ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ប្រយ័ត្ន​កុំឱ្យ​កើត​ជំងឺ​៣​ប្រភេទ

5 ឆ្នាំ មុន

ការ​មាន​ផ្ទៃពោះ​គឺជា​រឿង​សំខាន់​ណាស់​សម្រាប់​មនុស្ស​ស្រី​គ្រប់​រូប ហើយ​ដំណាក់កាល​នៃ​ការ​មាន​ផ្ទៃពោះ​ក៏​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ដែរ ដោយ​មិន​ត្រូវ​ឲ្យ​មាន​ជំងឺ ផ្សេង​ៗ​ឆ្លង​ទេ ។ តើ​ជំងឺ​អ្វី​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​ចៀសវាង ? 1.​ជំងឺ​ផ្តាសាយ ជា​ជំងឺ​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​ងាយ​ជួប​ប្រទះ​ណាស់ ដោយ​គ្រាន់តែ​នៅ​ជិត​អ្នក​ផ្តាសាយ…

ការ​មាន​ផ្ទៃពោះ​គឺជា​រឿង​សំខាន់​ណាស់​សម្រាប់​មនុស្ស​ស្រី​គ្រប់​រូប ហើយ​ដំណាក់កាល​នៃ​ការ​មាន​ផ្ទៃពោះ​ក៏​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ដែរ ដោយ​មិន​ត្រូវ​ឲ្យ​មាន​ជំងឺ ផ្សេង​ៗ​ឆ្លង​ទេ ។ តើ​ជំងឺ​អ្វី​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​ចៀសវាង ?

1.​ជំងឺ​ផ្តាសាយ ជា​ជំងឺ​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​ងាយ​ជួប​ប្រទះ​ណាស់ ដោយ​គ្រាន់តែ​នៅ​ជិត​អ្នក​ផ្តាសាយ អ្នក​នឹង​អាច​ឆ្លង​បាន​យ៉ាង​ងាយ ។ ដូចនេះ​នៅ​ពេល​ដែល​ផ្តាសាយ​ធម្មតា អ្នក​អាច​ញ៉ាំ​ទឹក គេង​ឲ្យ​គ្រប់​គ្រាន់ បរិភោគ​បន្លែ និង​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន ព្រោះ​វា​ជំនួយ​ដល់​អ្នក ។ បើ​ធ្ងន់ ឬ​ក្តៅខ្លួន អ្នក​អាច​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ពិគ្រោះ​ជាមួយ​គាត់​បាន ដើម្បី​ឲ្យ​ជំងឺ​ឆាប់​ជា ។

2.​អ្នក​មិន​ត្រូវ​បរិភោគ​អាហារ​ប្រៃ​ពេក ហឹរ​ពេក ឬ​អាហារ​ដែល​ផ្អាប់​ទុក​យូរ ឬ​ញាំ​នោះ​ទេ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​អ្នកមាន​ជំងឺ​ហើម​បាន​គ្រប់ពេល​ដោយ​មិនដឹង​ខ្លួន​តែ​ម្តង ។ ដូចនេះ​អ្នក​គួរតែ​ប្រយ័ត្ន​ពី​របប​អាហារ​របស់​អ្នក ។

3.​ជួនកាល​ក៏​អាច​មាន​ជំងឺ​ឈឺពោះ​បាន​ដែរ​។ នៅ​ពេល​ដែល​មាន​អាការ​ឈឺពោះ អ្នក​គួរតែ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ដើម្បី​ពិនិត្យ ។ បើ​វា​មិន​ទាក់ទង​នឹង​ទារក​ទេ នោះ​ប្រហែលជា​ក្រពះ​អ្នក​រំលាយ​អាហារ​មិន​បាន​ល្អ ។ ដូចនេះ​អ្នក​គួរតែ​បរិភោគ​អាហារ​ដែល​ងាយ​រំលាយ​ដើម្បី​សុខភាព​អ្នក​និង​កូន (​ប្រភព​ពី​៖ Health.com.kh)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ