ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​កូន​ខ្វះ​ជាតិ​ទឹក អ្នក​គួរ​ធ្វើ​បែប​ណា?

5 ឆ្នាំ មុន

សូម​ព្យាយាម​ផ្តល់​ឲ្យ​កូន​អ្នក​ដែល​ខ្វះ​ជាតិ​ទឹក (​ភាគច្រើន​អ្នក​ដែល​រាក និង​ក្អួត​) ឲ្យ​មាន​ជាតិ​ទឹក​គ្រប់គ្រាន់​តាម​មធ្យោបាយ​ដូច​ខាងក្រោម ៖ – ក្រេបទឹក បន្តិច​ម្តង​ៗ – ផឹក​ភេសជ្ជៈ​ផ្អែម…

សូម​ព្យាយាម​ផ្តល់​ឲ្យ​កូន​អ្នក​ដែល​ខ្វះ​ជាតិ​ទឹក (​ភាគច្រើន​អ្នក​ដែល​រាក និង​ក្អួត​) ឲ្យ​មាន​ជាតិ​ទឹក​គ្រប់គ្រាន់​តាម​មធ្យោបាយ​ដូច​ខាងក្រោម ៖ – ក្រេបទឹក បន្តិច​ម្តង​ៗ – ផឹក​ភេសជ្ជៈ​ផ្អែម និង​មាន​ជាតិ​អេ​ឡិច​ត្រូ​លី​ត្រ (​ភេសជ្ជៈ​ប៉ូវ​កម្លាំង​)​។

ព្យាយាម​ជួយ​ឲ្យ​អ្នកជំងឺ​ត្រជាក់ ប្រសិនបើ​មានការ​ឡើងក​ម្តៅ ៖ – ដោះ​សម្លៀក​បំពាក់ ក្រាស់​ៗ​ចេញ – កន្លែង​មាន​ម៉ាស៊ីនត្រជាក់ គឺ​ល្អ​បំផុត សម្រាប់​ជួយ​ឲ្យ​សីតុណ្ហភាព​ក្នុង​ខ្លួន​កូ​ី​ន​របស់​អ្នក​ត្រឡប់​មក​ធម្មតា។

– ប្រសិនបើ​មិន​មាន​ម៉ាស៊ីនត្រជាក់​ទេ បង្កើន​ការ​ត្រជាក់​ដោយ​ការ​ប្រើ​ចំហាយ​ដោយ​ដាក់​អ្នកជំងឺ​នៅ​ជិត​កង្ហារ​ជាដើម ។ – ចៀសវាង​ការ​ប៉ះពាល់​ស្បែក​ទៅ​នឹង​របស់​ត្រជាក់​ដូច​ជា​កញ្ចប់​ទឹកកក​ជាដើម ។ នេះ​អាច​បណ្តាល​ឲ្យ​សរសៃឈាម​នៅ​នឹង​ស្បែក​ប្រែជា​ត្បៀត ហើយ​បន្ថែម​បញ្ហា​បន្ថែម​ទៀត​(​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ