ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា រថយន្តPRUIS ពណ៌.ស គ្មានស្លាកលេខ ធ្វើដំណើរពីក្រុងព្រះសីហនុ ទៅកាន់ស្រុកកំពង់សិលា ខណៈពេលបួងចង្កូតបត់ឆ្វេងឆ្លងផ្លូវ ស្រាប់តែរថយន្តធុនធំ ម៉ាក់HYUNDAI ពណ៌.ស គ្មានផ្លាកលេខ បើកមកយ៉ាងលឿនកៀរពីក្រោយ បណ្តាលឱ្យរថយន្តធ្លាក់ពីផ្លូវទាំងពីរគ្រឿងឡើងរន្ធត់ កើតឡើងកាលពីវេលាម៉ោងប្រមាណ៨ជាងថ្ងៃទី១៨ កុម្ភៈ នេះ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤ គីឡូ(១៧៦-១៧៧) ក្នុងភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ។
សេចក្តីរាយការណ៍បន្តថា អ្នកបើកបររថយន្តហ៊ីយ៉ាន់ដាយ ឈ្មោះ ជា រ៉ាវី ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងអ្នកបើករថយន្តព្រូស ឈ្មោះ សុង សំ ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅស្រុកកំពង់សិលា ខេត្តព្រះសីហនុ ប៉ុន្តែក្នុងហេតុការណ៍ពុំមានមនុស្សរងគ្រោះថ្នាក់នោះទេ ខូចខាតតែរថយន្តប៉ុណ្ណោះ ។
នេះពិតជាសំណាងហើយ ដែលគ្រោះថ្នាក់ចរាចរណ៍ខាងលើ មិនបង្កឱ្យបាត់បង់ជីវិតអ្នកណាម្នាក់នោះ ។ សូមអ្នកបើកបរទាំងអស់ មេត្តាចូលរួមប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ។
ចែករំលែកព័តមាននេះ