ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ និង​ពលរដ្ឋ​នាំ​គ្នា​ផ្អើល​ពេញ​ហ្នឹង និង​ម្នាក់​ៗ​ស្លន់ស្លោ​គ្រប់​គ្នា(មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រៃ​នៅ​ក្នុង​ដី​ឡូ​តិ៍​មួយ​កន្លែង​នៅ​តាម​ផ្លូវ​សម្តេច​ជា​ស៊ី​ម ក្នុងភូមិ​ក្រុង​ថ្មី សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ត្រូវ​ភ្លើង​ឆាបឆេះ​រាលដាល់​យ៉ាង​សន្ធោសន្ធៅ​ទៅ​ជិត​ដល់​លំនៅ​ឋាន​ប្រជាពលរដ្ឋ ហើយ​ត្រូវ​បាន​អាជ្ញាធរ និង​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​ជួយ​អន្តរាគមន៍​ទាន់ ។…

រាជធានី​ភ្នំពេញ ៖ ព្រៃ​នៅ​ក្នុង​ដី​ឡូ​តិ៍​មួយ​កន្លែង​នៅ​តាម​ផ្លូវ​សម្តេច​ជា​ស៊ី​ម ក្នុងភូមិ​ក្រុង​ថ្មី សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ត្រូវ​ភ្លើង​ឆាបឆេះ​រាលដាល់​យ៉ាង​សន្ធោសន្ធៅ​ទៅ​ជិត​ដល់​លំនៅ​ឋាន​ប្រជាពលរដ្ឋ ហើយ​ត្រូវ​បាន​អាជ្ញាធរ និង​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​ជួយ​អន្តរាគមន៍​ទាន់ ។ ហេតុការណ៍​នោះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៩ ។

ទោះបីជា​យ៉ាងណា​ប្រជាពលរដ្ឋ អាជ្ញាធរ និង​នគរបាល​បាន​នាំ​គ្នា​ជួយ​បាញ់​ពន្លត់​ទាន់ ពុំ​បណ្តាល​អោយ​ភ្លើង​ឆេះ​រាលដាល់​ដល់​លំនៅ​ឋាន​នៅ​ក្បែរ​នោះ​ឡើយ ។ តាម​ប្រជាពលរដ្ឋ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ភ្លើង​បាន​ឆេះ​ចេញពី​ព្រៃ​នៅ​ក្នុង​ដី​ឡូត៍​ផ្នែក​ខាងលិច​ជាប់​ផ្ទះ​ជួល​របស់​ប្រជាពលរដ្ឋ ហើយ​បាន​ឆេះ​រាលដាល់​យ៉ាង​រហ័ស​ពេញ​ដី​ឡូត៍​ទាំងមូល​ប្រមាណ​ជាង​១​ហិ​កតា ។

តាម​ព័ត៌មាន​បានអោយ​ដឹង​ទៀត​ថា ខណៈនោះ​ភ្លើង​បាន​ឆេះ​ទៅ​ដល់​ផ្នែក​ខាង​មុខ​ដី​ឡូ​តិ៍ យ៉ាង​សន្ធោសន្ធៅ​ជិត​ខ្សែភ្លើង និង​ឆេះ​រាលដាល់​ទៅ​ជិត​ផ្ទះ​ប្រជាពលរដ្ឋ​ជា​ហេតុ​ធ្វើ​អោយ​ប្រជាពលរដ្ឋ​នាំ​គ្នា​ភ័យ​ស្លន់ស្លោ​នាំ​គ្នា​ជួយ​ជញ្ជូន​អីវ៉ាន់​ចេញ ។ ភ្លាម​ៗ​នោះ​រថយន្ត​បាន​មក​អន្តរាគមន៍​ចំនួន​៥​គ្រឿង​បាន​ទៅ​អន្តរាគមន៍​ទាន់​ពេល ពុំ​បណ្តាល​អោយ​ឆេះ​រាលដាល់​ដល់​លំនៅ​ឋាន​ប្រជាពលរដ្ឋ​ឡើយ ។ ទាក់ទិន​ការ​កើត​មាន​អគ្គិភ័យ​ឆេះ​ព្រៃ​នេះ​សមត្ថកិច្ច​មានការ​សង្ស័យ​ថា មាន​គេ​ដុត​សំរាម ឬ​បោះ​កន្ទុយបារី​ទៅ​ក្នុង​ដី​ឡូ​តិ៍​ជា​ហេតុ​ធ្វើ​អោយ​ភ្លើង​ឆាបឆេះ​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ