ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនបានឃាត់មនុស្សណាម្នាក់ទេ…តែរឹបអូសឈើលេខ១ និងលេខ២មកទុក

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖ សិប្បកម្ម​កែ​ច្នៃ​ឈើ​ខុសច្បាប់​២កន្លែង ​ត្រូវ​​កម្លាំង​ចម្រុះ​មាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត ​សហការ​ជាមួយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ថា​ឡា​បរិ​វ៉ា​ត់ ចុះ​រឹប​អូស​ឈើ​​ប្រមាណ​ជាង១០​ម៉ែត្រ​គូប​ ​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី០៦ ​មីនា ស្ថិត​ត្រង់​ចំណុច​ខាងក្រោយ​ផ្ទះ​អ្នក​ភូមិ​វាល​ដេញ​ ក្នុងឃុំ​អន្លង់​ជ្រៃ…

ខេត្តស្ទឹងត្រែង​ ៖ សិប្បកម្ម​កែ​ច្នៃ​ឈើ​ខុសច្បាប់​២កន្លែង ​ត្រូវ​​កម្លាំង​ចម្រុះ​មាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត ​សហការ​ជាមួយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ថា​ឡា​បរិ​វ៉ា​ត់ ចុះ​រឹប​អូស​ឈើ​​ប្រមាណ​ជាង១០​ម៉ែត្រ​គូប​ ​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី០៦ ​មីនា ស្ថិត​ត្រង់​ចំណុច​ខាងក្រោយ​ផ្ទះ​អ្នក​ភូមិ​វាល​ដេញ​ ក្នុងឃុំ​អន្លង់​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​ ។

លោក​វរសេនីយ៍ឯក​វ៉ា​ សុ​ផា​ន់ ​នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​បាន​ឲ្យ​ដឹង​ថា ​ទីតាំង​កែ​ច្នៃ​ឈើ​ខុសច្បាប់​ខាងលើ​នេះ ​បាន​ធ្វើ​សកម្មភាព​ជា​យូរណាស់​មក​ហើយ​ នៅ​ក្រោយ​ភូមិ​វាល​ដេញ​ បន្ទាប់​ពី​សមត្ថកិច្ច​ចុះ​ស្រាវជ្រាវ​រក​ឃើញ​ថា ​សកម្មភាព​កែ​ច្នៃ​ឈើ​ខុសច្បាប់​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ជំនាញ​នោះ កម្លាំង​របស់​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បាន​សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ​ស្រុក​ថា​ឡា​បរិ
​វ៉ា​ត់​បាន​ធ្វើការ​ចុះ​បង្ក្រាប​តែ​ម្តង​។

​លោកបន្ត​ថា ​ក្នុង​ការ​​បង្ក្រាប​នេះ យើង​រក​ឃើញ​ឈើ​ជា​ច្រើន​ប្រភេទ​ ដូច​ជា​​ឈើ​គគីរ​ចឹក សុ​ក្រំ ដួងចែម ដែល​​ក្រុម​ឈ្មួញ​បាន​អា​ផែ ​ជា​សន្លឹក​សន្លឹក​ដែល​មានមុខ​កាត់​ចាប់២០សង់ទីម៉ែត្រ ៣០សង់ទីម៉ែត្រ​ រហូត​ដល់៦០​សង់ទីម៉ែត្រ​ កំរាស់៥ហ៊ុន​ ដែល​គេ​កែ​ច្នៃ​ជា​សន្លឹក​ទ្វារ​ដឹក​ជញ្ជូន​តាម​រថយន្ត​សាំ​យ៉ុ​ង​ទៅ​កាន់​ទីផ្សារ​គោលដៅ​ ។ ឈើ​ទាំង​ពីរ​ទីតាំង​នេះ ត្រូវ​បាន​ក្រុម​ឈ្មួញ​ធ្វើការ​កាប់​ទន្ទ្រាន​ព្រៃឈើ​របស់​រដ្ឋ​ អារ​ពុះ​ ច្រៀក​យក​មក​ទុកជា​ច្រើន​គំនរ ​នៅ​តាម​រោង​សិប្បកម្ម ដែលជា​ប្រភេទ​ឈើ​លេខ១ និង​ឈើ​លេខ២។

គួរបញ្ជាក់​ថា ​ការ​បង្ក្រាប​សិប្បកម្ម​កែ​ច្នៃ​ខុសច្បាប់​ទាំង​ពីរ​កន្លែង​នេះ ​មិន​ត្រូវ​បាន​ធ្វើការ​ឃាត់ខ្លួន​ជន​សង្ស័យ​ណា​ម្នាក់​នោះ​ទេ ​គ្រាន់តែ​ធ្វើការ​រឹបអូស​ឈើ​ខុសច្បាប់​ដឹក​ជញ្ជូន​យក​មក​រក្សា​ទុកប៉ុណ្ណោះ។

អត្ថបទសរសេរ ដោយ