ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុត​កម្ទេច​ចោល​ដំណាំ​កញ្ឆា​ជាង​១​ពាន់​ដើម (មានវីដេអូ​)

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ តាម​សេចក្តីរាយការណ៍​ព័ត៌មាន​បឋម​បានឱ្យ​ដឹង​ថា ក្រោម​ការ​ចង្អុលបង្ហាញ​ពី​សំណាក់​លោក​ឧត្តម​សេនី​យ៍​​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ លោក​វរសេនីយ៍ឯក យុគ សា​រ៉ាត់…

ខេត្តតាកែវ ៖ តាម​សេចក្តីរាយការណ៍​ព័ត៌មាន​បឋម​បានឱ្យ​ដឹង​ថា ក្រោម​ការ​ចង្អុលបង្ហាញ​ពី​សំណាក់​លោក​ឧត្តម​សេនី​យ៍​​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ លោក​វរសេនីយ៍ឯក យុគ សា​រ៉ាត់ អធិការ​នគរបាល​ស្រុក បាន​ដឹកនាំ​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​គិរីវង់​ចុះ​រុករក​កាប់ និង​ដុត​បំផ្លាញ​ដំណាំ​កញ្ឆា​ដែល​ជន​ខិល​ខួច​លួច​ដាំ​ខុសច្បាប់​បាន​ចំនួន​៦​ទីតាំង ស្មើនឹង​១៣៩៨​ដើម ដែល​ដាំ​លើ​ផ្ទៃដី​ប្រមាណ​៩៧៩​ម៉ែត្រការ៉េ និង​អាង​ស្តុក​ទឹក​ចំនួន​១ នៅ​ចំណុច​ដង​អង់​តែ​ន ស្ថិត​ក្នុងភូមិ​ជ្រោយ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ ខេត្តតាកែវ កាលពី​ថ្ងៃ​ទី​១៧ កុម្ភៈ ឆ្នាំ​២០១៩ ។

បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ​ស្វែងរក​អ្នក​លួច​ដាំ​ដំណាំ​កញ្ឆា​ទាំងនោះ ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ