ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉េច​ចឹ​ង​សមត្ថកិច្ច​! មនុស្ស​រាប់រយ​នាក់​នាំ​គ្នា​មក​លេង​យ៉ាង​គគ្រឹកគគ្រេង

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ប្រជាពលរដ្ឋ​រាប់រយ​នាក់​បាន​នាំ​គ្នា​មក​លេងល្បែង​ស៊ីសង​យ៉ាងគគ្រឹកគគ្រេងនៅ​ភូមិ​ស្រែ​ព្រៃ ឃុំ​វត្ត​អង្គ​ខាងត្បូង ស្រុក​បន្ទាយមាស ។ អ្នក​ភូមិ​ស្រែ​ព្រៃ​ម្នាក់​បាន​និយាយ​ប្រាប់​អោយ​ដឹង​កាល ពី​រសៀល​ថ្ងៃ​ទី​២០ កុម្ភៈ​ថា កាលពី​ឆ្នាំ​២០១៨…

ខេត្តកំពត ៖ ប្រជាពលរដ្ឋ​រាប់រយ​នាក់​បាន​នាំ​គ្នា​មក​លេងល្បែង​ស៊ីសង​យ៉ាងគគ្រឹកគគ្រេងនៅ​ភូមិ​ស្រែ​ព្រៃ ឃុំ​វត្ត​អង្គ​ខាងត្បូង ស្រុក​បន្ទាយមាស ។

អ្នក​ភូមិ​ស្រែ​ព្រៃ​ម្នាក់​បាន​និយាយ​ប្រាប់​អោយ​ដឹង​កាល ពី​រសៀល​ថ្ងៃ​ទី​២០ កុម្ភៈ​ថា កាលពី​ឆ្នាំ​២០១៨ អ្នកលេង​ល្បែង​បាន​នាំ​គ្នា​លេង​ជាប់​នឹង​ផ្លូវលំ ក្នុងភូមិ​ស្រែ​ព្រៃ​-​គេ​នាំ​គ្នា​លេង​រហូត​មក​ដល់​ឆ្នាំ​២០១៩​នេះ នៅ​តែ​បន្ត​លេង ។

អ្នក​ភូមិ​វ័យ​ជំនា​ស់រូប​នោះ​បាន​និយាយ​ថា ម៉ូតូ និង​រថយន្ត​ត្រូវ​បាន​អ្នកលេង​ផ្ញើ​ទុក​គ្រប់​ផ្ទះ​ពលរដ្ឋ​នៅ​ភូមិ​ស្រែ​ព្រៃ ។ ចំណែក​អ្នក​ភូមិ​ស្រែ​ព្រៃ​ម្នាក់​ទៀត​បាន​និយាយ​ថា គេ​លេង​ជិត​មួយ​ឆ្នាំ​គាត់​មិន​ដែល​ទៅ​អើត​មើល​ម្ដងណា​ទេ ហើយ​មនុស្ស​ម្នា​ជា​ច្រើន​បាន​មក​លេង​ពេញ​ៗ​មួយ​ថ្ងៃ​មិន​ដែល​ឃើញ​ខាង​ស្រុក​ខេត្ត​មក​ហាមឃាត់​ឡើយ ។

អ្នក​ភូមិ​ស្រែ​ព្រៃ​និយាយ​ថា ពេល​ប្រជុំ​ម្ដង​ៗ​អាជ្ញាធរ​ចាប់ពី​ថ្នាក់​ខេត្ត​ដល់​ថ្នាក់​ស្រុក​រហូត​ដល់​មូលដ្ឋាន​សុទ្ធតែ​បាន​លើក​ឡើង​ថា ភូមិ​ឃុំ​មាន​សុវត្ថិភាព​គ្មាន​ចោរលួច គ្មាន​ល្បែងស៊ីសង ។ ទ្រឹស្ដី​ទាំង​អស់នេះ​ត្រូវ​បាន​គេ​អាន​រត់មាត់​ទៅ​ហើយ តែ​អ្នកលេង​នៅ​តែ​លេង ។

បើ​យោង​តាម​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ទូក​មាស​ខាងលិច​ម្នាក់​បាន​និយាយ​ប្រាប់​អោយ​ដឹង​ថា អ្នក​រត់ការ​ល្បែងស៊ីសង​មាន​បញ្ជល់មាន់ មាន​យូគី និង​អាប៉ោង ដំបូង​ត្រូវ​បាន​គេ​ដាក់​ទីតាំង​បញ្ជល់មាន់ ក្នុងភូមិ​ច្រក​ឃ្លៃ​ជាប់​នឹង​ភូមិសាស្ត្រ​ភូមិ​ស្រែ​ព្រៃ ហើយ​អ្នក​រត់ការ​ត្រូវ​បាន​គេ​បង់លុយ​អោយ​ប៉ុស្តិ៍​មួយ​ខែ​១​រយ​ដុល្លារ ។

មន្ត្រី​នគរបាល​រូប​នោះ​និយាយ​ថា បើ​សម្រាប់​មួយ​ខែ​មួយ​រយ​ដុល្លារ​នេះ​មិន​គ្រប់គ្រាន់​គេ​រិះគន់​ទេ ដោយសារ​តែ​មិន​អោយ​លេង​នៅ​ដី​ឃុំ​ទូក​មាស​ខាងលិច​ក៏​នាំ​គ្នា​រំកិល​លេង​ក្នុងភូមិ​ស្រែ​ព្រៃ​រហូត​មក​ដល់​សព្វថ្ងៃ ។ គេ​បានដឹង​ថា អ្នក​រត់ការ​បើក​ល្បែងស៊ីសង​នេះ គឺ​ដំបូង​លេង​ស្រុក​ដងទង់ ដែល​មាន​រូបសាស្ត្រ​ជាប់​នឹង​ស្រុក​បន្ទាយមាស តែ​ក្រោយមក​ក៏​បាន​ផ្អាក​មួយ​រយៈ ដោយសារ​តែ​អ្នក​រត់​បាន​ខាតបង់​រក​ចំណូល​មិន​បាន​បង់​អោយទៅ​ថ្នាក់លើ ។ បន្ទាប់​មក​នាំ​គ្នា​មក​លេង​ក្នុង​ទឹកដី​ស្រុក​បន្ទាយមាស​វិញ​ម្ដង អាច​នឹង​រក​ចំណូល​បាន​សម្រាប់​បង់លុយ​អោយ​ថ្នាកលើ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ