ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំហ៊ានលោកគ្រូ ហៅមកចារយ័ន្តខ្នង បែរ​​ចង់មកចារអីគេនោះវិញ…គុកហៅរហ័ស

5 ឆ្នាំ មុន
  • កំពង់ចាម

​ខេត្ត​កំ​​ពង់​ចាម ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ទាក់ទិនករណី​គ្រូទាយ​ប៉ងរំលោភស្ត្រីម្នាក់​មិនបាន​សម្រេច​នោះ កាលពី​ថ្ងៃ​ទី០៩ មីនា កំលាំង​ជំនាញ​បាន​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​ ដោយមាន​​លោក​សៅ សុភ​ក្រ័ ជាព្រះរាជអាជ្ញា​រង​…

​ខេត្ត​កំ​​ពង់​ចាម ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ទាក់ទិនករណី​គ្រូទាយ​ប៉ងរំលោភស្ត្រីម្នាក់​មិនបាន​សម្រេច​នោះ កាលពី​ថ្ងៃ​ទី០៩ មីនា កំលាំង​ជំនាញ​បាន​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​ ដោយមាន​​លោក​សៅ សុភ​ក្រ័ ជាព្រះរាជអាជ្ញា​រង​ បាន​ធ្វើការ​ចោទ​ពី​បទ​ប៉ុនប៉ង​រំលោភ​សេពសន្ថវ​:​ ។ ​បច្ចុប្បន្ននេះ​ ជននេះ ​បាន​បញ្ជូន​​ទៅពន្ធនាគារ​ខេត្ត​កំពង់​ចាម​ជា​បណ្តោះអាសន្ន​ ដើម្បី​រង​់ចាំ​ការ​វិនិច្ឆ័យ​ទោស​​តាម​ក្រោយទៀត ។​

គួររំលឹកថា ជនជាប់ចោទ ​ឈ្មោះ​ជុំ ជឿន​ អាយុ​៦៧​ឆ្នាំ ជា​កសិករមាន​ទីលំនៅ​ រស់នៅ​ភូមិ​ក្បាលហុង​ចាស់ ឃុំ​ល្វា​លី​េ​ស្រុក​ចំការលើ ខេត្តកំពង់ចាម​ ។ ជននេះ ​បាន​​បន្លំ​ធ្វើ​ជា​គ្រូទាយ​​និង​លើក​​​រាសី តែត្រូវប្លែក​ធ្លាយ ក្រោយ​​​ធ្វី​េ​សកម្មភាព​ចាប់​ស្ត្រី​​ម្នាក់​​អាយុ​៣៩​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល ប៉ងរំលោភ តែ​មិន​បាន​សំរេច ដោយ​ត្រូវនាង​​ស្រែកហៅគេជួយ​ទាន់ ។

ក្នុងការឃាត់ខ្លួន ត្រូវ​ម្លាំង​ដកហូត​​​សម្ភារ​របស់​ជនសង្ស័យ ​រួមមាន​ស្រោមអនាម័យ២,​ ​ចាន​ធូប​ទៀន​ យ័ន្ត​១​​, ខោអាវ​​១កំ​ផ្លេ​ ដែល​ជនសង្ស័យ​​បាន​ដោះ​ចេញពី​ខ្លួន​​ពេល​ធ្វី​េ​សកម្មភាព,​ស្រា​បៀ​​២​កំប៉ុង​ , ​ទូរ​ស័​ព្ទ​៣​គ្រឿង​, ​ម៉ូតូ​១​គ្រឿង​ម៉ាក​C125 ផលិត​ឆ្នាំ​2011​ពាក់​ស្លាក​លេខ​ភ្នំពេញ​1AY-1987, ​ឡេវអាវ​ដាច់​​៣​គ្រាប់​ (របស់​ស្ត្រីរង​គ្រោះ​) ។

គួររំលឹកទៀតថា កាលពី​កន្លះ​ខែ​មុន​ ​ស្ត្រីរងគ្រោះ​បា​នចុច​លេខ​ទូរស័ព្ទ​ច្រឡំ​លេខ ជាមួយ​ជន​ជាប់ចោទ​​​ហើយ​ចាប់ពី​ពេល​នោះ​មក ក៏ចេះ​ខលទាក់ទងសួរសុខទុក្ខគ្នា ​។ ​​ស្ត្រី​​រង​គ្រោះ​​បាន​​ប្រាប់​ជនជាប់ចោទ​ថា​ ​«ការ​រស់នៅដូច​មិន​សូវ​​បាន​សុខ​សោះ​រាល់​ថ្ងៃនេះ» ហើយក៏ត្រូវជននេះ​​ប្រាប់​ថា​ «មិន​អី​នោះ​ទេ​ ចាំ​ខ្ញុំ​ទ​នេ​រ ​ជួ​យមក​លើករាសី​ឱ្យ ។ ​​នៅ​ថ្ងៃ​កើតហេតុ ខណៈ​ជននេះ​ឱ្យ​ស្ត្រី​រង​គ្រោះ​ដោះ​អាវ​ ដើម្បី​ចារ​យ័ន្ត​លើ​ខ្នង​
​ស្រាប់តែចាប់រំលោភនាងតែម្តង តែ​នាង​​ស្រែក​​​ផ្អើល​​ដល់អ្នកជិតខាង។

អត្ថបទសរសេរ ដោយ