ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧស្សាហ៍​ឈឺ​ក និង​ផ្សា ត្រូវ​ទៅ​ពេទ្យ បើ​…

5 ឆ្នាំ មុន

ប្រសិនបើ​ការ​ឈឺចាប់ ឬ​រោគ​សញ្ញា​ដទៃ​ទៀត​កាន់តែ អាក្រក់​ទៅ​ៗ​នោះ សូម​ទាក់ទង​ទៅ​គ្រូពេទ្យ ឬ​ទៅ​មន្ទីរពេទ្យ ភ្លាម​ៗ ។ ក្នុង​ករណី​ស្រាល ការ​ថែទាំ​នៅផ្ទះ គឺ​គ្រប់គ្រាន់…

ប្រសិនបើ​ការ​ឈឺចាប់ ឬ​រោគ​សញ្ញា​ដទៃ​ទៀត​កាន់តែ អាក្រក់​ទៅ​ៗ​នោះ សូម​ទាក់ទង​ទៅ​គ្រូពេទ្យ ឬ​ទៅ​មន្ទីរពេទ្យ ភ្លាម​ៗ ។

  • ក្នុង​ករណី​ស្រាល ការ​ថែទាំ​នៅផ្ទះ គឺ​គ្រប់គ្រាន់ រហូត​ដល់​គ្រូពេទ្យ អាច​មើល​អ្នក​បាន ។
  • ក្នុង​ករណី​ជា​ច្រើន គ្រោះថ្នាក់​សាមញ្ញ ដូច​ជា​ការ​ជាប់ ឬ​ការ​គ្រេច​នោះ វា​នឹង​ជា​សះស្បើយ​ដោយ​ខ្លួន​វា​ផ្ទាល់ ហើយ​មិន​តម្រូវ​ឲ្យ​ទៅ​ជួបនឹង​គ្រូពេទ្យ​នោះ​ទេ ។
  • ចំពោះ​ការ​ឈឺចាប់​ជាប់​នៅ​ស្មា និង​ក ការ​វាយតម្លៃ​ដោយ​គ្រូពេទ្យ គឺជា​រឿង​ដែល​ត្រូវធ្វើ ។
  • ប្រសិនបើ​អ្នក​មានការ​ឈឺ​កាន់តែ ធ្ងន់​ទៅ​ៗ ខ្សោយ ស្ពឹក ត្រជាក់​ចុងដៃចុងជើង ប្រែប្រួល​រូបរាង ឬ​ប្រែ​ពណ៌​ស្បែក អ្នក​គួរតែ​ទៅ​មន្ទីរពេទ្យ​ភ្លាម ។
  • ប្រសិនបើ​អ្នកមាន​គ្រុនក្តៅ​លើស​ពី​៣៩ អង្សា​សេ ឈឺក្បាល​ខ្លាំង ឈឺទ្រូង ពិបាក​ដកដង្ហើម វិលមុខ ចង្អោរ ឬ​បែកញើស ឬ​ប្រសិនបើ​អ្នក​វិ​វត្ត​ទៅ​ជា​ស្ពឹក ភ្លាម​ៗ ឬ​ខ្សោយ ជា​ពិសេស​មួយ​ចំហៀង​ខ្លួន សូម​ទាក់ទង​ទៅ​គ្រូពេទ្យ ឬ​ទៅ​មន្ទីរពេទ្យ ភ្លាម​ៗ (​ស្រង់​ពី​គេហទំព័រ​សុខភាព​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ