ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១០​យ៉ាង​ត្រូវ​បង្រៀន​កូន​ពេល​ឈាន​ដល់​វ័យ​១០​ឆ្នាំ

5 ឆ្នាំ មុន
  • កំពង់ធំ

នៅ​ពេល​អ្នក​ក្លាយជា​ឪពុក​ម្ដាយ នោះ​អ្នក​ត្រូវ​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​បំផុត​ចំពោះ​អនាគត​កូន ។ ឪពុក​ម្ដាយ​សឹងតែ​គ្រប់​រូប​ទៅ​ហើយ​ដែល​ចង់​ឲ្យ​កូន​របស់​ពួក​គេ​ក្លាយទៅជា​មនុស្ស​ល្អ ស្មោះត្រង់ ចេះ​គោរព​អាណិត និង​មាន​ភាព​ក្លាហាន​។ មិន​ធ្វើ​ជា​គំរូ​ផ្ដល់​ឧទាហរណ៍​ជាក់ស្ដែង ឬ​បង្រៀន​ដល ់កូន​ៗ​របស់​ខ្លួន…

នៅ​ពេល​អ្នក​ក្លាយជា​ឪពុក​ម្ដាយ នោះ​អ្នក​ត្រូវ​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​បំផុត​ចំពោះ​អនាគត​កូន ។ ឪពុក​ម្ដាយ​សឹងតែ​គ្រប់​រូប​ទៅ​ហើយ​ដែល​ចង់​ឲ្យ​កូន​របស់​ពួក​គេ​ក្លាយទៅជា​មនុស្ស​ល្អ ស្មោះត្រង់ ចេះ​គោរព​អាណិត និង​មាន​ភាព​ក្លាហាន​។ មិន​ធ្វើ​ជា​គំរូ​ផ្ដល់​ឧទាហរណ៍​ជាក់ស្ដែង ឬ​បង្រៀន​ដល ់កូន​ៗ​របស់​ខ្លួន ។ រឿង សំខាន់​ៗ​ចំនួន​១០​ដែល​អ្នក​គួរ​បង្ហាត់បង្ហាញ​ឱ្យ​កូន​បានដឹង​នៅ​ពេល​ពួក​គេ​ឈាន​ចូល​ដល់​អាយុ ១០​ឆ្នាំ ៖

១. កូន​ត្រូវ​ចេះ​គោរព​ឲ្យ​តម្លៃ​ស្មើគ្នា​ចំពោះ​ទាំង​មនុស្ស​ប្រុស និង​ស្រី ៖ ការ​គោរព​អ្នក​ដទៃ គឺជា​លក្ខណៈ​ពិសេស​មួយ​ដែល​កូន​របស់​អ្នក​គួរតែ​ទទួល​បាន រួម​ទាំង​ការ​ចេះ​គោរព​មិន​ឈ្លើយ​ដាក់ ក្មេង​ៗ​ដទៃ​ទៀត​ដែល​មាន​វ័យ​ប្រហាក់ប្រហែល ឬ​ស្មើនឹង​ពួក​គេ ដោយ​មិន​គិត​ពី​ភេទ​ថា​តើ​ជា​ប្រុស ឬ​ស្រី​ឡើយ ។

២. កុំ​ខ្លាច​នឹង​បង្កើត​កំហុស ៖ ការ​រៀន​យល់​ពី​កំហុស​របស់​នរណា​ម្នាក់ គឺជា​ទេព​កោសល្យ​ដ៏​កម្រ​មួយ ។ ហើយ​វា​ក៏​ជា​រឿង​សំខាន់​ដែល​ត្រូវ​រៀនសូត្រ​ពី​ភាព​បរាជ័យ ឬ​កំហុស​របស់​ខ្លួនឯង​ផង​ដែរ ។ កូន​របស់​អ្នក​មិន​គួរ​ខ្លាច​នឹង​ភាព​បរាជ័យ ឬ​បង្កើត​កំហុស​ណាមួយ​ឡើយ ។ អ្វី​ដែល​សំខាន់ គឺ​អ្នក​ដែល​ជា​ឪពុក​ម្ដាយ​ត្រូវ​ព្យាយាម​ណែនាំ​ឱ្យ​ពួក​គេ​ព្រម​ទទួលស្គាល់​កំហុស និង​ចេះ​កែប្រែ​វិញ ។

៣. ចំណេះដឹង គឺ​សំខាន់​ជាង​ចំណាត់ថ្នាក់ ៖ ជួនកាល​ឪពុក​ម្ដាយ​មួយ​ចំនួន​បែរ​ទៅ​ជា​ខឹង​កូន​ខ្លាំង នៅ​ពេល​ពួក​គេ​ទទួល​បាន​ចំណាត់ថ្នាក់​មិន​ដូចនឹង​ការ​រំពឹង​ទុក ។ ប៉ុន្តែ​ចំណាត់ថ្នាក់​ល្អ គឺ​មិន​តែង​សំដៅ​បញ្ចា​ក់ថា​មានចំណេះ​ដឹង​ប្រសើរ​ឡើយ ។ ដូច្នេះ​អ្នក​គួរ​បង្រៀន​កូន​ថា ចំណេះដឹង​របស់​ពួក​គេ គឺ​សំខាន់​ជាង​ចំណាត់ថ្នាក់​ទៅ​ទៀត​។

៤. ឪពុក​ម្ដាយ​មិនមែន​ជាស​ត្រូវ​របស់​កូន​ឡើយ កូន​អាច​សុំ​ជំនួយ​ពី​ពួក​យើង​បាន ៖ ពិត​ណាស់​ការ​ធ្វើ​ជា​មិត្ត​ជាមួយនឹង​កូន គឺ​មិនមែន​ជា​រឿង​ងាយស្រួល​ឡើយ ជា​ពិសេស​ប្រ​សិន បើ​ពួក​គេ​មាន​មិត្ត​ផ្ទាល់ខ្លួន​រួច​ទៅ​ហើយ​។ ដូច្នេះ​កុំ​បង្ខំ​ពេក ! គួរ​ព្យាយាម​បង្ហាញ​ឲ្យ​កូន​បានឃើញ​ជា​មុន​សិន​ថា អ្នក​គួរ​ឱ្យ​ទុកចិត្ត​បាន ហើយ​ចៀស​ឱ្យ​ផុត​ពី​ការ​ស្រែក​សំឡុត​ដាក់​កូន​និង​ស្ដីប្រដៅ​យូរ ។

៥. ចេះ​ការពារ​រក្សា​ជំហ​ដោយ​ខ្លួនឯង ៖ ឪពុក​ម្ដាយ​មួយ​ចំនួន​បង្ហាញ​ការ​គោរព​ចំពោះ​លោកគ្រូ​-​អ្នកគ្រូ ឬ​អ្នក​ដទៃ​ច្រើន​ជាង​កូន​របស់​ខ្លួនឯង ។ នេះ​អាច​ជា​មូលហេតុ​មួយ​ដែល​ប៉ះពាល់​ដល់​សមត្ថភាព​ក្នុង​ការ​រក្សា​ជំហរ ឬ​ការពារ​ខ្លួនឯង​របស់​ក្មេង ។ ដូច្នេះ​អ្នក​គួរតែ​ព្យាយាម​ពន្យល់​កូន​ថា ការ​គោរព គឺ​មាន​សំខាន់ ណាស់ ប៉ុន្តែ​សមត្ថភាព​ក្នុង​ការ​រក្សា​ជំហរ ឬ​ការពារ​ខ្លួនឯង​ក៏​ចាំបាច់​ខ្លាំង​ដូច​គ្នា ។ គ្រាន់តែ​ប្រាកដ​ថា អ្វី​ដែល​កូន​ការពារ​អះអាង​នោះ គឺ​ត្រឹមត្រូវ ។

៦. កុំ​ធ្វើ​អ្វី​ដែល​កូន​មិន​ចូល​ចិត្ត ដើម្បី​ទទួល​បានការ​ពេញចិត្ត ឬ​សរសើរ​ពី​នរណា​ម្នាក់ ៖ ក្មេង​ៗ​គិត​ថា​ភាព​ល្បីល្បាញ​ក្នុង​ចំណោម​មិត្តភក្តិ គឺ​សំខាន់​ណាស់ ដូច្នេះ​ទើប​ពួក​គេ​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ដើម្បី​ទទួល​បាន​វា ។ ចូរ​ប្រើ​ឧទាហរណ៍​ផ្ទាល់ខ្លួន​របស់​អ្នក ដើម្បី​បង្ហាញ​ដល់​កូន​ឱ្យ​គេ​ដឹង ការ​ធ្វើ​ជា​មនុស្ស​ស្មោះត្រង់ និង​គួរ​ឱ្យ​គោរព គឺ​មាន​តម្លៃ​ជាង​ការ​ទទួល​បានការ​ពេញចិត្ត​ពី​នរណា​ម្នាក់​តាម​រយៈ​ការ​ធ្វើ​អ្វី​ដែល​មិន​ចង់ ឬ​ក្បត់​មនសិកា​ខ្លួនឯង ។

៧. ប្រសិនបើ​កូន​មិន​យល់ ត្រូវ​ហ៊ាន​សួរ ៖ ការ​សួរ​សំនួរ គឺ​រឿង​ធម្មតា​ណាស់ ។ ការ​ហ៊ាន​សួរ​សំណួរ គឺ​តែង​ប្រសើរ​ជាង​ការ​ក្លែង​ធ្វើ​ជា​យល់​គ្រប់យ៉ាង ។ កុមារភាព គឺជា​វ័យ​ដ៏​ល្អ​បំផុត​ដើម្បី​យល់​ដឹង​អំពី​ចំណុច​នេះ ។

៨.​ប្រាប់​គ្រូ​របស់​កូន ប្រសិនបើ​កូន​មិន​ស្រួលខ្លួន ៖ ក្មេង​ៗ​មិន​គួរ​ខ្លាច​នឹង​និយាយ​អំពី​បញ្ហា​សុខភាព​របស់​ពួក​គេ​ឡើយ ។ សុខភាព គឺ​សំខាន់​ជាង​បញ្ហា​ចំណាត់ថ្នាក់ ឬ​កំហឹង​របស់​គ្រូ ទៅ​ទៀត ។ ត្រូវ​ប្រាកដ​ថា កូន​របស់​អ្នកដឹង​ច្បាស់​អំពី​រឿង​នេះ ។

៩. ត្រូវ​ចេះ​ស្រឡាញ់​បរិស្ថាន ៖ បរិស្ថាន​ល្អ គឺ​ចាប់ផ្ដើម​ចេញពី​យើង​គ្រប់​គ្នា ហើយ​ឪពុក​ម្ដាយ គឺជា​គំរូ​របស់​កូន​ក្នុង​ការ​គោរព​ឲ្យ​តម្លៃ និង​បង្ហាញ​ឱ្យ​ដឹង​ពីសារ​សំខាន់​នៃ​បរិស្ថាន រួម​ទាំង​ការ​ចូលរួម​ការពារ​តាម​គ្រប់​រូបភាព ។

១០. ត្រូវ​ចេះ​បដិសេធ ឬ​និយាយ​ថា «​ទេ​» ៖ បង្រៀន​ឲ្យ​កូន​របស់​អ្នក​ហ៊ាន​និយាយ​ថា «​ទេ​» ទៅ​កាន់​អ្នក​ដទៃ និង​សូ​ម្បី​តែ​អ្នក​ដែល​ជា​ឪពុក​ម្ដាយ​របស់​ពួក​គេ​ផ្ទាល់ ។ អ្នក​គួរ​ចិញ្ចឹម​កូន​ដោយ​បណ្ដុះ​នូវ​បុគ្គ​លិក​លក្ខណៈ​រឹង​មាំ​ក្លាហាន​របស់​ពួក​គេ មិនមែន​បង្រៀន​ឲ្យ​ចេះ​តែ​ស្ដាប់​តាម​ការ​បង្គាប់បញ្ជា​គ្រប់យ៉ាង​ឡើយ​! ការ​ហ៊ាន​បដិសេធ ឬ​និយាយ​ថា «​ទេ​» នឹង​មាន​ប្រយោជន៍​ណាស់​នៅ​ពេល​ដែល​ពួក​គេ​ឈាន​ដល់​ជីវិត​ជា​មនុស្ស​ពេញវ័យ (​ប្រភព​ពី​៖ Health.com.kh)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ