ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស​ម្តេ​តេ​ជោ​ស្នើ​មន្ត្រី​គ្រប់​ថ្នាក់​បង្កើន​សមត្ថភាព​ចំណេះដឹង​ឲ្យ​ស្រប​តាម​សម័យ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​បាន​បាន​ស្នើ​ដល់​មន្ត្រី​គ្រប់​ជាន់ ថ្នាក់​ទាំងអស់​ត្រូវ​បង្កើន​សមត្ថភាព​ចំណេះដឹង​បន្ថែម​ទៀត ដើម្បី​ដើរ​ឲ្យ​ទាន់​បច្ចេកវិទ្យា ។ ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ជាង​៣​ពាន់​នាក់…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​បាន​បាន​ស្នើ​ដល់​មន្ត្រី​គ្រប់​ជាន់ ថ្នាក់​ទាំងអស់​ត្រូវ​បង្កើន​សមត្ថភាព​ចំណេះដឹង​បន្ថែម​ទៀត ដើម្បី​ដើរ​ឲ្យ​ទាន់​បច្ចេកវិទ្យា ។ ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ជាង​៣​ពាន់​នាក់ នៅ​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០១៩​នេះ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ដល់​មន្ត្រី​គ្រប់​ជាន់ថ្នាក់​ត្រូវ​បង្កើន​សមត្ថភាព​ចំណេះដឹង​បន្ថែម​ទៀត ដើម្បី​ឲ្យ​ទាន់សម័យ​បច្ចេកវិទ្យា ។

សម្តេច​បាន​លើក​ឡើង​ទោះបីជា​មន្ត្រី​ដែល​កំពុង​បម្រើ​ការងារ​បច្ចុប្បន្ន​មាន​សញ្ញាបត្រ​ថ្នាក់ បរិញ្ញាបត្រ អនុ​បណ្ឌិត បណ្ឌិត​ក្តី ត្រូវ​តែ​បង្កើត​ចំណេះដឹង​បន្ថែម​ទៀត​ព្រោះថា សម័យ​បច្ចេកវិទ្យា​បាន​កំពុង​តែ​ដើរ​នៅ​មុខ​លឿន​មិន​ឈប់ ។ ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​បាន​អំពាវនាវ​ដល់​គណៈ​គ្រប់គ្រង​សាលា​ក៏​ត្រូវ​តែ​ពង្រឹង​ការ​ដឹកនាំ ដើម្បី​ឲ្យ​សិ​ស្សិ​និ​សិ​ត្ស​មានចំណេះ​ជំនាញ​ដើម្បី​យក​ទៅ​បម្រើ​ការងារ ។

សូម​ជម្រាប​ថា និស្សិត​ដែល​ទទួល​សញ្ញាបត្រ​នៅ​ព្រឹក​នេះ​មាន​ចំនួន​សរុប​៣,០៤៣​នាក់ ក្នុង​នោះ​មាន​ស្ត្រី ១,៤១២​នាក់ ហើយ​និស្សិត​ដែល​ទទួល​សញ្ញាបត្រ​នេះ​មាន​ថ្នាក់​បរិញ្ញាបត្រ ២,៥០១​នាក់ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​៥៤២​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ