ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឡាន2​បុកគ្នា…ធ្លាយចេញ​​​គ្រឿង​ញៀន ​​!!!

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សារធាតុ​ញៀន​ចំនួន​៨​កញ្ចប់​ធំ​ និង​១៨​កញ្ចប់​តូច ព្រមទាំង​បុរស​ជនជាតិចិន​ម្នាក់ បាន​ត្រូវ​នគរបាល​ស្រុក​ព្រៃ​នប់​ ចាប់ខ្លួន​និង​ដកហូត​បាន​នៅ​ក្នុង​ចម្ការ​ដូងប្រេង ដោយសហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​សន្តិសុខ​ផ្លូវជាតិ​លេខ​៤ ស្នាក់​ការ​៤០១ និង​មាន​លោក…

ខេត្ត​ព្រះ​សីហ​នុ ៖ សារធាតុ​ញៀន​ចំនួន​៨​កញ្ចប់​ធំ​ និង​១៨​កញ្ចប់​តូច ព្រមទាំង​បុរស​ជនជាតិចិន​ម្នាក់ បាន​ត្រូវ​នគរបាល​ស្រុក​ព្រៃ​នប់​ ចាប់ខ្លួន​និង​ដកហូត​បាន​នៅ​ក្នុង​ចម្ការ​ដូងប្រេង ដោយសហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​សន្តិសុខ​ផ្លូវជាតិ​លេខ​៤ ស្នាក់​ការ​៤០១ និង​មាន​លោក អ៊ុ​ក សា​វឿ​ន មេឃុំ​តា​នៃ​ចូលរួម​ផង​ដែរ ក្រោយពី​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ រវាង​រថយន្ត​និង​រថយន្ត​ក៏​ធ្លាយ​ចេញ​ជា​គ្រឿងញៀន ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៣​ និង​៤០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២១ ខែកុម្ភៈ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៥៧ និង​លេខ​១៥៨ ភូមិ​មនោ​រម្យ ឃុំ​តា​នៃ ស្រុក​ព្រៃ​នប់ ។

រថយន្ត​មួយ​គ្រឿង​ម៉ាក​ព្រួស ពណ៌​.ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AS-០៦៣២ មាន​ទិស​ដៅ​ភ្នំពេញ​ទៅ​ខេត្ត​ព្រះ​សីហ​នុ​ក្នុង​ល្បឿន​លឿន ដោយ​ក្នុង​រថយន្ត​នោះ​មាន​មនុស្ស​ជិះ​ចំនួន​៣​នាក់​សុទ្ធ​សឹង​ជា​ជនជាតិ​ចិន ។ ខណៈ​មក​ដល់​ចំណុច​ខាងលើ រថយន្ត​បាន​រេ​ចង្កូត​ទៅ​ខាងឆ្វេង​ដៃ​បុក​ជាមួយ​រថ​យន្ត​ធុន​ធំ​មួយ​គ្រឿង​ម៉ាក​ហុ​ី​យ៉ា​ន់​ដាយ ពណ៌​ក្រហម ពាក់​ផ្លា​ក​លេខ ភ្នំពេញ ៣B-៦៤០៧ ដែល​អ្នក​បើក​បរ​ចត​ដេក​នៅ​លើ​ផ្លូវ​ក្រួស​ក្រហម​ខាងស្តាំ​ដៃ ។

ប្រភព​ដដែល​បន្ត​ថា ទោះជា​យ៉ាងណា​ការ​បុក​នោះ​គឺ​រថយន្ត​ខូចខាត​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ និង​មិន​បណ្តាល​ឱ្យ​មាន​មនុស្ស​រង​របួស​អ្វី​ឡើយ ហើយ​ជនជាតិ​ចិន​ទាំងនោះ បាន​ទាក់ទង​ហៅ​មិត្តភក្តិ​ចិន​ដូច​គ្នា​ពី​ខេត្ត​ព្រះ​សីហ​នុម​ក​ទទួល ដោយ​មាន​រថយន្ត​២​គ្រឿង បម្រុង​បន្តដំណើរ​ទៅ​មុខ​ទៀត ។

ប៉ុន្តែ​ពេល​នោះ កម្លាំង​អាវុធហត្ថ​ស្នាក់​ការ​៤០១ និង​កម្លាំង​នគរបាល​ស្រុក​ព្រៃ​នប់ រួម​ទាំង​មេឃុំ​ផង​បាន​មក​ដល់​ដើម្បី​សម្រប​សម្រួល​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ ។ ពេល​ឃើញ​សមត្ថកិច្ច​មក​ដល់ ជនជាតិ​ចិន​ម្នាក់​ក្ន​ង​ចំណោម​ជនជាតិ​ចិន​ទាំង​៣​នាក់ ដែល​ជិះ​រថយន្ត​ព្រូ​សមាន​យួរ​ស្បោង​ពណ៌​ខ្មៅ​មួយ នៅ​ឆ្ងាយ​ពី​កន្លែង​កើតហេតុ តែ​មាន​អាកប្បកិរិយា​ហាក់​ខ្លាច​សមត្ថកិច្ច ។

ដោយ​មានការ​សង្ស័យ​ទៅ​លើ​ថង់​ខ្មៅ​ដែលជនជាតិ​ចិន​នោះ​កាន់ កម្លាំង​សហការ​ក៏​សុំ​ពិនិត្យ​ថង់​នោះ តែ​មិន​ទាន់​ទាំង​បាន​ឆែកឆេរ​ផង ជន​ជនជាតិ​ចិន​ទាំង​៣​នាក់​ខាងលើ​បាន​គេចខ្លួន​ចូលទៅ​ក្នុង​ចម្ការ​ដូងប្រេង​អស់ ដោយ​បន្សល់​ទុក​តែ​ថង់​ខ្មៅ​នោះ ហើយ​គូកន​ដែល​មក​ទទួល​ក៏បើករថយន្ត​គេចខ្លួន​ដែរ ។ ក្រោយមក កម្លាំង ​សហការ​បាន​ធ្វើការ​ឆែកឆេរ​ឃើញ​មាន​សារធាតុ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​៨​កញ្ចប់​ធំ និង​១៨​កញ្ចប់​តូច ។

ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​រក​ឃើញ​វត្ថុ​តាង​ជាក់ស្តែង កម្លាំង​សហការ​បាន​រុករក​ជនសង្ស័យ​ក្នុង​ចម្ការ​ដូងប្រេង​ទាំង​យប់ ហើយរហូត​ដល់​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ទើប​ចាប់​បាន​ម្នាក់​បញ្ជូន​ទៅ​អធិ​ការដ្ឋាន​ស្រុក​ភ្លាម​ៗ ។ បន្ទាប់​មក បន្ត​ស្រាវ​ជ្រាង​ចាប់​បាន​ម្នាក់​ទៀត​នៅ​ក្នុង​ទឹកដី​ឃុំ​រាម ជិត​ចូល​ដល់​ក្នុង​ក្រុង​ព្រះសីហនុ រីឯ​ជន​ពាក់ព័ន្ធ​ផ្សេង​ៗ​ទៀត​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ឃាត់ខ្លួន​ជា​បន្ត ។ ដោយឡែក រថ​យន្ត​ធុន​ធំ​ដែល​ត្រូវ​រថយន្ត​ព្រូស​បុក​ប៉ះ​នោះ បាន​បន្តដំណើរ​ទៅ​មុខ​ទៀត​បាត់​ទៅ​ដោយ​មិន​នៅ​រក​ខុស​ត្រូវ​អ្វី​ឡើយ ។

តាម​ព័ត៌មាន​ក្រៅផ្លូវការ​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ចាប់​ឃាត់ខ្លួន​ជនជាតិ​ចិន​ទាំង​២​នាក់​នេះ សមត្ថកិច្ច​ក៏​ធ្វើការ​ស្រាវជ្រាវ​និង​ឈាន​ទៅ​ចាប់ខ្លួន​ជនជាតិ​ចិន​ជា​ច្រើន​នាក់​ទៀត​នៅ​ក្រុងព្រះសីហនុ រួម​ជាមួយ​សារធាតុ​ជា​ច្រើន​កញ្ចប់ តែ​ព័ត៌មាន​ច្បាស់​ការណ៍​យ៉ាងណា​នោះ សមត្ថកិច្ច​មិន​ទាន់​ទម្លាយ​ឲ្យ​ដឹង​ទេ ៕

អត្ថបទសរសេរ ដោយ