ខេត្តកំពង់ឆ្នាំង ៖ ក្រុមអ្នកស្រាវជ្រាវ៣ប្រទេស គឺមានកម្ពុជា អាល្លឺម៉ង់ និងជប៉ុន បានមកធ្វើកំណាយក្នុងភូមិសាស្ត្រលង្វែក ក៏រកកឃើញភស្តុតាងជាច្រើនបង្ហាញថា «ខ្មែរយើងនៅតំបន់នោះតាំងពីបុរេប្រវត្តិ»មកម្ល៉េះ ។
លោកប្រាក់ សុណ្ណរ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា ក្នុងនាមលោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ យើងរីករាយរាល់កិច្ច សហការ ប្រតិបត្តិការជាមួយដៃគូទាំងជាតិ និងអន្តរជាតិ ក្នុងការធ្វើកំណាយរុករកស្រាវជ្រាវប្រវត្តិសាស្ត្រវប្បធម៌ និងអរិយធម៌នៅទីនេះ ។ មានប្រសាសន៍បែបនេះ នៅក្នុងឱកាសដែលលោក ដឹកនាំប្រតិភូអញ្ជើញទៅទស្សនាកំណាយដីជាច្រើនកន្លែងនៅក្នុងភូមិសាស្ត្រ ឃុំលង្វែក ស្រុកកំពង់ត្រឡាច កាលពីព្រឹកថ្ងៃទី២៨ កុម្ភៈ ។

លោកបន្តថា បន្ទាប់ពីយើងបានចុះហត្ថលេខាបន្តកិច្ចព្រមព្រាងរវាង៣ប្រទេស មានកម្ពុជាជាម្ចាស់ផ្ទះ ប្រទេសអូស្ត្រាលី និងប្រទេសជប៉ុន កាលពីពេលថ្មីៗនេះ ថ្ងៃនេះយើងទាំងអស់គ្នាក៏បានមកពិនិត្យទីតាំងផ្ទាល់នៅទីតាំងកំណាយនៅនេះតែម្តង ។ ការស្រាវជ្រាវនៅទីនេះ ព្រោះយល់ឃើញថា តំបន់លង្វែកនេះ ជាទីតាំងមានប្រវត្តិសាស្ត្រដែលមានសារៈសំខាន់ខ្លាំងណាស់ នៅក្នុងសម័យក្រោយអង្គរ សម័យកណ្ដាល ក្នុងសតវត្សទី១៦ ។

ថ្ងៃនេះយើងចង់ដឹងថា តើក្រោយការស្រាវជ្រាវនៅទៅនេះ យើងបានរកឃើញអ្វីខ្លះ ដែលពាក់ព័ន្ធទៅនឹងប្រវត្តិសាស្ត្រ ស្លាកស្នាមរបស់ជាតិយើង ។ នៅទីកន្លែងដែលយើងកំពុងតែឈរនេះ ជាកន្លែងមានសារសំខាន់ខ្លាំងក្នុងការស្រាវជ្រាវ ព្រោះតាមដឹង អ្នកស្រាវជ្រាវរបស់យើង បានរកឃើញនូវរបស់ជាច្រើន ដែលឆ្លុះបញ្ចាំងពី ប្រវត្តិសាស្ត្រ វប្បធម៌ អរិយធម៍របស់ជាតិយើង។

លោក ខឿន វុឌ្ឍី ប្រធាននាយកដ្ឋាន បុរាណវិទ្យា បានបកប្រែប្រសាសន៍របស់លោកម៉ាទីន មកពីសាកលវិទ្យាល័យមួយនៃប្រទេសអូស្ត្រាលីមានខ្លឹមសារថា គោលបំណងនៃការស្រាវជ្រាវនៅទីនេះ គឺដើម្បីឆ្ពោះទៅរកការស្រាវជ្រាវវប្បធម៌ អរិយធម៍ ដែលអ្នកស្រាវជ្រាវទាំងឡាយគិតធា សម័យកណ្តាលមានភាព
ងងិតឈឹង ដូច្ឆេះចង់បង្ហាញថា អរិយធម៌សម័យកណ្តាល ត្រូវគេកំពុងស្រាវជ្រាវ ។

មួយវិញទៀតការស្រាវជ្រាវ នៅខាងក្រៅកំពែងលង្វែក បានរកឃើញថា នៅទីនេះមានការផ្លាស់ប្ដូរទំនិញដែលមានលក្ខណៈជាប្រចាំ និងជារៀងរាល់ថ្ងៃ ។ នៅទីតាំងនេះ (ទួលបាយក្អែក) បានរកឃើញថា មានសេរ៉ាមិច ដែលគេបានផ្លាស់ប្ដូរគ្នានៅទីនេះ របៀបជាពាណិជ្ជកម្មទិញដូរគ្នានឹងគ្នា ដោយមានកុលាលភាជ សម័យមុនអង្គរ ក្រោយសម័យអង្គរ និងសម័យកណ្តាល ប៉ុន្តែកុលាលភាជន៍ មុនអង្គរនិងក្រោយអង្គរ យើងមិនបាច់និយាយទេ យើងនិយាយត្រឹមតែកុលាលភាជន៍សម័យកណ្តាល ដែលដឹកមកពីប្រទេសថៃ ប្រទេសចិន និង និងប្រទេសមួយចំនួននៅក្នុងភូមិភាគអាស៊ីនេះ ។

ម្យ៉ាងវិញទៀត តាមការស្រាវជ្រាវនេះ ឃើញមានការស្នាក់នៅរបស់មនុស្សនៅទីនេះមានតាំងពី សម័យបុរេប្រវត្តិ រហូតដល់បច្ចុប្បន្ន មានន័យថាៈការរស់នៅទីនេះ តាំងពីមុនប្រវត្តិ សាស្ត្រ សម័យប្រវត្តិសាស្ត្រ សម័យអង្គរ និងសម័យក្រោយអង្គរដល់បច្ចុប្បន្ន ។ ចំពោះការស្រាវជ្រាវនេះសង្ឃឹមថា នឹងបានផលប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា។ សូមបញ្ជាថា ក្នុងការស្រាវជ្រាវរបស់ជំនាញខាងលើ បានរកឃើញនូវបំណែកកុលាលភាជជាច្រើន ក្នុងនោះមានឃើញ ពូថៅ ធ្វើពីថ្មផងដែរ ។
ចែករំលែកព័តមាននេះ