ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​រោង​ចក្រSL ដង្ហែ​ក្បួន​ទៅ​សាលារាជធានីភ្នំ​ពេញ​​

10 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ​ ៖ កម្មករ​រោង​ចក្រSL រាប់​រយ​នាក់​បាន​និង​កំពុង​ហែ​ក្បួន​តាម​បណ្តោយ​ផ្លូវ​៣៧១ ឆ្ពោះ​ទៅ​សាលារាជធានី​ភ្នំ​ពេញ​ វេលា​ព្រឹកថ្ងៃទី​៥ កញ្ញា​ ២០១៣ ដើម្បី​ទាម​ទារ​លក្ខ​ខណ្ឌការ​ងារ បន្ទាប់​ពី​ការ​ចរចាររវាង​តំណាង​កម្មករ​ និង​តំណាង​រោង​ចក្រ​ កាលពី​ថ្ងៃទី​២ កញ្ញា

រាជធានី​ភ្នំ​ពេញ​ ៖ កម្មករ​រោង​ចក្រSL រាប់​រយ​នាក់​បាន​និង​កំពុង​ហែ​ក្បួន​តាម​បណ្តោយ​ផ្លូវ​៣៧១ ឆ្ពោះ​ទៅ​សាលារាជធានី​ភ្នំ​ពេញ​ វេលា​ព្រឹកថ្ងៃទី​៥ កញ្ញា​ ២០១៣ ដើម្បី​ទាម​ទារ​លក្ខ​ខណ្ឌការ​ងារ បន្ទាប់​ពី​ការ​ចរចាររវាង​តំណាង​កម្មករ​ និង​តំណាង​រោង​ចក្រ​ កាលពី​ថ្ងៃទី​២ កញ្ញា មិន​ទាន់​មាន​ដំណោះ​ស្រាយ​នៅ​ឡើយ​ ។

គួរ​រំលឹកថា លោក​មាស សុត្ថា តំណាង​រោងចក្រ​ SL បាន​មានប្រសាសន៍​ប្រាប់​ទៅកាន់​​ក្រុម​អ្នក​យកព័ត៌មាន​​ និង​ទូរទស្សន៍​នា​​រសៀល​ថ្ងៃទី៣១ សីហា ២០១៣ ថា រោង​ចក្រ​បាន​សំណូម​ពរ​ឱ្យ​កម្មករ​ កម្ម​ការិនី​ទាំង​អស់​​ចូល​ធ្វើការ​វិញ​តាមផ្នែក​រៀងៗ​ខ្លួន ដើម្បី​​​ការពារ​​​ផល​ប្រយោជន៍​ទាំង​សង​ខាង​​រវាង​កម្មករ និង​និយោជក ។

ការ​មានប្រសាសន៍​នេះ គឺដោយសារ​​ក្រុម​កម្មករ កម្មការិនី​នៅ​រោង​ចក្រ​ SL ​ទាំង​៣សាខា បានធ្វើ​កូដកម្ម​ និងបាតុកម្ម​អូសបន្លាយ​​​ជាង​២សបា្តហ៍​មកហើយ ។

​លោកបានបន្តថា សូមឱ្យ​បងប្អូន​កម្មករ​​ កម្មការិនីទាំងអស់​កុំជឿ​តាម​ការញុះញង់​​របស់សហជីព​ សូម​បងប្អូន​គិត​អំពី​ផល​ប្រយោជន៍​​​ផ្ទាល់​ខ្លួន​ជាធំ ។ ក្នុងករណី​ដែលបងប្អូន​មិន​ចូល​ធ្វើ​ការ​​តាមការ​អំពាវនាវ​​របស់​រោងចក្រ​ ក៏ដូចជា​ការ​អំពាវនាវ​របស់​លោក​អភិបាល​​​រាជ​ធានីភ្នំពេញ​កាលពី​ថ្ងៃទី៣០ សីហា ២០១៣ នោះទេ វិវាទ​របស់បងប្អូន​កម្មករទាំងអស់ និង​ត្រូវ​កំណត់​ទៅ​ដោយផ្លូវច្បាប់ ។