ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ចិន​ម្នាក់​លេង​មួយ​ប្រាវ​…​របួស​៣​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនជាតិ​ចិន​ម្នាក់​សង្ស័យ​ស្រវឹងស្រា​បើករថយន្ត​បុក​រ៉ឺ​ម៉ក​កង់​បី និង​ម៉ូតូ​ចត​នៅ​មុខ​ផ្សារ​រង​របួសធ្ងន់​៣​នាក់ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាល​វេលា​ម៉ោង​៤​និង​១០​នាទី​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ មុខ​ផ្សារ​ជម្ពូ​វ័ន…

រាជធានី​ភ្នំពេញ ៖ ជនជាតិ​ចិន​ម្នាក់​សង្ស័យ​ស្រវឹងស្រា​បើករថយន្ត​បុក​រ៉ឺ​ម៉ក​កង់​បី និង​ម៉ូតូ​ចត​នៅ​មុខ​ផ្សារ​រង​របួសធ្ងន់​៣​នាក់ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាល​វេលា​ម៉ោង​៤​និង​១០​នាទី​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ មុខ​ផ្សារ​ជម្ពូ​វ័ន ដែល​ស្ថិត​នៅ​ភូមិ​ជម្ពូ​វ័ន​សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ជន​រង​គ្រោះ​ទាំង​៣​នាក់​ខាងលើ ភ្លាម​ៗ​ដោយ​មិន​បាន​ស្គាល់ឈ្មោះ​ឡើយ​ដែល​កំពុង​អង្គុយ​លើ​រ៉ឺ​ម៉ក​កង់​បី ។ រថយន្ត​ដែល​បង្ក​គ្រោះថ្នាក់​ម៉ាក​ឡង់​គ្រី​ស័​រ សេរី​២០១៤ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AR- 9977 បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់​បើក​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ។ ចំណែក​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ចត​បញ្ច្រាស់​ចរាចរណ៍​នៅ​មុខ​ផ្សារ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ។ ហើយ​ចំណែក​ម៉ូតូ​ចត​នៅ​ខាងក្រៅ​ជាប់​បរិវេណ​ផ្សារ ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រ៉ឺ​ម៉ក​កង់​បី​ចត​នៅ​មុខ​ផ្សារ​បញ្ច្រាស់​ចរាចរណ៍​ដោយ​ម្នាក់​នៅ​លើ​រ៉ឺ​ម៉ក​កង់​បី និង​២​នាក់​ទៀត​កំពុង​យក​អីវ៉ាន់​ដាក់​លើ​រ៉ឺ​ម៉ក​កង់​បី ខណៈ​ពេល​ភ្លាម​ៗ​នោះ​ស្រាប់តែ​ឃើញ​រថយន្ត​ជនជាតិ​ចិន​ខាងលើ​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ហើយ​បាន​រ៉េ​ចង្កូត​ទៅ​ផ្នែក​ខាងស្ដាំ ហើយ​បាន​បុក​រ៉ឺ​ម៉ក​កង់​បី​ខាងលើ​ពេញទំហឹង បណ្តាល​ឲ្យ​រង​របួសធ្ងន់​ម្នាក់​និង​ស្រាល​២​នាក់ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​បន្ត​ទៀត​ថា ខណៈ​ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សា​មុ​យ​ឯកជន​បាន​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ដោយ​ជនជាតិ​ចិន​ខាងលើ​ជួយ​លើក​ជន​រង​គ្រោះ​ដាក់​លើ​រថយន្ត​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ​តៃកុង​រថយន្ត​បង្ក​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​ប៉ុស្តិ៍ ដើម្បី​ការពារ​សុវត្ថិភាព​តៃកុង​បន្ទាប់​មក​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ធ្វើការ​វាស់វែង និង​យក​ទៅ​រក្សា​ទុក ដើម្បី​រង់ចាំ​ការ​ដោះស្រាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ