ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គបណ្ឌិត​សភាចា​រ្យ​អូន​ព័ន្ធ​មុនី​រ័​ត្ន​ចុះ​ពិនិត្យ​ប៉ុស្តិ៍​គយ​តាម​ច្រក​ទ្វេភាគី​សំរោង និង​បុស្ស​មន

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ លោក​អគ្គបណ្ឌិត​សភាចា​រ្យ​អូន​ព័ន្ធ​មុនី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អញ្ជើញ​ជា​គណអធិបតី​ក្នុង​ពិធី​សំណេះសំណាល​មន្ត្រីរាជការ​នៃ​អង្គភាព ក្រោម​ឱវាទ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ…

ខេត្តស្វាយរៀង ៖ លោក​អគ្គបណ្ឌិត​សភាចា​រ្យ​អូន​ព័ន្ធ​មុនី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អញ្ជើញ​ជា​គណអធិបតី​ក្នុង​ពិធី​សំណេះសំណាល​មន្ត្រីរាជការ​នៃ​អង្គភាព ក្រោម​ឱវាទ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ក្នុង​ខេត្តស្វាយរៀង និង​ខេត្តព្រៃវែង ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​ម៉ែ​ន វិបុល អភិបាល​នៃ​គណ​អភិបាលខេត្ត រដ្ឋលេខាធិការ អគ្គ​នាយ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ អគ្គនាយកដ្ឋាន​ពន្ធដារ លោក​ប្រធាន​សាខា​គយ និង​រដ្ឋាករ​ខេត្ត​មន្ត្រី​គយ និង​មន្ត្រី​សាខា​ពន្ធដារ​ខេត្ត​ក្រុង​ស្រុក ចូលរួម​ជា​ច្រើន​កុះករ​។

ពិធី​នេះ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​០៧ មីនា ២០១៩ នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​បា​វិត ក្រុង​បា​វិត ។ ក្នុង​ឱកាស​នោះ​ដែរ លោក​អគ្គបណ្ឌិត​សភាចា​រ្យ​អូន​ព័ន្ធ​មុនី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​មាន​ប្រសាសន៍​សំណេះសំណាល​ថា ត្រូវ​បន្ត​ការ​ប្រមូល​ពន្ធ​អាករ​ឲ្យ​បាន​តាម​ផែនការ​របស់​រាជរដ្ឋាភិបាល​ដាក់​ឲ្យ និង​ត្រូវ​ពង្រឹង និង​បង្កើន​គណនេយ្យ​ភាព​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់ ដោយ​ប្រកាន់​ភ្ជាប់​ការ​អនុវត្ត​នូវ​អភិក្រម​ការងារ​០៤​ប្រការ​គឺ ទី​១-​អនុវត្ត​ការងារ​ប្រកបដោយ​វិជ្ជាជីវៈ និង​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ ត្រូវ​មាន​មនសិការ​វិជ្ជាជីវៈ​និង​ប្រកាន់​ភ្ជាប់​នូវ​គោលការណ៍​អភិបាលកិច្ច​ល្អ ។

ទី​២- អនុវត្ត​ការងារ​ជា​ក្រុម បំពេញការងារ​ដើម្បី​បម្រើ​ឧត្តម​ប្រយោជន៍​នៃ​ការ​ពង្រឹង​ស្ថាប័ន និង​យន្តការ​ការងារ​ដោយ​យោង​លើ​ស្មារតី​នៃ​កា​គោរព​ឋានានុក្រម​មុខងារ និង​ភារៈកិច្ច​រៀង​ៗ​ខ្លួន​ព្រមទាំង​ស្មារតី​សាមគ្គីភាព និង​ឯក​ភាពរឹងមាំ​ទាំង​ផ្នែក​ទស្សនៈ​គោល​ជំហរ និង​សកម្មភាព ។ ទី​៣- អនុវត្ត​ការងារ​ដោយ​ប្រកាន​ភ្ជាប់​ស្មារតី​បុ​រេ​សកម្ម បើ​មាន​បញ្ហា​បង្ការ និង​ទប់ស្កាត់​បញ្ហា​មិន​ឲ្យ​កើត​មាន និង​ដោះស្រាយ​បញ្ហា​ទាន់​នៅ​តិចតួច ។

ទី​៤- មិន​ត្រូវ​មើល​រំលង​នូវ​កំហុស​ខ្លួនឯង ទទួលស្គាល់ និង​កែរ​តម្រូវ​កំហុស​របស់​ខ្លួន ដោយ​អនុលោម​តាម​អភិក្រម​ការងារ​៤​យ៉ាង របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​«​ឆ្លុះកញ្ចក់​ងូតទឹក​ដុសក្អែល​ព្យាបាល​» ។​បន្ទាប់​ពី​សំណេះសំណាល​រួច​មក​ពិធី​ចុះហត្ថលេខា​លើ​ក្រាំងមាស​សម្ពោធ​បើក​ជា​ផ្លូវការ​នូវ​អគារ​រដ្ឋបាល​ថ្មី​ការិយាល័យ​គយ និង​រដ្ឋាករ​បា​វិត និង​ថត​រូ​ម​រួម​គ្នា ហើយ​បន្តដំណើរ​ចុះ​ពិនិត្យ​ស្នាក់​ការ​គយ​តាម​ច្រក​ទ្វេភាគី​សំរោង​ស្រុក​ច​ន្ទ្រា និង​ស្នាក់​ការ​គយ​ប៉ុស្តិ៍​ទ្វេភាគី​បុស្ស​មន ស្រុក​រំដួល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ