…​ក្លិន​នៅ​ដដែល​!


ប៉ុន្មាន​ថ្ងៃមុន​នេះ​…​កំពុង​ដេក​លក់​យ៉ាង​ស្រួល​ក៏​សុ​បិ​ន្ត​ឃើញ​…​លោក​ប្រធាន​មន្ទីរ​ម្នាក់​ដែល​មាន​ក្លិនស្អុយ​ជាប់​ខ្លួន​…​ក្លិនឆ្អេះ​ឆ្អាប​ឆួល​ច្រមុះ​…​បាន​ប្រកាស​ហៅ​អ្នកកាសែត​មក​ស្តាប់​សន្និសីទកាសែត​ដើ​ម្ប្យី្ឱ​ជួយ​លាង ។

ពេល​ជួបជុំ​គ្នា​…​ខ្ញុំ​ឃើញ​មាន​អ្នកកាសែត​៣-៤​នាក់​…​អ្នក​ថត​ទូរទស្សន៍​២-៣​នាក់​…​មក​ចាំ​ស្តាប់​លទ្ធផល​ដែល​លោក​ប្រធាន​បាន​បើក​សន្និសីទ ។

ដំបូង​លោក​ប្រធាន​បាន​រៀបរាប់​ច្រើន​…​ស្តី​ពី​លទ្ធផល​នៃ​ការងារ​ដែល​លោក​ខំ​ក្រាប​លូន​ធ្វើការ​បំរើ​រដ្ឋ​…​ឃើញ​ថា​ លោក​ប្រធាន​ម្នាក់​នេះ​អង្គុយ​លើ​ចង្អេរ​លើក​ខ្លួនឯង​…​ទំនង​លើក​មិន​រួច​ក៏​ប្រកាស​ហៅ​ពួក​អ្នក «​ក្រ​សែត​» មក​ជួយ​លើក ។

ក្នុង​ដំណេក​ក៏​លង់លក់​នោះ​…​ទំនង​ខ្ញុំ​ផឹក​បែប​ជ្រុល​បន្តិច​ផង​…​ដេក​លក់​យ៉ាង​ជ្រមុជ​យល់សប្តិ​បន្ត​ទៀត​…​មាន​អ្នកក្រ​សែត​ម្នាក់​សួរ​លោក​ប្រធាន​ថា ៖
-​មតិ​ខាងក្រៅ​និយាយ​ថា ឡាន​លោក​ប្រធាន​លក់​ឱ្យ​មន្ទីរ​ខ្លួនឯង​បាន​ជាង​១០០​លាន​រៀល​…​តើ​ពិត​ដូច​គេ​និយាយ​មែនឬ​អត់ ?

គ្រាន់តែ​សំណួរ​ក្នុង​សន្និសីទ​មិន​ទាន់​ចប់​ស្រួលបួល​ផង​…​ស្រាប់តែ​លោក​ប្រធាន​ទះ​តុ ស្ទើរ​កំពុប​កែវ​ទឹក ហើយ​ឆ្លើយ​តប​ដោយ​មុខមាំ​ថា ៖
-​ស្តុ​ប​ឡាន​លោក​ក្រ​សែត​ឯងពីរ​…​ថ្លៃ​មិន​ស្មើ​ស្តុ​ប​ឡាន​ខ្ញុំ​មួយ
ផង​…​។​ល ។

ស្ថិត​ក្នុង​ដំណេក​ដែល​ខ្ញុំ​កំពុង​សុ​បិ​ន្ត​នេះ​…​ទះ​តុ​ប៉ុណ្ណឹង​ហើយ​នៅ​តែ​អត់​ភ្ញាក់​ពី​យល់សប្តិ​ទៀត ។ ខ្ញុំ​គិត​ថា​នៅ​មាន​សំណួរ​៤-៥​ទៀត គិត​ចាក់​ឱ្យ​ចំ​កៅឪ​តែ​ម្តង​…​ប៉ុន្តែ​មើលទៅ​មុខ​លោក​ប្រធាន​ក្រហម​…​ចេញ​ឬក​កាច​សាហាវ អា​សំណួរ​ទី​១​ទៅ​ហើយ​…​ប្រសិនបើ​ខ្ញុំ​ហ៊ាន​ដាក់​សំណួរ​ទៀត ខ្លាច​ចេញ​ក្រៅ​មិន​រួច​…​ក៏​មិន​ហ៊ាន​សួរ​បន្ត​ទៀត​ទេ ។

នៅ​ក្នុង​ពិភព​សុ​បិ​ន្ត​ដដែល​នេះ​…​អ្នកក្រ​សែត​ម្នាក់​នៅ​ឈរ​កាន់​ម៉ាស៊ីន​ថត​កាមេរ៉ា​…​កេះ​ខ្ញុំ​ឱ្យ​សួរ​ទៀត​…​បង្ខំ​ខ្ញុំ​ឱ្យ​សួរ​ទៀត​…​បង្ខំ​ខ្ញុំ​ឱ្យ​សួរ​ថា​…​ឡាន​ម៉ាក​ដែល​លោក​ប្រធាន​ជិះ​ខ្លួនឯង

នេះ​គេ​លក់​បាន​តែ​៦​នាក់​ដុល្លារ​ទេ​…​ហេតុ​អី​លោក​ប្រធាន​លក់​ឱ្យ​រដ្ឋបាន​ជាង​១០០​លាន​រៀល ? សួរ​ទៀត
ទៅ !!

ដោយសារ​តែ​ខ្ញុំ​មិន​ហ៊ាន​សួរ​…​អ្នកក្រ​សែត​ម្នាក់​នេះ​យក​ជើង​ឈូស​ខ្ញុំ​បង្ខំ​ឱ្យ​សួរ​…​ឈូស​ទាល់តែ​ខ្ញុំ​ភ្ញាក់​ពី​យល់សប្តិ​…​ស្ទុះ​ក្រោក​ភ្លាម ដូច​ភ្ញាក់​ជាក់ស្តែង​ពេក​…​ក្រឡេក​មើល​ម៉ោង​អគ្គិសនី​ព្យួរ​នៅ​ជញ្ជាំង​ចេញ​លេខ
០៤…​ទើប​ខ្ញុំ​ដឹង​ថា មិ​ញ​នេះ​យល់សប្តិ​សោះ​…​អី​ក៏​ដូច​ជាក់ស្តែង​ម្ល៉េះ ?

បើ​កុំ​ក្លើ​ឈូស​២-៣​ជើង​បង្ខំ​ឱ្យ​សួរ​…​ប្រហែលជា​ខ្ញុំ​យល់សប្តិ​កាន់តែ​វែង​មិន​ខាន​… ឱ! លោក​ប្រធាន​អើយ​…​ហៅ​អ្នកកាសែត​មក​ឱ្យ​ជួយ​បក់​ក្លិន​…​ដឹង​អីក្លិនស្អុយ​នៅ​ដដែល​…​ហេ ! េ​ហ ! ​

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

បរិយាយថ្ងៃនេះ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ