ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេ​ចិញ្ចឹម​ប្រចៀវ​បែប​ណា​…!!!

5 ឆ្នាំ មុន

ប្រចៀវ​គឺជា​សត្វ​ស្លាប​ម្យ៉ាង​ដែល​មាន​ក្លិនឆ្អេះ ប៉ុន្តែ​វា​ក៏​ជា​សត្វ​មាន​ប្រយោជន៍​ដែរ គឺ​វា​អាច​ស៊ី​សត្វល្អិត​ចង្រៃ​មួយ​ចំនួន ហើយ​លាមក​របស់​សត្វ​ប្រចៀវ​ផ្តល់​ជីវជាតិ​ដ៏​សំខាន់​ណាស់​ដល់​ការ​លូតលាស់​របស់​ដំណាំ​គ្រប់​ប្រភេទ​។ នេះ​បើ​យោង​តាម​គេហទំព័រ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ។ មុន​នឹង​ចិញ្ចឹម​យើង​ត្រូវ​សង្កេត​មើល​ភូមិ​ណា ឬ​កន្លែង​ណា​មាន​ក្រ​ចៀវ​រស់នៅ​ទើប​អាច​ផ្សាំង​ឱ្យ​វា​ស្គាល់​កន្លែង​សិន…

ប្រចៀវ​គឺជា​សត្វ​ស្លាប​ម្យ៉ាង​ដែល​មាន​ក្លិនឆ្អេះ ប៉ុន្តែ​វា​ក៏​ជា​សត្វ​មាន​ប្រយោជន៍​ដែរ គឺ​វា​អាច​ស៊ី​សត្វល្អិត​ចង្រៃ​មួយ​ចំនួន ហើយ​លាមក​របស់​សត្វ​ប្រចៀវ​ផ្តល់​ជីវជាតិ​ដ៏​សំខាន់​ណាស់​ដល់​ការ​លូតលាស់​របស់​ដំណាំ​គ្រប់​ប្រភេទ​។ នេះ​បើ​យោង​តាម​គេហទំព័រ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ។

មុន​នឹង​ចិញ្ចឹម​យើង​ត្រូវ​សង្កេត​មើល​ភូមិ​ណា ឬ​កន្លែង​ណា​មាន​ក្រ​ចៀវ​រស់នៅ​ទើប​អាច​ផ្សាំង​ឱ្យ​វា​ស្គាល់​កន្លែង​សិន ប៉ុន្តែ​បើ​កន្លែង​នោះ​ពុំ​មាន​ប្រចៀវ​រស់នៅ​ទេ យើង​មិន​អាច​ធ្វើ​សំបុក​បាន​ទេ ។ យើង​ត្រូវ​កាប់​ស្លឹក​ត្នោត​ឱ្យ​ធ្លាក់​សំយាក​ចុះ​មក​ក្រោម​ទាំង​ស្លឹក​ស្រស់ ឬ​ងាប់​ឱ្យ​មាន​ភាព​ស៊ុបទ្រុប ទើប​អាច​ទាក់ទាញ​ឱ្យ​សត្វ​ប្រ​ច្រៀវ​មក​រស់នៅ​បាន ។ យើង​អាច​ធ្វើ​ជា​សំបុក​អំពី​ឈើ​ដែល​មាន​បណ្តោយ​២​ម៉ែត្រ ទទឹង​២​ម៉ែត្រ ហើយ​ដំ​ឈើ​ប្រទាក់​គ្នា​ជា​ស៊ុម​ដើម្បី​ពាក់​ធាងត្នោត​ធ្វើ​ជា​ជំរក​ដោយ​ប្រើ​ធាងត្នោត​អស់​១៦០​ធាង​។ ចំពោះ​ឈើ​យក​មក​ធ្វើ​ស៊ុម​ត្រូវ​យក​ឈើ​ល្អ​ខ្លឹម​ប្រ​ភ​ទ​អ្វី​ក៏​បាន​ដូច​ជា ត្នោត ដូង ។​ល​។ ដើម្បី​ប្រើ​បាន​យូរ​ឱ្យ​ប្រចៀវ​រស់នៅ​បាន​៣-៤​ឆ្នាំ​។

នៅ​ពេល​ប្រមូល​អាច​ម៌​ប្រចៀវ គឺ​ពេល​ភ្លឺ​ឡើង​ប្រចៀវ​ជុះ​អាច​ម៌​ពេញ​ក្រោម​ដើមឈើ​ដែល​ដែល​បាន​សំបុក ហើយ​ក្រោម​ដើមឈើ​នោះ​ត្រូវ​ជំ​រះ​ស្មៅ​ជុំវិញ​គល់​ឆើ​ឱ្យ​ស្អាត​ចម្ងាយ​ពី​២​ម៉ែត្រ​ដើម្បី​ងាយស្រួល​ប្រមូល​លាមក​ប្រចៀវ ។ ហើយ​ការ​ប្រមូល​អាច​ម៌​ប្រចៀវ​គឺ​ចាប់ផ្តើម​ពី​ម៉ោង​១​ទៅ​២​ថ្ងៃត្រង់ ដើម្បី​ឱ្យ​លាមក​ស្ងួត​ស្រ​ពាន់ (​ស្ងួត​ខ្លាំង​អស់​ជាតិ​ទឹកនោម​) ក្រោយ​ពី​ប្រមូល​ហើយ​យក​ទៅ​ទុក​ក្នុង​រោង​ជី​ដែល​មាន​ដំបូល​ប្រក់​ស្លឹក ជញ្ជាំង​ឈើ​ព័ទ្ធ​ជុំវិញ​ការពារ​កំ​ដៅ និង​ភ្លៀង ដល់​ពេល​ប្រមូល​ទុក​គំនរ​បាន​ច្រើន​អាច​ច្រកចូល​កា​រ៉ុ​ង ដោយ​១​កា​រ៉ុ​ង​ពី​៣០-៤០​គីឡូក្រាម លក់​បាន​តម្លៃ​៤​ម៉ឺន​រៀល​ក្នុង​១​កា​រ៉ុ​ង​។ ប៉ុន្តែ​បើ​នៅ​ខែរងា ឬ​រដូវភ្លៀង​វិញ​ប្រចៀវ​ពុំ​សូវ​មាន​លាមក​ទេ ព្រោះ​ពុំ​សូវ​មាន​សត្វល្អិត​ស៊ី តែបើ​អាកាសធាតុ​ពុំសូវល្អ គឺ​វា​សំងំ​ក្នុង​សំបុក​តែ​ម្តង​មិន​ចេញ​រក​ចំណី​ឡើយ លុះត្រាតែ​មេឃ​ស្រឡះ​ទើប​វា​ចេញ ។

បើ​និយាយ​ពី​លាមក​ប្រចៀវ​នេះ​វិញ ពិតជា​មាន​ប្រយោជន៍​ណាស់​សម្រាប់​ការ​ដាំ​ដំណាំ​គ្រប់​ប្រភេទ​ឱ្យ​មាន​ប្រសិទ្ធភាព ហើយ​ដើម្បី​ប្រើប្រាស់​លើ​ដំណាំ​ផ្សេង​ៗ ដំបូង​ត្រូវ​យក​ជី​នោះ​ទៅ​ផ្ងំ​ឱ្យ​កាច់​សិន​ដោយ​លាយ​ជាមួយ​លាមក​សត្វ​ផ្សេង​ៗ គឺ​យក​លាមក​ប្រចៀវ​១​កា​រ៉ុ​ង​លាយ​ជាមួយ​លាមក​គោ​១​រទេះ​ច្របល់​ចូល​គ្នា​ឱ្យ​សព្វ រួច​ស្រោច​ទឹក​ឱ្យ​ជោក​ទើប​យក​ក្រណាត់​កៅស៊ូ​គ្រប​ឱ្យ​ជិត​រក្សា​ទុក​រយៈពេល​៥​ទៅ​៧​ថ្ងៃ តើ​បយក​អាច​យក​ទៅ​ប្រើ​លើ​ដំណាំ​គ្រប់​ប្រភេទ​បាន ហើយ​ដំណាំ​របស់​អ្នក​ប្រាកដជា​លូតលាស់​បាន​ល្អ​ណាស់​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ