ខេត្តកំពត ៖ បុរសជាប្តីបានស្លាប់ភ្លាមៗនៅនឹងកន្លែង និងស្ត្រីជាប្រពន្ឋរងរបួសស្រាល ដោយសារត្រូវក្រុមចោរ៦នាក់ប្រដាប់ដោយកាំភ្លើង៣ដើម ចូលធ្វើសកម្មភាពបាញ់ប្រហារ២គ្រាប់ប្លន់យកទ្រព្យសម្បត្តិ ខណៈជនរងគ្រោះដេកចាំចំការ ដែលហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧និង១៥នាទីយប់ថ្ងៃទី១២ កញ្ញា ២០១៣ ស្ថិតក្នុងភូមិភ្នំតូច ឃុំកណ្តោល ស្រុកទឹកឈូ ។
បុរសដែលស្លាប់ឈ្មោះខៀវ ជំនិត អាយុ៤៤ឆ្នាំ ត្រូវចោរបាញ់ប្រហារ២គ្រាប់ស្លាប់នៅនឹងកន្លែង ចំណែកស្ត្រីជាប្រពន្ឋឈ្មោះសេង សុផាត ហៅយួន អាយុ៤១ឆ្នាំ ។
តាមប្រភពព័ត៌មានឱ្យដឹងថា មុនពេលកើតហេតុ២នាក់ប្តីប្រពន្ឋដេកក្នុងផ្ទះចាំចំការ ស្រាប់តែមានក្រុមចោរ៦នាក់ប្រដាប់ដោយកាំភ្លើងមកគោះឱ្យបើកទ្វារ ភ្លាមនោះជនរងគ្រោះ២នាក់ប្តីប្រពន្ឋដឹងថាមិនស្រួលក៏នាំគ្នាខ្ទប់ទ្វារមិនព្រមបើក ហើយក្រុមចោរក៏បាញ់២គ្រាប់ទម្លុះទ្វារត្រូវបុរសជាប្តីស្លាប់តែម្តង ។ បន្ទាប់ពីធ្វើសកម្មភាពបាញ់ប្រហាររួចក្រុមចោរនាំគ្នាសម្រុកចូលក្នុងផ្ទះប្រមូលយកលុយបាន២០០ដុល្លារ ហើយគេចខ្លួនបាត់ ។
ចែករំលែកព័តមាននេះ