ មានគ្រួសារកើតឡើង និងដើម្បីឱ្យ​​ប្រជាពលរដ្ឋកាត់​បន្ថយ និងផ្លាស់​ប្តូរ​ពី​ការ​ធ្វើ​នេសាទ ធ្វើការ​បង្កបង្កើន​ផល​នោះ អាជ្ញាធរ​ខេត្ត នា​ពេល​កន្លងមក បាន​ផ្តល់​ដី​សម្បទានរបស់​រដ្ឋ នៅ​ក្នុងស្រុក​ស្វាយ
​លើ ។ ក្នុង​នោះ​ បងប្អូន​ប្រជាពលរដ្ឋ​បាន​ទៅ​ទទួលយកតាម​ការ​កំណត់​បែង ចែក​ឲ្យ​ទៅ​តាម​គ្រួសារ ។

​ក៏​ប៉ុន្តែ​នៅ​ពេល​ដែលប្រជាពលរដ្ឋ​បាន​ទៅ​ធ្វើការកាប់​រាន​ដី​ធ្វើស្រែ​ចំការ ក៏​មាន​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ ​សាស្ត្រ ទៅ​ធ្វើការ​តវ៉ារារាំង ព្រមទាំង​មានការ​គំរាមកំហែង​ដល់​អាយុជីវិត​របស់​បងប្អូន ដែល​បាន​ទៅ​ធ្វើស្រែចំការ​នៅ​ទីនោះ នឹង​ធ្វើ​ឲ្យ​ពួក​គាត់​មានការ​ភ័យ​ខ្លាច ក៏​បាន​ធ្វើការ​សម្រេចចិត្ត​វិល​ត្រឡប់​មក​ស្រុកភូមិ​ខ្លួន​វិញ ប្រកបការងារ​នេសាទ​ដដែល ។ ក្នុង​នោះ ដែរ​បងប្អូន​ក៏​បាន​សំណូមពរ ដល់​អាជ្ញាធរ​ខេត្ត សូម​ឲ្យ​ជួ​យស ម្រួ​ស​និង​ផ្តល់​ដី​បង្កបង្កើន​ផល​ទៅ​តាម​លទ្ធភាព​ជាក់ស្តែង នៅ​ក្នុងភូមិ​សាស្ត្រ​ឃុំ​កំពុង​ភ្លុក ស្រប​អម​ដងផ្លូវ ដែល​មាន​ជម្រៅ​២០០​ម៉ែត្រ សង្ខាង ។​

​លោក​មេឃុំ​បាន​បញ្ជាក់​ថា ចម្ងាយ​ដី​ព្រៃ​លិច​ទឹក​ផ្នែក​ខាងកើត ផ្លូវ មាន​ប្រវែង ៥​ពាន់​ម៉ែត្រ ខាងលិច​ផ្លូវ ២​ពាន់​ម៉ែត្រ ស្រប​សង្ខាង​ផ្លូវ​ទៅ​ដល់​សាលាឃុំ​កំពង់​ភ្លុក ៩​ពាន់​ម៉ែត្រ និង ទៅ ដល់​មាត់ទន្លេ ៥​ពាន់​ម៉ែត្រ ដែល​ជា​ប្រភេទ​ព្រៃ​គប់​លិច​ទឹក ។ ម្យ៉ាងទៀត​ការ​សុំ​ដី​នេះ ក៏​សុំ​ក្នុង​ដែរ​ដី​ព្រៃ​រីក​រឹល ចំពោះ​ព្រៃ​លិច​ទឹក ក្នុង ភូមិសាស្ត្រ​ឃុំ​កំពង់​ភ្លុក ត្រូវ​បាន​សហគមន៍​រួម​សហការ​គ្នា​អភិរក្ស ថែរក្សា ពីព្រោះ​ថា ព្រៃ​លិច​ទឹក​នេះ​ហើយ​ជា​រនាំង​នៃ​អាយុជីវិត របស់ ប្រជាពលរដ្ឋ​ឃុំ​កំពង់​ភ្លុក ហើយ​បាន​កំពុង​ទាក់ទាញ​នូវ​ភ្ញៀវ​ទេសចរណ៍ ចូល​មក​ទស្សនា​កម្សាន្ត​ជា​រៀងរាល់ថ្ងៃ​ទៀត​ផង ។

តាម​ការ​បញ្ជាក់​របស់​រដ្ឋបាល​ជលផល​ខេត្តបាន​ឲ្យ​ដឹង​ថា ទីតាំង​ផ្ទៃដី​ដែល​បងប្អូន​បាន​លើក​ឡើង​នេះ គឺជា​ទីដែន​ជម្រក​ព្រៃ លិច​ទឹក សម្រាប់​ត្រី​ពង​កូន នៅ​ក្នុង​រដូវវស្សា ។ ក្នុង​ពេល​កន្លង​មក​ដី​ព្រៃ​លិច​ទឹក​មួយ​ផ្នែក​ធំ ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​ឃុំ​ផ្សេង​ៗ​ខាងលើ បាន​ចូល​មក​កាប់​ទន្ទ្រាន​យក​ដី​ធ្វើ​ជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន ក្នុង​ការ​ធ្វើស្រែ ប្រាំង តែ​ចំពោះ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​កំពង់​ភ្លុក ក្រៅពី​ការងារ នេសាទ ពួក​គាត់​គ្មាន​ដី​បង្កបង្កើន​ផល​ឡើយ ព្រមទាំង​បាន​ធ្វើការ​អភិរក្ស​ព្រៃ​លិច​ទឹក ដែល​ជា​អាយុជីវិត​របស់​ពួក​គាត់​ទៀត​ផង ។

មាន​ប្រសាសន៍​នោះ​ដែរ លោក ទៀ សីហា អភិបាលខេត្ត ក៏​បាន​ធ្វើការ​បញ្ជាក់​ជូន​បងប្អូន​ឲ្យ​បានដឹង​ថា បញ្ហា​ដី​តំបន់​ព្រៃ​លិច​ទឹក នេះ គឺ មានការ​ទាក់ទង​ទៅ​នឹង​អាជ្ញាធរ​បឹង​ទន្លេសាប , បរិស្ថាន , រដ្ឋបាល​ជលផល ដោយ​តំបន់​នេះ​ត្រូវ​បាន​កំណត់​ជា​៣​តំបន់ គឺ​តំបន់​១ តំបន់​២ និង តំបន់​៣ ដែល​ជា​តំបន់​ត្រូវ​មានការ​ហាមឃាត់​យ៉ាង​តឹង​រឹង​ទៀត​ផង ។ ម្យ៉ាងទៀត​ចំពោះ​ការ​ស្នើ​សុំ​របស់​បងប្អូន​នៅ​ពេល នេះ អាជ្ញាធរ​ខេត្ត នឹង​ធ្វើការ​បង្កើត​គណៈកម្មការ មួយ ដើម្បី​ធ្វើការ​សិក្សា​ស្វែង​យល់នូវ​រាប់​ផល​ប៉ះពាល់​តំបន់​ព្រៃ​លិច​ទឹក នៅ​ក្នុងភូមិសាស្ត្រ​ឃុំ​កំពង់​ភ្លុង​ឲ្យ​បាន​ច្បាប់​លាស់​ត្រឹមត្រូវ តើ​មាន​ប៉ះពាល់​អី្វ​ខ្លះសិន? ​។

ក្នុង​នោះ​ដែរ​លោក ក៏​បាន​សំណូមពរ និង​ណែនាំ​ដល់​អាជ្ញាធរ និងប្រជាពលរដ្ឋ​ក្នុង​ឃុំ​កំពង់​ភ្លុក​ទាំងមូល ចូលរួម​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ជំនាញ ក្នុង​ការ​ការពារ​ធនធានធម្មជាតិ ព្រៃ​លិច​ទឹក ដែល​ជាទី​ដែន​ជម្រក​ត្រី​ពង​កូន និង ជម្រក​សត្វ​ស្លាប​រស់នៅ ដែល​បាន​ផ្តល់​អត្ថប្រយោជន៍​ដល់​បងប្អូន​នៅ​ក្នុង​សហ​គម​នេះ ទាំងមូល ក្នុង​រក​នូវ​ចំណូល​ផ្គត់ផ្គង់​ក្រុម​គ្រួសារ ក្រៅពី​ការ​ធ្វើ​នេសាទ គឺ​ទទួលផល​បាន​ពី​ការ​បម្រើ សេវាកម្ម​ទេសចរណ៍ ។

អត្ថបទសរសេរ ដោយ