ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកបួស​និង​សង្គម

5 ឆ្នាំ មុន

នៅ​ក្នុង​សង្គម​ជាតិ ព្រះសង្ឃ​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ទល់​ជ្រោង​វប្បធម៌ ប្រពៃណី និង​អប់រំ​សីលធម៌ សុជីវធម៌​ដល់​ស្រទាប់​មហាជន​ចូល​ចិត្ត​អំពើ​ល្អ មិន​ប្រព្រឹត្ត​អំពើអាក្រក់​សព្វបែបយ៉ាង ។ ដើម្បី​ញុំា​ង​ជីវិត​របស់​ខ្លួន​ឱ្យ​មាន​ន័យ​សម្រាប់​ជាតិ​និង​សាសនា បើជា​អ្នកបួស​គួរ​បំពេញ​កិច្ច​របស់​ខ្លួន​ឱ្យ​បរិបូណ៌​ពោល​គឺ​ការ​សិក្សា​ក្បួនច្បាប់​តាម​មាគ៌ា​ព្រះពុទ្ធ​សាសនា​ឱ្យ​បាន​ចេះ​ដឹង​ច្បាស់លាស់ ហើយ​ប្រតិបត្តិ​តាម​ការ​ចេះ​ដឹង​នោះ​ឱ្យ​ប្រាកដ​ផង…

នៅ​ក្នុង​សង្គម​ជាតិ ព្រះសង្ឃ​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ទល់​ជ្រោង​វប្បធម៌ ប្រពៃណី និង​អប់រំ​សីលធម៌ សុជីវធម៌​ដល់​ស្រទាប់​មហាជន​ចូល​ចិត្ត​អំពើ​ល្អ មិន​ប្រព្រឹត្ត​អំពើអាក្រក់​សព្វបែបយ៉ាង ។

ដើម្បី​ញុំា​ង​ជីវិត​របស់​ខ្លួន​ឱ្យ​មាន​ន័យ​សម្រាប់​ជាតិ​និង​សាសនា បើជា​អ្នកបួស​គួរ​បំពេញ​កិច្ច​របស់​ខ្លួន​ឱ្យ​បរិបូណ៌​ពោល​គឺ​ការ​សិក្សា​ក្បួនច្បាប់​តាម​មាគ៌ា​ព្រះពុទ្ធ​សាសនា​ឱ្យ​បាន​ចេះ​ដឹង​ច្បាស់លាស់ ហើយ​ប្រតិបត្តិ​តាម​ការ​ចេះ​ដឹង​នោះ​ឱ្យ​ប្រាកដ​ផង និង​ត្រូវ​បំពេញ​មុខងារ​តាម​តួនាទី​របស់​បព្វជិត​ដោយ​ប្រពៃ​ផង ទើបបាន​នាម​ថា បព្វជិត​គ្រប់លក្ខណៈ​។

តែបើ​អ្នកបួស​ប្រព្រឹត្ត​ខ្ជះខ្ជាយ​ពេលវេលា ខ្ជិលច្រអូស រៀន​មន្តអាគម ធ្វើ​ពេទ្យ ធ្វើ​ហ្ម ស្រោច​ទឹក ចងខ្សែ ចារ​យ័ន្ត​បោកប្រាស់​អ្នក​ដទៃ ដែល​ជា​អំពើ​ប្រាសចាក​ធម៌​វិន័យ​នោះ មិន​សមជា​បព្វជិត​ឡើយ ។

ជីវិត​អ្នកបួស​ប្រព្រឹត្ត​ទៅ​បែប​នេះ​ទើបបាន​ឈ្មោះ​ថា​ជា​ជីវិត​ប្រកបដោយ​ប្រយោជន៍​ដល់​សង្គម​ជាតិ ដល់​ព្រះពុទ្ធ​សាសនា និង​បានជា​ទីពឹង​នៃ​បរិស័ទ​គ្រប់​ទិស​ទី ។