ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមណៈ​សិស្ស​ប្រឡង​ចូល​រៀន​ពុទ្ធិក​អនុ​វិទ្យាល័យ​សម្តេច ជា ស៊ី​ម

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សមណៈ​សិស្ស​និមន្ត​ពី​តាម​បណ្តា​វត្ត​នានា​ក្នុង​ខេត្តបន្ទាយមានជ័យ និង​និមន្ត​ពី​បណ្តា​ខេត្តឧត្តរមានជ័យ​សរុប​ចំនួន​១៨៤​អង្គ​ត្រូវ​បាន​ចំ​រៀប​ការ​ប្រឡង​ជ្រើសរើស​សមណៈ​សិស្ស​ចូល​រៀន​នៅ​ពុទ្ធិក​អនុ​វិទ្យាល័យ​សម្តេច ជា ស៊ី​ម ក្នុង​បរិវេណ​វត្ត​ចម សុធា​វាស ហៅ (​វត្ត​ស្វាយ​ចាស់​)…

ខេត្តបន្ទាយមានជ័យ ៖ សមណៈ​សិស្ស​និមន្ត​ពី​តាម​បណ្តា​វត្ត​នានា​ក្នុង​ខេត្តបន្ទាយមានជ័យ និង​និមន្ត​ពី​បណ្តា​ខេត្តឧត្តរមានជ័យ​សរុប​ចំនួន​១៨៤​អង្គ​ត្រូវ​បាន​ចំ​រៀប​ការ​ប្រឡង​ជ្រើសរើស​សមណៈ​សិស្ស​ចូល​រៀន​នៅ​ពុទ្ធិក​អនុ​វិទ្យាល័យ​សម្តេច ជា ស៊ី​ម ក្នុង​បរិវេណ​វត្ត​ចម សុធា​វាស ហៅ (​វត្ត​ស្វាយ​ចាស់​) ក្នុង​ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ នា​ថ្ងៃ​ទី​០៦ ខែមីនា ឆ្នាំ​២០១៩​នេះ ។

បេក្ខជន​សមណៈ​សិស្ស​ចំនួន​១២០​អង្គ​/​នាក់​ក្នុង​ឆ្នាំ​សិក្សា​២០១៩ ។ ហើយ​ការ​ប្រឡង​នេះ គឺ​មាន​រយៈពេល​ពេញ​១​មួយ​ថ្ងៃ​ដែល​មាន​វិញ្ញាសារ​ប្រឡង​ចំនួន​៤​រួម​មាន​១-​បាលី​ប្រែ​លោក​ប្រយោគ និង​វេ​យ្យក​រណ៍​បាលី ២- ព្រះ​វិន័យ ៣-​គណិត​វិទ្យា និង​៤- សរេស​តាម​អាន ។

លោក​យិ​ន យឿ​ន ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​មាន​ប្រសាសន៍​ថា ដំណើរ​ប្រឡង​នេះ​ជា​ដំណាក់កាល​មួយ​ដ៏​សំខាន់​សម្រាប់​សមណៈ​សិស្ស​គ្រប់​ព្រះ​អង្គ​ដែល​បាន​សិក្សា​រៀនសូត្រ​រយៈ​កន្លង​មក ដើម្បី​ធ្វើការ​វាស់​ស្ទង់​បង្ហាញ​ពី​កម្រិត​ចំណេះដឹង​ប្រកបដោយ​សុវត្ថិ​ខ្ពស់​ដែល​កើត​ចេញពី​ឆន្ទៈ និង​ការ​ព្យាយាម​សិក្សា​រៀនសូត្រ​របស់​តេជគុណ​ព្រះ​គុណ​ម្ចាស់​គ្រប់​ព្រះ​អង្គ​អោយ​សម​ស្រប​តាម​ពាក្យ​ដំបូន្មាន​របស់​ព្រះពុទ្ធ​ជា​អង្គ​ម្ចាស់​ដែល​បាន​បង្ហាត់បង្រៀន​ព្រះសង្ឃ​ពុទ្ធបរិស័ទ​ឲ្យ​ព្យាយាម​មោះមុត ដើម្បី​ឆ្លង​ផុត​ពី​ភាព​អវិជ្ជា ។

លោក​យិ​ន យឿ​ន បញ្ជាក់​បន្ថែម​ថា ប្រទេស​នីមួយ​ៗ​លើ​សកលលោក​យើង​នេះ​បើ​គ្មាន​ធនធានមនុស្ស​ពិតប្រាកដ​ទេ​ប្រទេស​នោះ និង​ជួប​ភាព​ក្រីក្រ​ជាក់​ជា​ពុំខាន ។ ហើយ​ត្រូវ​ផ្សារ​ភ្ជាប់​ជាមួយនឹង​បច្ចេកវិជ្ជា​ទំនើប​ផង​នោះ ដើម្បី​ឲ្យ​កិច្ចការ​ព្រះពុទ្ធ​សាសនា​មាន​សណ្តាប់ធ្នាប់​ល្អ​ធានា​បាន​នៅ​សាមគ្គីភាព​រវាង​ពុទ្ធ​សាល​និក​ជន​ត្រូវ​ប្រកាន់​យក​ព្រះពុទ្ធ ក្រោម​ឱវាទ​ធ្វើ​ជា​ប្រទីប​បំភ្លឺ​ផ្លូវ​សម្រាប់​អប់រំ​ចរិយា​ធម៌ ស្មារតី ជំនះ​ចោល​នូវ​គំនុំ​ការ​ច្រណែន​និន្ទា​ប្រកបដោយ​អំពើ​អហិង្សា ។

ចុង​ក្រោយ​លោក​យិ​ន យឿ​ន សង្ឃឹម​ជឿ​ទុកចិត្ត​ដល់​សមណៈ​សិស្ស​ទាំងអស់​ពិតជា​ទទួល​បាន​ជោគជ័យ ដើម្បី​បន្ត​ការ​សិក្សា​កំរិត​ថ្នាក់ខ្ពស់​ៗ បន្ត​រៀនសូត្រ​ឲ្យ​បាន​ចប់​មហាវិទ្យាល័យ ព្រោះថា​ការ​តស៊ូ​រៀនសូត្រ​ពិតជា​មាន​សារៈសំខាន់​ណាស់​ជា​ធនធានមនុស្ស​ប្រកបដោយ​ចំណេះដឹង ដើម្បី​ចូល​ប្រឡូក​ក្នុង​សង្គម​ជាតិ​យើង​ឲ្យ​បាន​ប្រសើរ​ឡើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ