ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ត្រូវ​ប្រុង​ប្រយ័ត្ន​នឹង​អគ្គិភ័យ​ទាំងអស់​គ្នា (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ដោយសារ​នៅ​រដូវប្រាំង​នា​ឆ្នាំ​២០១៩​នេះ​អាកាសធាតុ​កាន់តែ​ក្តៅ​ខ្លាំង​ឡើង​ៗ ស្ទើរ​រលាក​ស្បែក​មនុស្ស​ទើប​អាជ្ញាធរ​ខេត្ត​បាន​រៀបចំ​ធ្វើ​កម្មវិធី​អបអរសាទរ​ទិវា​ជាតិ​បង្ការ និង​ពន្លត់​អគ្គិភ័យ​លើក​ទី​០៤ ដែល​ពិធី​នេះ​បាន​ធ្វើ​ឡើង កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្រោម​អធិបតីភាព​ឯកឧត្តម…

ខេត្ត​ប៉ៃលិន ៖ ដោយសារ​នៅ​រដូវប្រាំង​នា​ឆ្នាំ​២០១៩​នេះ​អាកាសធាតុ​កាន់តែ​ក្តៅ​ខ្លាំង​ឡើង​ៗ ស្ទើរ​រលាក​ស្បែក​មនុស្ស​ទើប​អាជ្ញាធរ​ខេត្ត​បាន​រៀបចំ​ធ្វើ​កម្មវិធី​អបអរសាទរ​ទិវា​ជាតិ​បង្ការ និង​ពន្លត់​អគ្គិភ័យ​លើក​ទី​០៤ ដែល​ពិធី​នេះ​បាន​ធ្វើ​ឡើង កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្រោម​អធិបតីភាព​ឯកឧត្តម ផា​ន់ ចាន់​ធុ​ល អភិបាល​នៃ​គណៈ​អភិបាលខេត្ដ​ប៉ៃលិន ឯកឧត្តម ឡី ចាន់​ឆាយ ប្រធាន​ក្រុម​ព្រឹក្សា​ខេត្ត​ប៉ៃលិន ។

ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​ឧត្ដមសេនីយ៍ទោ សេង សុគន្ធ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន ។ លោក​ឧត្ដមសេនីយត្រី ស៊ិ​ន សុភា​ល​ក្ម្សី ស្នងការ​រង​ទទួល​ផែន​ការងារ​អាវុធ​គ្រឿងផ្ទុះ និង​អគ្គិភ័យ​បាន​ឡើង​អាន​របាយការណ៍​ស្ដី​ពី​ការ​បង្ការ និង​ពន្លត់​អគ្គិភ័យ​ក៏​ដូច​ជា ការ​ចុះ​ត្រួតពិនិត្យ​នៅ​តាម​រមណីយដ្ឋាន​ផ្ទះសំណាក់ សណ្ឋាគារ ស្ថានីយ៍​ប្រេងឥន្ធនៈ និង​ការ​ចុះ​ពន្យល់​ដល់​ប្រជាពលរដ្ឋ​នៅ​គ្រប់​តំបន់​ក្នុង​ខេត្ត​ផង​ដែរ ។

ចំណែក​ឯកឧត្តម ផា​ន់ ចាន់​ធុ​ល អភិបាល​នៃ​គណៈ​អភិបាលខេត្ដ​ប៉ៃលិន​ក៏​បាន​ឡើង​ថ្លែងស​ន្ទ​រក​ថា និង​មាន​មតិ​សំណេះសំណាល​សួរសុខទុក្ខ​ដល់​កងកម្លាំងប្រដាប់អាវុធ​ថា ត្រូវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត ចំពោះ​អគ្គិភ័យ​ដោយ​មុន​នឹង​ចាក​ចេញពីផ្ទះ ត្រូវ​បិទ​កុងតាក់ និង​គប់​ភ្លើងអគ្គិសនី​ឱ្យ​បាន​ត្រឹមត្រូវ​មិន​ត្រូវ​ដុត​ធូប​ទៀន​ចោល នៅ​ក្នុងផ្ទះ ដោយ​អត់​មាន​អ្នក​មើល​ការ​ខុស​ត្រូវ​នោះ​ឡើយ ។

ប្រភព​បន្ត​ទៀត​ថា ម្យ៉ាងវិញទៀត​ការ​ប្រើ​ចង្ក្រានហ្គាស​កំប៉ុង​ហ្គា​ស​ក្នុង​ការ​ដាំបាយ​ធ្វើ​ម្ហូបអាហារ​ត្រូវ​តែ​ត្រួតពិនិត្យ​ឱ្យ​បាន​ត្រឹមត្រូវ​ច្បាស់លាស់ បើសិនជា​មាន​ចេញ​ខ្យល់​ហ្គា​ស​ប្រគាប់​ពន្លត់​ភ្លាម​ៗ ហើយ​បើសិនជា​ប្រើ​មិន​ស្រួល​ទេ​ត្រូវ​តែ​ឱ្យ​ជាង​ជួសជុល​ឱ្យ​បាន​ស្អាត​សារ​ជា​ថ្មី​ឡើង​វិញ ជៀសវាង​ពេល​បង្ក​ទៅ​ជា​ភ្លើង​អគ្គិភ័យ​ឆាបឆេះ​ដល់​ផ្ទះ​របស់​ខ្លួន និង​រាលដាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ផ្សេង​ៗ​ទៀត​នាំ​ឱ្យ​អន្តរាយ​ខាតបង់​ទ្រព្យសម្បត្តិ​ខ្លួនឯង និង​អ្នក​ដទៃ​ផង​ដែរ ។ លើស​ពី​នេះ​បច្ចុប្បន្ន​នា​រដូវប្រាំង​នា​ឆ្នាំ​ថ្មី​នេះ​អាកាសធាតុ​មានការ​ក្តៅ​ខ្លាំង​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​អាច​នឹង​ងាយ​ក្នុង​ការ​បង្ក​ឱ្យ​ឆាបឆេះ​បើសិនជា​មាន​ករណី​អគ្គិភ័យ​កើត​នៅ​ក្នុងផ្ទះ​ប្រជាពលរដ្ឋ​ណាមួយ​ក្នុង​ខេត្ត ។

លោក​បញ្ជាក់​ថា ការ​ឆាបឆេះ​ដោយសារ​ភ្លើង​ពិតជា​មិន​សល់​អ្វី​នោះ​ឡើយ ដូច្នេះ​ហើយ​ទើប សុភាសិត​ខ្មែរ​បុរាណ​បាន​លើក​ឡើង​ថា «​ស៊ូស្លាប់​បា​កុំឱ្យ​ស្លាប់​មេ ស៊ូ​លិច​ទូក​កណ្តាលទន្លេ​កុំឱ្យ​ភ្លើង​ឆេះ​ផ្ទះ​» ក្រោយមក​កម្លាំង​ជំនាញ​ការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ​រួម​ជាមួយ​កម្លាំង​ប្រជា​ការពារ​ភូមិ​បាន​សម្ដែង​នូវ​សកម្មភាព​ពន្លត់​អគ្គិភ័យ​ជាក់ស្ដែង​ជូន​គណអធិបតី​មើល និង​ដើម្បី​រៀន​មើល ហើយ​ធ្វើ​តាម​ជា​កិច្ចបញ្ចប់​កម្មវិធី ។

សូម​បញ្ជាក់​ថា នៅ​ដើមឆ្នាំ​២០១៩​នេះ​ករណី​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​មាន​ចំនួន​១​ដង​រួច​មក​ហើយ​ក៏​មាន​ករណី​ឆាបឆេះ​ចម្ការ​ប្រជាពលរដ្ឋ​២​លើក​មក​ហើយ​ដែរ តែ​មិន​បង្ក​ឱ្យ​នរណា​ម្នាក់​ស្លាប់​បាត់បង់​ជីវិត​នោះ​ទេ​គ្រាន់តែ​ខូចខាត​សម្ភារ​អស់​ថវិកា​ជា​ច្រើន និង​ខ្ទេចខ្ទី​ដំណាំ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ