ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​ប្រពន្ធ​ពពោះ​កូន​ទី​២​ប្តី​គួរ​ធ្វើ​អ្វីខ្លះ?

5 ឆ្នាំ មុន

រឿង​ដែល​ស្វាមី​គួរតែ​ជួយ​ដល់​ភរិយា​ពេល​ដែល​ពរ​ពោះ​កូន​ទី​២ តើ​មាន​អ្វី​ខ្លះទៅ ? 1.​អ្នក​គួរតែ​នាំ​កូនច្បង​ទៅ​ងូតទឹក ព្រោះ​ជា​ការ​ជួយ​ចម្បង​ដែល​អ្នក​គួរតែ​ធ្វើ ។ នៅ​ពេល​ដែល​ប្រពន្ធ​អ្នក​ពពោះ នាង​នឹង​ពិបាក​ងូតទឹក​ឲ្យ​កូន​ណាស់ ដោយសារ​តែ​ពោះធំ​ពិបាក​អោន​ចុះឡើង ។…

រឿង​ដែល​ស្វាមី​គួរតែ​ជួយ​ដល់​ភរិយា​ពេល​ដែល​ពរ​ពោះ​កូន​ទី​២ តើ​មាន​អ្វី​ខ្លះទៅ ?
1.​អ្នក​គួរតែ​នាំ​កូនច្បង​ទៅ​ងូតទឹក ព្រោះ​ជា​ការ​ជួយ​ចម្បង​ដែល​អ្នក​គួរតែ​ធ្វើ ។ នៅ​ពេល​ដែល​ប្រពន្ធ​អ្នក​ពពោះ នាង​នឹង​ពិបាក​ងូតទឹក​ឲ្យ​កូន​ណាស់ ដោយសារ​តែ​ពោះធំ​ពិបាក​អោន​ចុះឡើង ។ ដូចនេះ​អ្នក​គួរតែ​ជួយ​ងូតទឹក​ឲ្យ​កូន ទើប​អាច​ជួយ​សម្រាល​បន្ទុក​របស់​ភរិយា ។

2.​នៅ​ពេល​ដែល​ដល់​ថ្ងៃ​ឈប់​សម្រាក អ្នក​គួរតែ​នាំ​កូន​ទៅ​ដើរ​លេង​ជំនួស​ប្រពន្ធ ព្រោះ​ពោះ​នាង​ធំ អាច​នឹង​ពិបាក​ក្នុង​ការ​នាំ​កូន​ទៅ​ទី​សាធារណៈ​ណាស់​។ ដូចនេះ​អ្នក​គួរតែ​នាំ​កូន​ទៅ​ជំនួស​វិញ ទើប​អាច​ជួយ​ដល់​ប្រពន្ធ​អ្នក ។ 3.​ពេល​ដែល​ប្រពន្ធ​កំពុង​តែ​ចាញ់កូន អ្នក​គួរតែ​ជួយ​ធ្វើ​ម្ហូប និង​បញ្ចុក​កូន ទើប​ជួយ​កាត់​បន្ថយ​ចំនួន​នៃ​ការ​ក្អួត​របស់​ភរិយា​អ្នក ។ ដូចនេះ គេ​នឹង​មិនសូវ​ចាញ់​ខ្លាំង​ឡើយ​ពេល​ដែល​មិន​ហិត​ត្រូវ​ក្លិន​ម្ហូប ។
4.​អ្នក​គួរតែ​ពរ​កូនច្បង មិន​គួរ​ឲ្យ​ប្រពន្ធ​អ្នក​ពរ​ទៀត​ទេ ព្រោះ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​បាន ពេល​ដែល​ភរិយា​អ្នក​តែងតែ​ពរ​កូន​ដែល​មាន​ទម្ងន់​ធ្ងន់ ។ ដូចនេះ អ្នក​គួរតែ​ជួយ​ពរ​កូនច្បង ដើម្បី​រក្សា​សុវត្ថិភាព​កូន​ទី​២​ក្នុង​ពោះ​ប្រពន្ធ​អ្នក ។

5.​មុន​ពេល​ដែល​សម្រាលកូន អ្នក​គួរតែ​ពិភាក្សា​គ្នា​ពី​រឿង​ដែល​មើល​ថែទាំ​កូនច្បង​ក្នុង​កំឡុង​ពេល​ដែល​អ្នក​ទៅ​សម្រាលកូន ទើប​អាច​ធានា​ពី​សុវត្ថិភាព​របស់​កូនច្បង ថែម​ទាំង​អាច​ទុកចិត្ត​ទៅ​សម្រាលកូន​បាន​ទៀត​ផង (​ស្រង់​ពី​គេហទំព័រ​សុខភាព​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ