ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាំ និង​ការ​ពង្រីក​លិង្គ​បុរស​៖ អ្វី​ដែល​អ្នក​គួរ​ដឹង និង​ប្រយ័ត្ន (18+)

5 ឆ្នាំ មុន

អីុ​ន​ធើ​រ​ណែ​ត​មាន​ភាព​ពេញ​និយម​ជាមួយ​ការ​ដាក់​លក់​អ្វី​ៗ​គ្រប់យ៉ាង រាប់​ចាប់តាំងពី​ថ្នាំ​គ្រាប់​ពន្លូត​លិង្គ ដែល​អះអាង​ថា អាច​បង្កើន​ប្រវែង និង​ទំហំ​នៃ​ភាព​ជា​បុរស​របស់​អ្នក ។ ប៉ុន្ដែ​តើ​ការ​ព្យាបាល​ទាំងនេះ​មាន​ប្រសិទ្ធភាព​ដែរ​ឬទេ? ការ​ព្រួយបារម្ភ​អំពី​ទំហំ​លិង្គ​របស់​បុរស បាន​បង្ក​ឲ្យ​មាន​ឧស្សាហកម្ម​ពិភពលោក​រាប់​លាន​ដុល្លារ ប៉ុន្តែ​វា​មិន​ត្រូវ​បាន​គេ​បញ្ជាក់​និង​បង្ហាញ​ថា​ជា…

អីុ​ន​ធើ​រ​ណែ​ត​មាន​ភាព​ពេញ​និយម​ជាមួយ​ការ​ដាក់​លក់​អ្វី​ៗ​គ្រប់យ៉ាង រាប់​ចាប់តាំងពី​ថ្នាំ​គ្រាប់​ពន្លូត​លិង្គ ដែល​អះអាង​ថា អាច​បង្កើន​ប្រវែង និង​ទំហំ​នៃ​ភាព​ជា​បុរស​របស់​អ្នក ។ ប៉ុន្ដែ​តើ​ការ​ព្យាបាល​ទាំងនេះ​មាន​ប្រសិទ្ធភាព​ដែរ​ឬទេ?

ការ​ព្រួយបារម្ភ​អំពី​ទំហំ​លិង្គ​របស់​បុរស បាន​បង្ក​ឲ្យ​មាន​ឧស្សាហកម្ម​ពិភពលោក​រាប់​លាន​ដុល្លារ ប៉ុន្តែ​វា​មិន​ត្រូវ​បាន​គេ​បញ្ជាក់​និង​បង្ហាញ​ថា​ជា “​ផលិតផល​បង្កើន​កំលាំង​បុរស​” ពិតប្រាកដ​នោះ​ទេ ។

ខណៈ​ពេល​ដែល​បុរស​ជា​ច្រើន​បារម្ភ​ថា លិង្គ​របស់​ពួក​គេ​តូច​ពេក ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា លិង្គ​របស់​បុរស​ភាគច្រើន​មាន​លក្ខណៈ​ធម្មតា ហើយ​ពួក​គេ​មិន​ចាំបាច់​ព្រួយបារម្ភ​នោះ​ទេ ។ សាស្ត្រាចារ្យ Kevan Wylie ជា​អ្នក​ពិគ្រោះ​យោបល់​ខាង​ថ្នាំ​ផ្លូវភេទ​និយាយ​ថា បុរស​ដែល​មានការ​ព្រួយបារម្ភ​អំពី​ទំហំ​លិង្គ​របស់​ពួក​គេ គួរតែ​ពិចារណា​និយាយ​ជាមួយ​អ្នកជំនាញ​សុខភាព មុន​ពេល​ពិសោធន៍​ខ្លួនឯង ជាមួយនឹង​ការ​ព្យាបាល ឬ​ថ្នាំ ដែល​ភាគច្រើន​គ្មាន​ប្រសិទ្ធភាព ថ្លៃ និង​មាន​គ្រោះថ្នាក់ ។

គាត់​និយាយ​ថា បុរស​ជា​ច្រើន​ដែល​បារម្ភ​ពី​ទំហំ​នៃ​លិង្គ​របស់​ពួក​គេ ជា​ទូទៅ​មាន​បញ្ហា​នៃ​រាង​កាយ​ទាំង​មូល​។ អ្វី​ដែល​កើតឡើង​គឺថា​ពួក​គេ​មាន​ទំនោរ​ផ្តោត​លើ​រូបភាព​មិនល្អ​របស់​ខ្លួន​លើ​លិង្គ​របស់​ពួក​គេ ។

ជា​រឿយ​ៗ ការពិគ្រោះ​យោបល់​អាច​ធ្វើ​ឲ្យ​អ្នកជំងឺ​មាន​ភាព​ខុស​ប្លែក ដោយ​បង្កើត​ការ​គោរព​ខ្លួនឯង​ដោយ​កែតម្រូវ​ទស្សនៈ​មិន​ត្រឹមត្រូវ​អំពី​រូបរាង​កាយ និង​រៀន​បន្ថែម​ទៀត​អំពី​អ្វី​ដែល​ធ្វើ​ឲ្យ​មនុស្ស​ចាប់អារម្មណ៍ ។

ខណៈ​ពេល​ដែល​អ្នក​មិន​អាច​ធ្វើ​បាន​ច្រើន ដើម្បី​ពង្រីក​លិង្គ​របស់​អ្នក​ដោយ​សុវត្ថិភាព​នោះ មានរឿង​ជា​ច្រើន​ដែល​អ្នក​អាច​ធ្វើ​បាន ដើម្បី​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ជឿជាក់​លើ​ខ្លួន​អ្នក ដូច​ជា ៖

១-​ថែរក្សា​លិង្គ​ឲ្យ​មាន​សុខភាព​ល្អ និង​ស្រស់​ស្អាត ហើយ​គ្មាន​ក្លិន​រំខាន

២-​សម្រក​ទម្ងន់ – វា​អាច​ធ្វើ​ឲ្យ​លិង្គ​របស់​អ្នក​មើលទៅ​ធំ​ជាង​មុន

៣-​ថែរក្សា​រាង​កាយ និង​សុខភាព​ឲ្យ​បាន​សមសួន​ស្រស់​ស្អាត និង​មាន​ភាព​ទាក់ទាញ​ផ្លូវភេទ​(​ប្រភព​ពី​៖ Health.com.kh)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ