ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹក​ផ្លែ​ស្វាយ​១៥​តោន រអិល​ថយក្រោយ ក្រឡាប់​លើ​ស្ពាន​អាកាស​ព្រះ​មុនី​វង្ស​ថ្មី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ដ​ធុន​ធំ​មួយ​គ្រឿង​ដឹក​ផ្លែស្វាយ​ទម្ងន់​១៥​តោន​ធ្វើ​ដំណើរ​ឡើង​ស្ពាន​អាកាស​ព្រះ​មុនី​វង្ស លុះដល់​ពាក់កណ្ដាល​ស្ពាន​ទៅ​មុខ​លែង​រួច ក៏​រអិល​ថយក្រោយ​បុក​រះ រនាំង​ដែក​បង្កាន់ដៃស្ពាន​បាក់​អស់​ជា​ច្រើន​កង់ ចំណែក​រថយន្ដ​ក្រឡាប់​ផ្ងារជើង​ចាក់​ស្វាយ​ពេញ​លើ​ស្ពាន តែ​សំណាងល្អ​មិន​បង្ក​អោយ​ន​រណា​​ម្នាក់​រង​របួស​ឡើយ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែកុម្ភៈ…

រាជធានី​ភ្នំពេញ ៖ រថយន្ដ​ធុន​ធំ​មួយ​គ្រឿង​ដឹក​ផ្លែស្វាយ​ទម្ងន់​១៥​តោន​ធ្វើ​ដំណើរ​ឡើង​ស្ពាន​អាកាស​ព្រះ​មុនី​វង្ស លុះដល់​ពាក់កណ្ដាល​ស្ពាន​ទៅ​មុខ​លែង​រួច ក៏​រអិល​ថយក្រោយ​បុក​រះ រនាំង​ដែក​បង្កាន់ដៃស្ពាន​បាក់​អស់​ជា​ច្រើន​កង់ ចំណែក​រថយន្ដ​ក្រឡាប់​ផ្ងារជើង​ចាក់​ស្វាយ​ពេញ​លើ​ស្ពាន តែ​សំណាងល្អ​មិន​បង្ក​អោយ​ន​រណា​​ម្នាក់​រង​របួស​ឡើយ​។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែកុម្ភៈ នៅ​ចំនុច​គល់​ស្ពាន​អាកាស​ព្រះ​មុនី​វង្ស​ថ្មី សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ​។

រថយន្ដ​ធុន​ធំ​មាន​ដឹក​ផ្លែស្វាយ​ខាងលើ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​៣A-២៣៩៧ បើកបរ​ដោយ​បុរស​ម្នាក់​ជា​ប្តី និង​អ្នក​រួម​ដំណើរ​ម្នាក់​ជា​ប្រពន្ធ ។ ប្តី​ប្រពន្ធ​ទាំង​២​នាក់​នេះ​មិន​ស្គាល់​អត្តសញ្ញាណ​។

តាម​ប្រភព​ព័ត៌មាន​ពី​អ្នកបើកបរ​រថយន្ត​បាន​ប្រាប់​អោយ​ដឹង​ថា រថយន្ត​ខាងលើ​ដឹក​ស្វាយ​មាន​ទម្ងន់​១៥​តោន ដោយ​ដឹក​ចេញពី​ស្រុក​ត្រែង​ត្រ​យឹ​ង ក្នុង​គោលបំណង​ទៅ​ប្រទេស​វៀតណាម លុះ​ធ្វើ​ដំណើរ​មក​ដល់​កន្លែង​កើត ក៏​ឡើង​ស្ពាន ពេល​ឡើង​ដល់​ពាក់កណ្ដាល​ស្ពាន​ស្រាប់តែ​រថយន្ត​ទៅ​មុខ​លែង​រួច​ក៏​រអិល​ថយក្រោយ​វិញ ។

ប្រភព​ដដែល​បាន​បន្ត​ថា ភ្លាម​ៗ​នោះ​ស្ត្រី​ជា​ប្រពន្ធ​ក៏​បាន​យក​ដុំ​ឈើ​ទៅ​កល់​កង់​រថយន្ត​ដែរ តែ​ទប់​មិន​ជាប់ ក៏​រអិល​ថយក្រោយ​យ៉ាង​លឿន​ឡើង​ទៅ​បុក​រះ​ដែក​បង្កាន់ដៃស្ពាន បណ្តាល​អោយ​បាក់​អស់​ជា​ច្រើន​កង់ ធ្វើ​អោយ​រថយន្ត​ក្រឡាប់​ផ្ងារជើង​ចាក់​ផ្លែស្វាយ​ពេញ​លើ​ស្ពាន​តែ​ម្តង ចំណែក​អ្នកបើកបរ​បាន​រង​របួសស្រាល តែ​សំណាងល្អ​នៅ​ក្នុង​ហេតុការណ៍​នោះ​មិន​បាន​បង្ក​អោយ​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ណា​ម្នាក់​រង​គ្រោះ​ឡើយ គឺ​ខូចខាត​តែ​រថយន្ត និង​បង្កាន់ដៃស្ពាន​តែ​ប៉ុណ្ណោះ​។

ក្រោយ​កើតហេតុ អ្នកបើកបរ​រថយន្ត​បាន​ទាក់​យក​រថយន្ត​ផ្សេង​មួយទៀត​មក​ដឹក​យក​ស្វាយ​ចេញ​ទៅ ទុក​តែ​រថយន្ត​បង្ក​អោយ​សមត្ថកិច្ច​ជំនាញ​ធ្វើការ​វាស់វែង និង​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នរ​គ​របាល​ចរាចរណ៍​ផ្លូវគោក​ជា​បណ្តោះអាសន្ន រង់ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ