សូមផ្ញើចិត្តនឹកពីបុរសដែលស្រលាញ់អូន(បទពាក្យ៨)


សន្សើមផ្ដើមធ្លាក់ភ្ញាក់ពីដំណេក ក្លិនផ្ការំចេកពុះជ្រែកអរុណ
សៀងនាឡិកាឡូឡាលើសមុន ទោះប្រឹងទម្រន់មុនក្រោយគង់ក្រោក។

ដំណើរត្រេតត្រូតអូសគូថជាប់ពូក ពោះកូរក្រូកៗលាន់ដូចត្រដោក
បើកទូរទឹកកកប៉ះគុយទាវគោក ទាញប្រោកមកញុំាបានសាកាំពោះ។

មើលរូបស្រីស្រស់បងបោះលើតុ ចិត្តនៅមិនសុខទុក្ខសែនអាឡោះ
អាល័យនួនអ្នកជំបាក់ចិត្តស្មោះ តែស្តាយស្រណោះមិនអស់កី្តនឹក។

នឹកគ្រាធ្លាប់ដើរបណ្តើរស្រីល្អ ទៅលេងអង្គរកំដរល្ងាចព្រឹក
នឹកគ្រប់ទាំងអស់ទោះពេលបាយទឹក ជំនោរកកឹ្តកបងនឹកអសោច។

នឹកគ្រាសាយណ្ណ័អូនឈរញុំាពោត នៅក្រោមដើមត្នោតមុខអង្គរតូច
បងអោបចង្កេះកេះកៀវបេះបោច អារម្មណ៍ញ៉ាមញោចលួចថើបថ្ពាល់ស្រី។

សាយ័ណ្ណទាបទៅនៅស្បៃងងឹត ទាញអូនអោបរឹតពិតទ្រូងនឹងថ្លៃ
មាត់ទល់នឹងមាត់ដៃទល់នឹងដៃ ស្រង់ក្លិននួនស្រីក្រអូបសោភា។

បងបានឃ្លាតស្រីដូចដីរហែក រៀមនៅជើងមេឃហត្ថឆ្ងាយពីគ្នា
ត្រជាក់អោបដៃសព្វទិនទិវា នឹកកម្ពុជា ជាដែនដីសេ្នហ៍។

សូមផ្ញើចិត្តនឹកពីបុរសម្នាក់ ដែលបានជំពាក់ទាក់ចិត្តមាសមេ
នៅតែស្រលាញ់ក្នក់ក្នាញ់មិនរេ ផ្ញើភកី្តសេ្នហ៍ជូនចំពោះអូន៕

និពន្ធដោយ-សួង សុវណ្ណភូមិដេវិដ borossovannaphoum@yahoo.com
Wellington. NEW ZEALAND

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កំណាព្យ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ