ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ជំនាញ ៖​ ផ្កា​ស្បូន​មិន​ទាន់​មាន​ថ្នាំ​ព្យាបាល​ឱ្យ​ជាដាច់​គួរ​ប្រញាប់​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូ​ពេទ្យ​

10 ឆ្នាំ មុន

ជួបជា​មួយ​លោក​វេជ្ជ​បណ្ឌិត​ ស្រេង​ រាសី​ អ្នក​ឯក​ទេស​ផ្នែក​រោគ​សើស្បែក​នៃ​គ្លីនិក​សើ​ស្បែក​ និង​សម្ឆស្ស​ ស្រេង​ រាសី បាន​ប្រាប់​កោះសន្តិ​ភាព​ឱ្យ​ដឹង​ថា​ ជំងឺ​ផ្កា​ស្បូន​ (Syringoma) កើត​ឡើង​ដោយសារ​ការ​រីក​បំពង់​ក្រពេញ​ញើស​ ។ ពេល​ណា​បំពង់​ក្រពេញ​ញើស​រីក​ខ្លាំង​ឃើញ​មាន​ដុំ​ពក​តូចៗ​នៅ​លើ​ស្បែក​នោះ​ហើយ​ជា​ផ្កា​ស្បូន ។​

ជួបជា​មួយ​លោក​វេជ្ជ​បណ្ឌិត​ ស្រេង​ រាសី​ អ្នក​ឯក​ទេស​ផ្នែក​រោគ​សើស្បែក​នៃ​គ្លីនិក​សើ​ស្បែក​ និង​សម្ឆស្ស​ ស្រេង​ រាសី បាន​ប្រាប់​កោះសន្តិ​ភាព​ឱ្យ​ដឹង​ថា​ ជំងឺ​ផ្កា​ស្បូន​ (Syringoma) កើត​ឡើង​ដោយសារ​ការ​រីក​បំពង់​ក្រពេញ​ញើស​ ។ ពេល​ណា​បំពង់​ក្រពេញ​ញើស​រីក​ខ្លាំង​ឃើញ​មាន​ដុំ​ពក​តូចៗ​នៅ​លើ​ស្បែក​នោះ​ហើយ​ជា​ផ្កា​ស្បូន ។​

អ្នក​ខ្លះ​យល់​ថា​ ផ្កា​ស្បូន​កើត​នៅពេលស្ត្រី​រៀប​ការ​រួច ឬ​ក្រោយ​ពេល​ស្ត្រី​សម្រាល​កូន ។ លោក​វេជ្ជ​បណ្ឌិត​​បញ្ជាក់​ថា​ ជំងឺ​ផ្កា​ស្បូន​មិន​ប្រាកដ​​កើត​មាន​តែ​ចំពោះស្ត្រី​ដែល​មានស្វាមី​ ឬ​សម្រាល​កូន​រួច​នោះ​ទេ​ ស្ត្រី​មិន​ទាន់​រៀប​ការ​ក៏​អាច​កើត​ជំងឺ​នេះ​បាន​ដែរ​ ប៉ុន្តែ​មូល​ហេតុ​ពិត​ប្រាកដ​នៃ​ជំងឺ​នេះ​នៅ​មិន​ទាន់​មាន​អ្នក​ឯក​ទេស​ណា​ដឹង​ច្បាស់​លាស់​ទេ​ តែ​គេ​អាច​សន្និដ្ឋាន​ថា​ជំងឺ​នេះ​វា​អាច​ទាក់​ទង​នឹង​ហ្សែ៊ន​ ។

ផ្កា​ស្បូន​ជា​ប្រភេទ​ដុំ​ពក​តូចៗ​ដែល​ដុះ​នៅ​បំពង់​ក្រពេញ​ញើស​ វា​ជា​ប្រភេទ​ដុំ​ស្លូត​មិន​បណ្តាល​ឱ្យ​មាន​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​នោះ​ទេ​ ​គ្រាន់​តែ​បង្ក​ឱ្យ​មាន​​បញ្ហា​​ផ្នែក​សម្ឆស្ស​ប៉ុណ្ណោះ​ ។​ លោក​​វេជ​្ជ​បណ្ឌិត​បាន​បន្ត​ថា​ គេ​អាច​កត់​សម្គាល់​ជំងឺ​ផ្កា​ស្បូន​តាម​រយៈ​ការ​លេច​ចេញ​ដុំ​ពក​តូចៗ​មាន​ពណ៌​ដូច​​ស្បែក​ ដែល​ភាគច្រើន​​កើត​នៅ​ជុំ​វិញ​ភ្នែក​ដែល​មាន​ស្រទាប់​ស្បែក​ស្តើង​ជាងគេ ។​ ជាធម្មតា​ផ្កា​ស្បូន​តែង​កើត​នៅ​ក្នុង​ស្រទាប់​ស្បែកទី២​ ហើយ​វិធី​ព្យា​បាល​មាន​ ៖

១-វះ​កាត់​យក​ផ្កា​ស្បូន​ទាំងនេះ​ចេញ​
២-​ប្រើ​ម៉ាស៊ីន​ដុត​បំផ្លាញ​ផ្កា​ស្បូន​ ឬ​ប្រើ​ឡាហ្សែ​បាញ់​កម្ទេច​ឫស​ផ្កា​ស្បូន​ចោល​ និង​មិន​អាច​មាន​ផលិត​ផល​ណាអាច​លាប​បំបាត់​គ្រាប់​ពក​តូចៗ​នោះ​​បាន​ទេ ។​ ប៉ុន្តែ​ការ​ព្យាបាល​តាម​វិធី​សាស្ត្រ​ខាង​លើ​តែង​បន្សល់​ទុក​នូវ​ស្លាក​ស្នាម​ ដោយ​ចៀស​មិន​ផុត​តែ​វា​ប្រសើរ​​​ជាង​​ដុំ​តូចៗ ។​

គួរ​ចាំ​ថា​ ផ្កា​ស្បូន​មិន​មាន​ឱសថ​ណា​អាច​ព្យាបាល​បាន​ទេ​ ព្រោះ​អ្នក​ជំនាញ​ផ្នែក​រោគ​សើរ​ស្បែក​នានាក៏​នៅ​មិន​ទាន់​ដឹង​អំពី​មូល​ហេតុ​ច្បាស់​ លាស់​នៃ​ការ​កកើត​នៃ​ដុំ​ពក​តូចៗ​នោះ​ដែរ​ លោក​អ្នកគួរ​តែ​មក​ពិភាក្សា​នឹង​អ្នក​ជំនាញ​​ មុន​សម្រេច​ចិត្ត​ព្យាបាល​ ៕​