មិនអាចម៍មែន !


អ្នក​រត់​ម៉ូតូឌុប​ម្នាក់​…​ទើប​ចេញពីគុក​ដោយសារ​ញៀន​ថ្នាំ​ផង​…​វ៉ៃ​គេ​ឱ្យរបួស​ផង​…​ជា​សមាសភាព​គប់​ដប​សាំង​ឱ្យ​ឆេះ​ក្នុង​សម័យ​បាតុកម្ម​ផង​…​នៅ​តែ​មាន​កំហឹង​ជាមួយ​បក្ស​កាន់អំណាច​…​ទោះបី​បាន​ចេញពី​គុក​ដោយសារ​ការ​លើកលែងទោស​ក៏​ដោយ ។

ម្សិលមិញ​នេះ​ជុំ​គ្នា​៣​នាក់​…​ សុទ្ធតែ​រត់​ម៉ូតូឌុប​កញ្ចាស់​ដូច​គ្នា​ នៅ​ក្បែរ​រង្វង់​មូល​ក្រុង​ប៉ោយ​ប៉ែ​ត​…​អង្គុយ​ផឹក​កាហ្វេ​តាម​ចិញ្ចើម​ផ្លូវ​ផង​…​ស្វែងរក​ម៉ូយ​ជិះ​ផង​…​វា​ហាក់ដូច​ទី​នេះ ​ជា​ចំណត​ចាំ​ម៉ូយ​ឌុ​ប​ទៅ​ហើយ ។

បុរស​ញៀន​ថ្នាំ​ម្នាក់​…​ដែល​ធ្លាប់​ជាប់គុក​បាន​ព្រោកប្រាជ្ញ​ដូច​នៅ​ញៀន​ថ្នាំ​ដដែល​…​ប្រាប់​ក្លើ​គ្នា​គេ​ថា ៖
-​អញ​ឮ​ថា​ឯកឧត្តម​សម រ​ង្ស៊ី វិល​មក​ស្រុក​វិញ​…​អញ​ត្រេកអរ​ចាំទទួល ។ ខ្លះ​ថា មក​តាម​ក្រុង​បាងកក​ចូល​តាម​ប៉ោយ​ប៉ែ​ត​…​អញ​ខំ​ប្រ​កូក​ប្រកាស​ហៅ​គ្នីគ្នា​ចាំ​ទទួល​…​។

ក្លើ​ម្នាក់​ទៀត​ដែល​អង្គុយ​ទល់មុខ​…​បន្ទាប់​ពី​ចែក​ថ្នាំ​ញៀន​យ៉ា​ម៉ា​ម្នាក់​មួយ​គ្រាប់​រួច​…​បាន​និយាយ​តប​វិញ​ថា ៖
-​អញ​ឮ​គេ​ផ្សាយ​ដូច​អ្ហែង​ដែរ​…​តាម​វិទ្យុ​អាស៊ី​សេរី​ផ្សាយ​ម៉ាត់​ៗ​ថា​…​លោក​សម រ​ង្ស៊ី វិល​ចូល​ស្រុក​វិញ​ដូរ​របប​ហ៊ុន សែន ចោល​…​អញ​គិត​ថា​យើង​នឹង​បាន​ដូរ​មុខរបរ​យើង​ចោល​ដែរ​…​សង្ឃឹម​មេ​បក្ស​យើង​មក​វិញ​រៀបចំ​ថ្មី​…​ហើយ​យើង​ញៀន​ថ្នាំ​ក៏​លែង​ភ័យ លែង​ខ្លាច​ដែរ​…​ដូរ​ឱ្យ​អស់​រដ្ឋអំណាច​ស្រុក​នេះ​…​ពេល​នោះ​ដល់​វេន ដល់​យី​អុ​៊​ន​យើង​ឡើង​វិញ​ហើយ ។

ក្លើ​ទី​២ និយាយ​មិន​ទាន់​ចប់​ការ​ស្រមើស្រមៃ​ផង​…​ក្លើ​ទី​៣ ដែល​ផឹក​កាហ្វេ​ខ្មៅ​បាន​និយាយ​កាត់​វិញភ្លាម​​
ថា ៖
-​អញ​ក៏​ចាំ​ទទួល​ដូច​អ្ហែង​ដែរ​…​ប៉ុន្តែ​ម្សិលមិញ​នេះអ្អែង​មាន​ស្តាប់​ទេ? ព័ត៌មាន​ថ្មីចែស​ផ្សាយ​តាម​វេ​ប​សាយ​កោះសន្តិភាព​…​ផ្សាយ​តាម​៦០​បឺស កោះសន្តិភាព​ផង​ដែរ​ថា​…​ឯកឧត្តម​សម រ​ង្ស៊ី ឈប់​មក​វិញ​ហើយ​…​ផ្សាយ​​ច្បាស់​ណាស់ ។ អញ​សង្ឃឹម​ណាស់​ថា ពេល​មេ​បក្ស​មក​វិញ​…​មុខមាត់​យើង​នឹង​ប្រែប្រួល​ដូច​ពួក​អ្ហែង​គិត​ដែរ​…​ប៉ុន្តែ​មែនទែន​ទៅ​…​វា​មិន​ខ្មោច​មែន ! វា​កាន់តែ​មិន​អាចម៍​មែន !!

បុរស​ទី​១ ដែល​ជា​អ្នកក្លាហាន​ជាងគេ​…​ចាប់ផ្តើម​បើកភ្នែក​ធំ​ៗ…​និយាយ​កាត់​ភ្លាម​ថា ៖
-​អើ​មែន​…​វា​មិន​អាចម៍​មែនទែន​ហើយ ! ពួក​អ្ហែង​ដឹង​ទេ​…​អញ​ខំ​ចាក់ទឹក​ពាង​ចោល​អស់​…​រង់ចាំ​ត្រងទឹក​ភ្លៀង​ថ្មី​…​ប៉ូលិស​ប៉ោយ​ប៉ែ​ត​មួយ​ណា​ក៏​សម្លក់​អញ​ដែរ​…​ដឹង​អី​មេ​របស់​យើង «​មិន​អាចម៍​ដូច​គេ​ថា​មែន !» ពី​មុន​មក​គេ​ប្រកាស​ថា​…​វា​មិន​អាចម៍​ទេ​…​អញ​មិន​ជឿ ! ប៉ុន្តែ​ពេល​នេះ វា «​មិន​អាចម៍​មែនទែន​តែ​ម្រ៉​ង​…​េ​ហ ! េ​ហ

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

បរិយាយថ្ងៃនេះ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ