ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះធម៌​បង្រៀន​មនុស្ស​ឱ្យ​រៀន​រស់​ជាមួយនឹង​បញ្ហា

5 ឆ្នាំ មុន

បើ​ភ្នែក​បើក​ប្រាកដ​មែន យើង​នឹង​ឃើញ​នូវ​អ្វី​ៗ​ដែល​គួរ​មើល និង​មិន​គួរ​មើល សូ​ម្បី​ត្រចៀក​ក៏​ដូច​គ្នា នឹង​ឮ​សម្តី​ណា​គួរ​ស្តាប់​និង​សម្តី​ណា​ដែល​មិន​គួរ​ស្តាប់​ជាក់​ជា​មិន​ខាន ។ ត្រង់នេះ​អ្នកប្រាជ្ញ​លោក​មាន​បំណង​ចង់ឱ្យ​សត្វលោក​ពិចារណា​ថា ជីវិត​ឥត​ធម៌ គឺជា​ជីវិត​ពោរពេញ​ទៅ​ដោយ​គ្រឿង​កង្វល់​ដូច ខ្វល់​នឹង​រឿង​ដែល​មិន​ទាន់​កើត…

បើ​ភ្នែក​បើក​ប្រាកដ​មែន យើង​នឹង​ឃើញ​នូវ​អ្វី​ៗ​ដែល​គួរ​មើល និង​មិន​គួរ​មើល សូ​ម្បី​ត្រចៀក​ក៏​ដូច​គ្នា នឹង​ឮ​សម្តី​ណា​គួរ​ស្តាប់​និង​សម្តី​ណា​ដែល​មិន​គួរ​ស្តាប់​ជាក់​ជា​មិន​ខាន ។

ត្រង់នេះ​អ្នកប្រាជ្ញ​លោក​មាន​បំណង​ចង់ឱ្យ​សត្វលោក​ពិចារណា​ថា ជីវិត​ឥត​ធម៌ គឺជា​ជីវិត​ពោរពេញ​ទៅ​ដោយ​គ្រឿង​កង្វល់​ដូច ខ្វល់​នឹង​រឿង​ដែល​មិន​ទាន់​កើត ខ្វល់​នឹង​រឿង​កន្លង​ហួស ខ្វល់​នឹង​ជីវិត​ត្រូវ​គេ​ជិះជាន់ ខ្វល់​នឹង​រក្សាទ្រព្យ ខ្វល់​នឹង​ការ​ស្វែងរក​ទ្រព្យ ខ្វល់​នឹង​ការ​បាត់បង់​ទ្រព្យ គឺ​ខ្វល់​រហូត​ខូចចិត្ត​សម្លាប់​ខ្លួន​។

មនុស្ស​ដែល​មាន​ទិដ្ឋិ​បែប​នេះ​រមែង​យល់​ថា លោក​នេះ​ងងឹត​ណាស់ បើ​មិន​បានរ​ត់រក​ព្រះធម៌​ជាទី​ពឹង​ទេ គេ​នឹង​តក់ស្លុត​ព្រោះតែ​រឿងរ៉ាវ​ក្នុង​លោក​នេះ​ជា​មិន​ខាន ។

ចំ​ណែ​ជីវិត​មានធម៌​វិញ ជា​ជីវិត​ផុត​ទុក្ខ​កង្វល់ ព្រោះ​យល់​ថា លោក​នេះ​គឺ​វា​តែ​បែប​ហ្នឹង ។ ធម៌​តែង​បង្រៀន​មនុស្ស​ឱ្យ​រៀន​រស់​ជាមួយនឹង​ការ​បាន​និង​ការ​បាត់បង់ រៀន​រស់​ជាមួយ​បញ្ហា ធ្វើ​ឲ្យ​ត្រជាក់​ក្សេមក្សាន្ត​មិន​ក្រហល់ក្រហាយ​ជាមួយនឹង​ការ​រស់នៅ ព្រោះ​មាន​បញ្ញា​ឃើញ​សត្វលោក​ប្រព្រឹត្ត​ទៅ​តាម​កម្ម​រៀង​ៗ​ខ្លួន សត្វ​ណា​ធ្វើ​ល្អ​ក៏​បាន​សុខ ឯ​សត្វ​ធ្វើ​អាក្រក់​នឹង​នាំទុក្ខ​ទោស​ដល់​ខ្លួន​គួរ​ឲ្យ​សង្វេគ​ណាស់ ។