រាជធានីភ្នំពេញ៖ ដោយសារតែសង្គមមានការអភិវឌ្ឍជឿនលឿនពីមួយថ្ងៃទៅមួយថ្ងៃ បច្ចុប្បន្នរោងកុន ចាស់ៗបានបាត់ស្រមោលគ្មានសល់ ដោយជំនួសវិញរោងភាពយន្តបែបទំនើបទាន់សម័យ ។
នៅអំឡុងទសវត្ស៦០-៧០ រោងភាពយន្តបានកើតឡើងជាបន្តបន្ទាប់ និងមានដំណើរការដាក់បញ្ចាំងខ្សែភាពយន្តជាហូរហែនៅក្នុងទីក្រុង និងតាមបណ្ដាខេត្តមួយចំនួន ដូចជាខេត្តកណ្ដាល,ខេត្តកំពង់ចាម,ខេត្តបាត់ដំបងនិងខេត្តកំពតជាដើម ។
ដោយឡែកនៅរាជធានីភ្នំពេញមានរោងភាពយន្តរហូតដល់ទៅ៣៣ រួមមាន៖ រោងភាពយន្តបូកគោ រោងភាពយន្តលុច្ស រោងភាពយន្តកាពីតូល រោងភាពយន្តភ្នំពេជ្រ រោងភាពយន្តព្រហ្មបាយ័ន រោងភាពយន្តចេនឡា(រោងភាពយន្តរដ្ឋ) រោងភាពយន្តហេមជាតិ រោងភាពយន្តសូរិយា រោងភាពយន្តគិរីរម្យ រោងភាពយន្តម្កុដពេជ្រ រោងភាពយន្តអេឌែន រោងភាពយន្តវិមានទិព្វ រោងភាពយន្តប្រាសាទពេជ្រ រោងភាពយន្តកំពូលពេជ្រ រោងភាពយន្តអង្គរ រោងភាពយន្តសរព្រហ្មមាស រោងភាពយន្តមេគង្គ រោងភាពយន្តមនោរម្យ រោងភាពយន្តហាវ៉ៃ រោងភាពយន្តភ្នំពេញ រោងភាពយន្តឋានសួគ៌ រោងភាពយន្តតារាថ្មី រោងភាពយន្តម៉ាហ្សេស្ទិច(Majestic) រោងភាពយន្តតារា(CinéStar) ។
បច្ចុប្បន្នរោងភាពយន្តទាំងនោះបានប្រែក្លាយរូបរាងរបស់ខ្លួន ដោយខ្លះទៅជាភោជនីយដ្ឋាន ហាងលក់នំ សម្ភារៈ និងកន្លែងម៉ាស្សា ខារ៉ាអូខេ ឌីស្កូ ខណៈពេលដែលរោងភាពយន្តខ្លះត្រូវគេទុកចោលដោយមិនទាន់មានការអភិវឌ្ឍទៅជាអ្វីឡើយ ។
ជាការកត់សម្គាល់រោងកុនលុច្ស គឺជារោងកុនតែមួយគត់ដែលបាននៅសេសសល់ក្រោយគេក្នុងបណ្តារោងកុនផ្សេងទៀត ។ ប៉ុន្តែយ៉ាងណាក៏ដោយរោងកុនមួយនេះក៏នៅតែមិនអាចទប់ទល់បានជាមួយនឹងរោងកុន ថ្មីៗ និងទំនើបដែលត្រូវបានវិនិយោគជាបន្តបន្ទាប់នៅក្នុងដំណាក់កាលចុងក្រោយនេះ ចំណែកទស្សនិកជនភាគច្រើនបាននាំគ្នាបែរទៅរកការទស្សនានៅរោងកុនបែបទំនើបនេះវិញ ។
បើយោងតាមទស្សនាវដ្តីស្ថាបត្យកម្ម ដែលបោះពុម្ពផ្សាយក្នុងឆ្នាំ២០១២របស់និស្សិតប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ រោងភាពយន្តលុច្សត្រូវបានសាងសង់ឡើងនៅក្នុងឆ្នាំ១៩៣៨ ដោយស្ថាបត្យករបារាំង ឈ្មោះ Roger Colne ហើយរោងភាពយន្តនេះវាស្ថិតក្នុង modern Art Deo style។ វាត្រូវបានបើកដំណើរការជាថ្មីម្ដងទៀតនៅដើមឆ្នាំ១៩៩០ បន្ទាប់ពីសម័យប្រល័យពូជសាសន៍ខ្មែរក្រហម ដែលមានចាក់បញ្ចាំងភាពយន្ត និងការសម្តែងជាដើម ។ រោងកុននេះមានកៅអីអង្គុយសរុបចំនួន៦៥០កៅអី ។
ក្រោយមករោងកុនលុច្ស បានបើកដំណើរការជាថ្មីម្ដងទៀតក្នុងឆ្នាំ២០០១ បន្ទាប់ពីការរៀបចំកែលម្អឡើងវិញ ។ រោងភាពយន្តលុច្សនេះមានភាពខុសប្លែកពីរោងកុនដទៃដោយសារវាមានម៉ាស៊ីនចាក់បញ្ចាំងទំហំ៣៥មីល្លីម៉ែត្រ។
ចំណែករោងភាពយន្តដទៃទៀតនៅទីក្រុងភ្នំពេញ ភាគច្រើនកកើតឡើងអំឡុងទសវត្សរ៍ទី៦០ដូចជារោងភាពយន្តហេមជាតិ គិរីរម្យ និងបូកគោជាដើម ប៉ុន្តែរហូតមកដល់សព្វថ្ងៃ វាត្រូវប្ដូរទៅជារូបភាពផ្សេងមិនមែនជារោងភាពយន្តតទៅទៀតឡើយ ។
តាមរបាយការណ៍របស់នាយកដ្ឋានភាពយន្ត គិតត្រឹមបច្ចុប្បន្ន រោងភាពយន្តទំនើបកំពុងដំណើរការអាជីវកម្មនៅរាជធានី និងតាមបណ្ដាខេត្តមានមានចំនួន១២រោង មានបន្ទប់បញ្ចាំង(Hall) សរុបចំនួន៣៩ និងកៅអីអង្គុយចំនួន ៦.៤៣៧។ ចំនួននេះបានកើនឡើងដល់ចំនួនសរុប១៥រោង ស្មើនឹង៥៩បន្ទប់បញ្ចាំង និងកៅអីអង្គុយសម្រាប់អ្នកទស្សនាអាចកើនដល់ ១ម៉ឺនកៅអី មុនដំណាច់ឆ្នាំ២០១៨ ៕
ខេត្តប៉ៃលិន ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលចាប់ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពជួញដូរគ្រឿងញៀននៅក្នុងភូមិយ៉ាងគគ្រឹកគគ្រេង ដែលជាហេតុធ្វើឱ្យមានបញ្ហា...
ស្ត្រី គឺមានហានិភ័យខ្ពស់ក្នុងការវិវឌ្ឍនៃជំងឺនេះជាងបុរស ។ ការឆ្លងមេរោគ គឺត្រឹមតែនៅលើប្លោកនោមអាចធ្វើឲ្យមានការឈឺចាប់ និងជាការរំខានយ៉ាងខ្លាំង ។ទោះជា...
ខេត្តព្រះវិហារ ៖ ប្រជាសហគមន៍កសិកម្មចំនួន៨ដែលបានចុះកិច្ចសន្យាដាំដំណាំដំឡូងមីសរីរាង្គលក់ឲ្យក្រុមហ៊ុន អេមរុ រាសយ៍ សប្បាយរីករាយយ៉ាងខ្លាំង បន្ទាប់ពីពួកគាត់...
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានកាន់រូបថតមួយសន្លឹកដែលអះអាងថា ជាប្រុសស្នេហ៍មកប្តឹងសមត្ថកិច្ចមូលដ្ឋាន ដើម្បីឲ្យជួយអន្តរាគមន៍ក្រោយពីស្គាល់គ្នាតាមរយៈហ្វេ...
រាជធានីភ្នំពេញ ៖ បុរស២នាក់បានក្លែងខ្លួនធ្វើជាសង្ឃ បានចេញដើរបិណ្ឌបាត្រគ្រប់ច្រកល្ហកតាមទីប្រជុំជន និងតាមផ្ទះតាមភូមិនានា ហើយប្រជាពលរដ្ឋតែងនាំគ្នា...
រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១៨ កម្ភៈ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោស ស្ត្រី២នាក់ដែលជាមេខ្លោងឆបោកថយន្តគេចំនួន៤២គ្រឿងទៅបញ្ចាំតាម...
ខេត្តស្វាយរៀង ៖ អគារថ្មីសន្លាងមួយដែលផុសត្រដែតចំកណ្ដាលក្រុងស្វាយរៀង គឺជាអគារសាខាធនាគារជាតិនៃកម្ពុជាខេត្តស្វាយរៀង ហើយត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជា...
ខេត្តតាកែវ ៖ តាមសេចក្តីរាយការណ៍ព័ត៌មានបឋមបានឱ្យដឹងថា ក្រោមការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ លោកវរសេនីយ៍ឯក យុគ សារ៉ាត់...
ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា រថយន្តPRUIS ពណ៌.ស គ្មានស្លាកលេខ ធ្វើដំណើរពីក្រុងព្រះសីហនុ ទៅកាន់ស្រុកកំពង់សិលា ខណៈពេលបួងចង្កូតបត់ឆ្វេងឆ្លងផ្លូវ ស្រាប់តែ...
មាឃបូជាជាបុណ្យថ្នាក់ជាតិដ៏ធំមួយក្នុងចំណោមបុណ្យជាតិដទៃទៀត ដែលបណ្តាប្រទេសក្នុងពិភពលោកអ្នកកាន់ព្រះពុទ្ធសាសនាតែងប្រារព្ធធ្វើមិនដែលខាននៅពេលដល់...
អាល្លឺម៉ង់ ៖ ភ្នាក់ងារសារព័ត៌មាន Channel News Asia បានឲ្យដឹងកាលពីថ្ងៃសៅរ៍ មកថា អ្នកស្រីអធិកាបតីអាល្លឺម៉ង់ Angela Merkel បាននិយាយថា ការដែលសហរដ្ឋអាមេរិកគម្រាមដាក់ពន្ធលើរថយន្ត...
ខេត្តកំពង់ស្ពឺ ៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តមួយគ្រឿងបុកជាមួយម៉ូតូមួយគ្រឿង បណ្តាល បុរសម្នាក់មិនស្គាល់អត្តសញ្ញាណបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ត្រូវបាន...
ប្រទេសថៃ ៖ យោងតាមសារព័ត៌មាន Bangkok Post បានឲ្យដឹងកាលពីថ្ងៃសៅរ៍ កម្លងមកថា ក្រុមតំណាងអតិថិជនក្នុងប្រទេសថៃបានសន្យាថា នឹងបង្កើតយុទ្ធនាការបង្ខំដល់គណៈកម្មាធិការជាតិ...
រាជធានីភ្នំពេញ ៖ ជនសង្ស័យ៥នាក់បានត្រូវអស់លក្ខណ៍ ខណៈជិះម៉ូតូចំនួន៣គ្រឿងដេញតាមវាយនិងធាក់យុវជន២នាក់ ប៉ុនប៉ងប្លន់យកម៉ូតូ១គ្រឿង ពេលយុវជនរងគ្រោះកំពុង...
ខេត្តសៀមរាប ៖ ឈ្មួញជីកដីលក់ដែលមានរណ្ដៅជ្រៅដល់ក្បាលប្រេតរាប់រយកន្លែងក្នុងខេត្តសៀមរាប និងមានជំរៅដ៏ជ្រៅធំប៉ុនមហាមេឃ បានកំពុងតែប្រព្រឹត្តខុសទៅនឹងច្បាប់...
ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់យកសំណាញ់ទៅបង់ត្រី បណ្តាលឱ្យលង់ទឹកស្ទឹងស្លាប់ បង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ...
រាជធានីភ្នំពេញ ៖ មេធាវីការពារក្តីឲ្យលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិចង់ឃើញលោក សម រង្ស៊ី វិលចូលស្រុកតាមការសន្យា និងភ្នាល់ជាមួយសម្តេចតេជោ ហ៊ុន សែន...
ភ្នំពេញ ថ្ងៃទី 18 កុម្ភះ ឆ្នាំ 2019 ៖ ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនស្មាតហ្វូនលំដាប់លេខពីរក្នុងពិភពលោក បានរៀបចំសន្និសីទសារព័ត៌មានប្រូម៉ូសិន ទិញ Huawei អេ 7 ឈ្នះ Mazda 2 និងកម្មវិធី...
អស្ចារ្យ១៥កើតពេញបូណ៌មីខែមាឃជាថ្ងៃដែលព្រះអង្គប្រជុំសន្និបាតភិក្ខុជាព្រះអរហន្តសាវកទាំងអស់មានតែម្តងគត់ក្នុងជីវិតព្រះពុទ្ធសាសនាដែលចាត់ថាជាថ្ងៃនាំសិរី...
ប្រទេសឡាវ ៖ យោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន Bangkok Post កាលពីថ្ងៃអាទិត្យបានឲ្យដឹងថា លោកស្រី Fekitamoeloa Utoikamanu ដែលជាអគ្គលេខាធិការរងប្រចាំអង្គការសហប្រជាជាតិ និងជា...