តិច​និក​ប្រកាស​លក់​ឬ​ជួល​អចលនទ្រព្យ​ឱ្យ​ឆាប់​ដាច់


ការ​ប្រកាស​លក់​ដីធ្លី ផ្ទះសម្បែង ឬ​ខុន​ដូ​ជាដើម ប្រសិនបើ​អ្នក​ជ្រើសរើស​ឧបករណ៍​ផ្សព្វផ្សាយ​មិន​ចំ​គោលដៅ​ទេ អ្នក​នឹង​ត្រូវ​ចំណាយ​ច្រើន ហើយ​នៅ​តែ​លក់​ឬ​ជួល​មិន​ដាច់​ទៀត ប៉ុន្ដែ​ក៏​មាន​វិធី​ងាយ​ៗ​និង​ជោគជ័យ​មួយ​ចំនួន​ដែរ​ដែល​លោក​អ្នក​អាច​អនុវត្ត​បាន ព្រមទាំង​ចំណាយ​តិច និង​ចំណេញ​ច្រើន ។ ខាងក្រោម​នេះ​គឺជា​វិធី​ងាយ​ៗ និង​សាមញ្ញ​សម្រាប់​លោក​អ្នក​យក​ទៅ​អនុត្ត ៖

១-​សរសេរ​ប្រកាស​ឱ្យ​ច្បាស់លាស់ ប្រកាស​ត្រូវ​សរសេរ​ឱ្យ​បាន​ច្បាស់​ថា យើង​នឹង​ធ្វើ​អ្វី​ដូច​ជា លក់​, ជួល ឬ​អ្នកខ្លះ​សរសេរ​ថា លក់​ឬ​ជួល (​បាន​ទាំង​២​យ៉ាង​) ។ បន្ទាប់​មក​បញ្ជាក់​ពី​ទ្រព្យសម្បត្តិ​អ្វី ព្រោះ​បើ​មិន​សរសេរ​ឱ្យ​ច្បាស់លាស់​ទេ អ្នក​អាន​នឹង​មិន​យល់ ហើយ​ក៏​មិន​ខាត​ពេលវេលា​ចុច​អាន​ឡើយ ។
២-​ប្រកាស​ត្រូវ​បញ្ជាក់​ពី​ចំណុច​សំខាន់​ៗ​ទាំងអស់ ដីធ្លី ផ្ទះ និង​ខុន​ដូ ក៏​ដូច​ជា​ទំនិញ​ទូទៅ​ដែរ ពេល​លក់​ត្រូវ​តែ​បរិយាយ​ទាំងអស់​ដូច​ជា ទីតាំង ហើយ​បើ​អាច​ធ្វើ​បាន គួរតែ​មាន​ផែនទី​។ បន្ទាប់​មក គឺ​ទំហំ​អចលនទ្រព្យ​នោះ ព្រមទាំង​រៀបរាប់​អ្វី​ដែល​មាន ដូច​ជា បន្ទប់​គេង បន្ទប់ទឹក និង​មាន​អ្វី​គួរ​ឱ្យ​ចាប់អារម្មណ៍​នៅ​ក្បែរ​ជាដើម ។ អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ​ត្រូវ​ដាក់​តម្លៃ​, លេខ​ទូរស័ព្ទ ឬ​អុ​ី​ម៉ែ​ល​ដើម្បី​ឱ្យ​អ្នក​ចាប់អារម្មណ៍​អាច​ទាក់ទង​បាន​ដោយ​ងាយស្រួល ។ ៣-​ដាក់​រូប​ស្អាត​ៗ

រូបភាព​ច្បាស់ និង​ស្អាត អាច​ទាក់ទាញ​ចំណាប់អារម្មណ៍​បាន​ច្រើន​ជាង​ការ​សរសេរ​។ ប្រកាស​ដែល​មាន​រូប​បន្ទប់ ឬ​តួ​ផ្ទះ​ស្អាត​ៗ នឹង​មាន​ប្រៀប​ជាង​ប្រកាស​ដែល​គ្មាន​រូប​។ បើសិនជា​មាន​រូប​ច្រើន​កាន់តែ​ល្អ តែ​ត្រូវ​ប្រាកដ​ចិត្ត​ថា រូប​នីមួយ​ៗ​មើលទៅ​ស្អាត​។ តិច​និក​ក្នុង​ការ​ថតរូប​បន្ទប់ ឬ​ផ្ទះ​ឱ្យ​ស្អាត ក៏​មាន​ច្រើន​វិធី ។ វិធី​ដំបូង គឺ​រៀបចំ​បន្ទប់​ឱ្យ​រៀបរយ ប្រមូល​វត្ថុ​ផ្សេង​ៗ​ទុក​ដើម្បី​ឱ្យ​ទាក់ទាញ​ភ្នែក និង​គួរ​ប្រើ​ម៉ាស៊ីន​ថត ព្រោះ​វា​អាច​ថតរូប​ស្អាត​ជាង​ទូរស័ព្ទ (​តែបើ​ថត​តាម​ទូរស័ព្ទ គួរតែ​បើក​វាំងនន ឬ​បើកភ្លើង​ជួយ​) ។
ក្នុង​ករណី​មាន​ច្រើន​បន្ទប់ គួរ​ថត​តាម​លំដាប់ តាំងពី​បន្ទប់​ដំបូង រហូត​ដល់​បន្ទប់​ចុង​ក្រោយ​ដើម្បី​ឱ្យ​ឃើញ​រូបភាព​ជាក់ស្តែង ប្រៀប​ដូច​ជា​យើង​ដើរ​ចូល​ទៅ​ក្នុងផ្ទះ​ពិត​ៗ​តែ​ម្តង​។

៤-​ព្យាយាម​ធ្វើ​យ៉ាងណា ឱ្យ​គេ​ឃើញ​ប្រកាស បច្ចុប្បន្ន​នេះ មនុស្ស​ភាគច្រើន​ស្វែងរក​អ្វី​ដែល​ត្រូវការ​នៅ​លើ​វែ​ប​សាយ​ដូច​ជា​តាម​បណ្ដាញ​សង្គម​ជាដើម ។ ដូច្នេះ គួរ​ធ្វើ​យ៉ាងណា ឱ្យ​ពួក​គេ​ឃើញ​ប្រកាស​លក់​របស់​យើង ក្នុង​ចំណោម​ប្រកាស​រាប់​លាន ។ ៥-​ដាក់​តម្លៃ​ឱ្យ​សមរម្យ ជា​ធម្មតា អ្នកទិញ​រមែងតែ​ចង់​ដឹង​តម្លៃ ហើយ​បើសិនជា​អ្នកទិញ​ចាប់អារម្មណ៍​ផ្ទះ ឬ​ខុន​ដូ​ណា​ជា​ពិសេស អ្នក​ដែល​ដាក់​តម្លៃលើស ឬ​មិន​សម​ស្រប ក៏​អាច​នឹង​មិន​ទទួល​ការ​ចាប់អារម្មណ៍​ដើម្បី​ចុច​ចូល​មើល​លម្អិត​ដែរ ។ ដូច្នេះ យើង​គួរ​កំណត់​តម្លៃ​ឱ្យ​សមរម្យ ឬ​ក៏​កំណត់​តម្លៃ​ឱ្យ​ខ្ពស់​បន្តិច​សម្រាប់​ការ​ចរចា ក៏​មិនមែន​បញ្ហា​អ្វី​ដែរ ។

៦-​ប្រើ​បណ្តាញ​សង្គម (Social Media) ជា​ជំនួយ បើ​អ្នកមាន​មិត្តភក្តិ​ច្រើន​នៅ​ក្នុង Facebook ឬ Twitter ឬ Instagram ការ Share ប្រកាស​របស់​យើង​ទៅ​ក្នុង​បណ្តាញ​សង្គម​ទាំងនេះ នឹង​ជា​ប្រយោជន៍​មិន​តិច​នោះ​ទេ ព្រោះ​អាច​ធ្វើ​ឱ្យ​ប្រកាស​លក់​មានឱកាស Share បន្ត​ទៅ​មិត្តភក្តិ​ដទៃ​ទៀត ដែល​មានការ​ទទួលស្គាល់ និង​អំណោយផល​ក្នុង​ការ​លក់​ផ្ទះ​ផង​ដែរ ។ ៧-​ព្យាយាម Update ឱ្យ​ប្រកាស​នោះ​បង្ហាញ​ជា​ថ្មី ជា​ធម្មតា នៅ​លើ​ហ្វេ​ស​ប៊ុ​ក ការ​ប្រកាស​នោះ​អាច​ធ្លាក់​ទៅ​ក្រោម ហេតុនេះ​យើង​គួរ​ចូល​ទៅ​ចុច update វា​ជា​ញឹកញាប់ ដើម្បី​ឱ្យ​វា​ឡើង​មក​វិញ ។ ៨-​តាមដាន និង​វាយតម្លៃ
រឿង​សំខាន់​មួយទៀត​ដែល​យើង​តែង​ភ្លេច គឺ​នៅ​ពេល​ផ្សាយ​រួច​ហើយ មិន​បាន​តាមដាន​ឡើង​វិញ ។ យើង​គួរ​ពិនិត្យ​មើល​ថា ប្រកាស​នោះ​មាន​អ្នក​ចូល​មើល​ប៉ុន្មាន​នាក់ ឬ​ជួនកាល​មាន​អ្នក​សរសេរ​អុ​ី​ម៉ែ​ល​ឱ្យ​យើង​ផ្ញើ​ព័ត៌មាន​លម្អិត​ត្រឡប់​ទៅ​វិញ ហើយ​យើង​នឹង​អាច​ទាក់ទង​ទៅ​វិញ​បាន​ភ្លាម​ៗ ។ មាន​អ្វី​ដែល​លោក​អ្នកដឹង​ពី​គន្លឹះ​ល្អ​ជាង​នេះ សូម​ជួយ​រៀបរាប់​បន្ថែម​ផង ហើយ​សង្ឃឹមថា ចំ​ណុ​ខាងលើ​នេះ នឹង​ជួយ​ឱ្យ​លោក​អ្នក​អាច​លក់​ឬ​ជួល​អចលនទ្រព្យ​បាន​ឆាប់រហ័ស​ដូចបំណង ៕

Facebook Google Twitter Email

កិច្ចការជំនួញ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ